II THESSALONIANS
Chapter 1
II T | KhmerNT | 1:1 | ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ | |
II T | KhmerNT | 1:2 | សូមព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ | |
II T | KhmerNT | 1:3 | បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការស័ក្តសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នាចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។ | |
II T | KhmerNT | 1:4 | ដូច្នេះហើយបានជាយើងអួតអំពីអ្នករាល់គ្នានៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ ដោយព្រោះជំនឿ និងការស៊ូទ្រាំ ដែលអ្នករាល់គ្នាមាននៅក្នុងការបៀតបៀន និងសេចក្ដីវេទនាគ្រប់បែបយ៉ាង។ | |
II T | KhmerNT | 1:5 | នោះជាភស្ដុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់ ដ្បិតអ្នករាល់គ្នារងទុក្ខដោយព្រោះនគរនោះឯង។ | |
II T | KhmerNT | 1:6 | ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ | |
II T | KhmerNT | 1:7 | ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខបានសម្រាកជាមួយយើង នៅពេលដែលព្រះអម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយពួកទេវតាដ៏មានអំណាចរបស់ព្រះអង្គ | |
II T | KhmerNT | 1:8 | នៅក្នុងអណ្ដាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។ | |
II T | KhmerNT | 1:9 | ពួកគេនឹងទទួលទោសជាសេចក្ដីវិនាសដ៏អស់កល្បជានិច្ច គឺឃ្លាតឆ្ងាយពីព្រះភក្ដ្រព្រះអម្ចាស់ និងពីអំណាចដ៏មានសិរីរុងរឿងរបស់ព្រះអង្គ | |
II T | KhmerNT | 1:10 | នៅពេលដែលព្រះអង្គយាងមក ដើម្បីទទួលការលើកតម្កើងនៅក្នុងចំណោមពួកបរិសុទ្ធ និងដើម្បីទទួលការស្ងើចសរសើរនៅក្នុងចំណោមពួកអ្នកជឿទាំងអស់នៅថ្ងៃនោះ ព្រោះអ្នករាល់គ្នាបានជឿសេចក្ដីបន្ទាល់របស់យើងហើយ។ | |
II T | KhmerNT | 1:11 | ហេតុនេះហើយបានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច សូមឲ្យព្រះជាម្ចាស់របស់យើងរាប់អ្នករាល់គ្នាជាស័ក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយឲ្យព្រះអង្គសម្រេចគ្រប់ទាំងបំណងល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយអំណាចរបស់ព្រះអង្គ | |