II THESSALONIANS
Chapter 2
II T | KhmerNT | 2:1 | បងប្អូនអើយ! ចំពោះការយាងមករបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង និងការដែលយើងត្រូវជួបជុំគ្នានៅចំពោះមុខរបស់ព្រះអង្គនោះ យើងអង្វរអ្នករាល់គ្នាថា | |
II T | KhmerNT | 2:2 | កុំប្រញាប់ជ្រួលច្របល់ ឬស្លន់ស្លោឡើយ ទោះបីដោយសារវិញ្ញាណណា ពាក្យសំដីណា ឬសំបុត្រណាដែលទំនងជាមកពីយើងក្ដីដែលថា ថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។ | |
II T | KhmerNT | 2:3 | កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន | |
II T | KhmerNT | 2:4 | វាគឺជាអ្នកប្រឆាំង ហើយលើកតម្កើងខ្លួនខ្ពស់ជាងអ្វីៗដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំផង ដូច្នេះហើយបានជាវាអង្គុយក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ ហើយតាំងខ្លួនជាព្រះទៀតផង។ | |
II T | KhmerNT | 2:5 | តើអ្នករាល់គ្នាមិនចាំថា កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយទេឬ? | |
II T | KhmerNT | 2:6 | ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់អ្វីដែលឃាត់វាហើយ ដើម្បីឲ្យវាលេចមកតាមពេលកំណត់របស់វា។ | |
II T | KhmerNT | 2:7 | ដ្បិតអាថ៌កំបាំងរបស់ការប្រឆាំងច្បាប់កំពុងធ្វើសកម្មភាពស្រាប់ហើយ គ្រាន់តែឥឡូវនេះមានអ្នកកំពុងឃាត់វា លុះត្រាតែអ្នកនោះត្រូវដកចេញ | |
II T | KhmerNT | 2:8 | ទើបអាប្រឆាំងច្បាប់នោះលេចមក ហើយព្រះអម្ចាស់យេស៊ូនឹងសម្លាប់វាដោយខ្យល់ពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងធ្វើឲ្យវាវិនាសដោយរស្មីនៃការយាងមករបស់ព្រះអង្គ | |
II T | KhmerNT | 2:9 | អាប្រឆាំងច្បាប់នោះនឹងមកដោយសារអំណាចរបស់អារក្សសាតាំង ទាំងមានឫទ្ធិ ទីសំគាល់ និងការអស្ចារ្យក្លែងក្លាយគ្រប់បែបយ៉ាង | |
II T | KhmerNT | 2:10 | ព្រមទាំងការឆបោកដ៏ទុច្ចរិតគ្រប់យ៉ាងចំពោះអស់អ្នកដែលត្រូវវិនាស ព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យបានសង្គ្រោះឡើយ។ | |
II T | KhmerNT | 2:11 | ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឲ្យសេចក្ដីបោកប្រាស់ដ៏មានអំណាចមក ដើម្បីឲ្យពួកគេជឿលើសេចក្ដីភូតភរ | |
II T | KhmerNT | 2:12 | និងដើម្បីឲ្យអស់អ្នកដែលមិនជឿលើសេចក្ដីពិត ប៉ុន្តែពេញចិត្តនឹងសេចក្ដីទុច្ចរិតត្រូវទទួលទោស។ | |
II T | KhmerNT | 2:13 | ឱ បងប្អូនដែលព្រះអម្ចាស់ស្រឡាញ់អើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាជានិច្ច ព្រោះព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាទុកជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះដោយសារព្រះវិញ្ញាណញែកអ្នករាល់គ្នាជាបរិសុទ្ធ ហើយដោយសារអ្នករាល់គ្នាមានជំនឿលើសេចក្ដីពិត។ | |
II T | KhmerNT | 2:14 | ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់សេចក្ដីសង្គ្រោះនេះតាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ | |
II T | KhmerNT | 2:15 | ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។ | |
II T | KhmerNT | 2:16 | សូមឲ្យព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង និងព្រះជាម្ចាស់ជាព្រះវរបិតា ដែលព្រះអង្គស្រឡាញ់យើង ព្រមទាំងប្រទានសេចក្ដីកម្សាន្ដចិត្ដដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរតាមរយៈព្រះគុណ | |