Site uses cookies to provide basic functionality.

OK
I THESSALONIANS
1 2 3 4 5
Prev Up Next Toggle notes
Chapter 3
I Th KhmerNT 3:1  ដោយ​ព្រោះ​យើង​ពុំ​អាច​ទ្រាំ​ទៀត​បាន​ យើង​ក៏​សម្រេច​ចិត្ដ​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង​
I Th KhmerNT 3:2  ហើយ​ចាត់​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង​ និង​ជា​អ្នក​រួម​ការងារ​បម្រើ​ព្រះជាម្ចាស់​ក្នុង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ឲ្យ​ទៅ​ពង្រឹង​ និង​លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ខាង​ឯ​ជំនឿ​
I Th KhmerNT 3:3  ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ត្រូវ​រង្គីរ​ដោយ​ព្រោះ​សេចក្តី​វេទនា​ទាំង​នេះ​ឡើយ​ ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ព្រះជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​សេចក្តី​វេទនា​បែប​នេះ។​
I Th KhmerNT 3:4  កាល​យើង​នៅ​ជាមួយ​អ្នក​រាល់គ្នា​នៅ​ឡើយ​ យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ យើង​នឹង​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​ការ​នោះ​ក៏​កើត​ឡើង​មែន​ ដូច​ដែល​អ្នក​រាល់គ្នា​ដឹង​ស្រាប់។​
I Th KhmerNT 3:5  ដោយ​ខ្ញុំ​មិន​អាច​ទ្រាំ​ទៀត​បាន​ ខ្ញុំ​ក៏​ចាត់​ធីម៉ូថេ​ឲ្យ​មក​ ដើម្បី​ឲ្យ​ដឹង​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​អ្នក​រាល់គ្នា​ តាម​របៀប​ណា​មួយ​ ដែល​នាំ​ឲ្យ​ការ​នឿយ​ហត់​របស់​យើង​ត្រលប់​ជា​ឥត​ប្រយោជន៍។​
I Th KhmerNT 3:6  ឥឡូវ​នេះ​ ធីម៉ូថេ​បាន​ត្រលប់​ពី​អ្នក​រាល់គ្នា​ មក​ឯ​យើង​វិញ​ហើយ​ ព្រមទាំង​នាំ​ដំណឹង​ល្អ​ប្រាប់​យើង​អំពី​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ហើយ​ថា​អ្នក​រាល់គ្នា​តែងតែ​នឹកចាំ​យ៉ាង​ល្អ​អំពី​យើង​ជានិច្ច​ ដោយ​ចង់​ជួប​យើង​ដូច​ជា​យើង​ចង់​ជួប​អ្នក​រាល់គ្នា​ដែរ‍។​
I Th KhmerNT 3:7  ដូច្នេះ​ បងប្អូន​អើយ!​ នៅ​ក្នុង​ពេល​យើង​មាន​ទុក្ខព្រួយ​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ នោះ​យើង​បាន​ទទួល​សេចក្ដី​កម្សាន្ដ​ចិត្ដ​ពី​អ្នក​រាល់គ្នា​ដោយសារ​ជំនឿ​របស់​អ្នក​រាល់គ្នា​
I Th KhmerNT 3:8  ដ្បិត​ឥឡូវ​នេះ​យើង​រស់​ បើ​សិន​អ្នក​រាល់គ្នា​ឈរ​មាំមួន​នៅ​ក្នុង​ព្រះអម្ចាស់។​
I Th KhmerNT 3:9  តើ​យើង​អាច​អរព្រះគុណ​ព្រះជាម្ចាស់​ដូច​ម្ដេច​អំពី​អ្នក​រាល់គ្នា​ សម្រាប់​គ្រប់​ទាំង​អំណរ​ដែល​យើង​មាន​ដោយសារ​អ្នក​រាល់គ្នា​នៅ​ចំពោះ​ព្រះជាម្ចាស់​របស់​យើង?​
I Th KhmerNT 3:10  យើង​ទូល​អង្វរ​អស់​ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ សូម​ឲ្យ​បាន​ជួប​មុខ​អ្នក​រាល់គ្នា​ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់គ្នា។​
I Th KhmerNT 3:11  សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​ បើក​ផ្លូវ​ឲ្យ​យើង​បាន​មក​ជួប​អ្នក​រាល់គ្នា។​
I Th KhmerNT 3:12  សូម​ព្រះអម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ឡើង​ ហើយ​ហូរហៀរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រមទាំង​ដល់​មនុស្ស​ទាំង​អស់​ដូច​ដែល​យើង​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ​
I Th KhmerNT 3:13  និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​