REVELATION OF JOHN
Chapter 4
Reve | KhmerNT | 4:1 | ក្រោយការទាំងអស់នេះខ្ញុំបានឃើញទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែនោះ ក៏មានបន្ទូលមកខ្ញុំថា៖ «ចូរឡើងមកនេះ យើងនឹងបង្ហាញអ្នកឲ្យឃើញហេតុការណ៍ ដែលត្រូវកើតឡើងក្រោយការទាំងអស់នេះ»។ | |
Reve | KhmerNT | 4:2 | រំពេចនោះ ខ្ញុំបានលង់នៅក្នុងវិញ្ញាណ ហើយមើល៍ មានបល្ល័ង្កមួយតាំងនៅស្ថានសួគ៌ ក៏មានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ | |
Reve | KhmerNT | 4:3 | ហើយព្រះអង្គដែលគង់នៅលើបល័ង្កនោះ មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្កនោះ ដែលមើលទៅដូចជាត្បូងមរកត។ | |
Reve | KhmerNT | 4:4 | នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។ | |
Reve | KhmerNT | 4:5 | មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយមានចង្កៀងប្រាំពីរកំពុងឆេះនៅពីមុខបល្ល័ង្កនោះ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់។ | |
Reve | KhmerNT | 4:6 | នៅពីមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវដែលដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួនដែលមានភ្នែកពេញទាំងមុខទាំងក្រោយ។ | |
Reve | KhmerNT | 4:7 | សត្វមានជីវិតទីមួយដូចជាតោ សត្វមានជីវិតទីពីរដូចជាកូនគោ សត្វមានជីវិតទីបីមានមុខដូចជាមនុស្ស ហើយសត្វមានជីវិតទីបួនដូចជាឥន្ទ្រីដែលកំពុងហើរ។ | |
Reve | KhmerNT | 4:8 | សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ក៏មានភ្នែកពេញនៅជុំវិញខ្លួន និងនៅខាងក្នុងខ្លួនដែរ ក៏ពោលពាក្យឥតឈប់ទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ជាព្រះដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។ | |
Reve | KhmerNT | 4:9 | ពេលសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង ថ្វាយកិត្ដិយស និងថ្វាយការអរព្រះគុណដល់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច | |
Reve | KhmerNT | 4:10 | នោះពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖ | |