REVELATION OF JOHN
Chapter 20
Reve | KhmerNT | 20:1 | បន្ទាប់មក ខ្ញុំបានឃើញទេវតាមួយរូបចុះពីលើមេឃមក ទាំងកាន់កូនសោទីជម្រៅ និងច្រវាក់យ៉ាងធំនៅក្នុងដៃ | |
Reve | KhmerNT | 20:2 | ទេវតានោះក៏ចាប់នាគនោះ គឺជាពស់ពីបុរាណដែលជាមេអារក្សផង និងជាសាតាំងផង ហើយចងវាទុករយៈពេលមួយពាន់ឆ្នាំ | |
Reve | KhmerNT | 20:3 | រួចបោះវាទៅក្នុងទីជម្រៅ ចាក់សោរ ហើយបោះត្រាពីលើវា ដើម្បីកុំឲ្យវាបោកបញ្ឆោតជនជាតិទាំងឡាយទៀតរហូតទាល់តែគ្រប់មួយពាន់ឆ្នាំ ប៉ុន្ដែក្រោយពីហេតុការណ៍ទាំងនោះ វានឹងត្រូវដោះលែងមួយរយៈពេលខ្លី។ | |
Reve | KhmerNT | 20:4 | ខ្ញុំបានឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះបានទទួលអំណាចជំនុំជម្រះ។ ខ្ញុំក៏បានឃើញព្រលឹងរបស់អស់អ្នកដែលត្រូវបានគេកាត់កដោយព្រោះសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ និងដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអស់អ្នកដែលមិនបានថ្វាយបង្គំសត្វសាហាវនោះ ឬរូបចម្លាក់របស់វា ក៏មិនបានទទួលសញ្ញាសំគាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេដែរ អ្នកទាំងនោះរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រិស្ដរយៈពេលមួយពាន់ឆ្នាំ។ | |
Reve | KhmerNT | 20:5 | រីឯមនុស្សស្លាប់ឯទៀតៗមិនបានរស់ឡើងវិញទេ រហូតទាល់តែគ្រប់មួយពាន់ឆ្នាំនោះសិន។ នេះជាការរស់ឡើងវិញលើកទីមួយ។ | |
Reve | KhmerNT | 20:6 | មានពរហើយ បរិសុទ្ធហើយ អស់អ្នកដែលមានចំណែកក្នុងការរស់ឡើងវិញលើកទីមួយនេះ សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើអ្នកទាំងនោះឡើយ ពួកគេនឹងធ្វើជាសង្ឃរបស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រិស្ដ ហើយសោយរាជ្យជាមួយព្រះអង្គរយៈពេលមួយពាន់ឆ្នាំ។ | |
Reve | KhmerNT | 20:7 | លុះគ្រប់មួយពាន់ឆ្នាំហើយ អារក្សសាតាំងនឹងត្រូវបានដោះលែងពីកន្លែងឃុំឃាំង | |
Reve | KhmerNT | 20:8 | ហើយវានឹងចេញទៅបោកបញ្ឆោតជនជាតិទាំងឡាយដែលនៅជ្រុងទាំងបួននៃផែនដី គឺពួកកុក និងពួកម៉ាកុកដើម្បីប្រមូលពួកគេមកច្បាំង។ ពួកគេមានចំនួនដូចជាខ្សាច់សមុទ្រ។ | |
Reve | KhmerNT | 20:9 | ពួកគេក៏ទ្បើងទៅពាសពេញលើផែនដី ហើយទ្បោមព័ទ្ធជំរុំរបស់ពួកបរិសុទ្ធ និងទីក្រុងដ៏ជាទីស្រឡាញ់ ប៉ុន្ដែមានភ្លើងធ្លាក់ពីលើមេឃមក ហើយឆេះបំផ្លាញពួកគេអស់ទៅ | |
Reve | KhmerNT | 20:10 | រីឯអារក្សសាតាំងដែលបោកបញ្ឆោតពួកគេ ត្រូវបានបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ជាកន្លែងដែលសត្វសាហាវនោះ និងអ្នកនាំព្រះបន្ទូលក្លែងក្លាយក៏នៅទីនោះដែរ ហើយពួកវានឹងត្រូវទទួលទារុណកម្មទាំងយប់ទាំងថ្ងៃអស់កល្បជានិច្ច។ | |
Reve | KhmerNT | 20:11 | បន្ទាប់មក ខ្ញុំបានឃើញបល័្លង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះដែរ រីឯផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្រ្ដរបស់ព្រះអង្គទៅ ហើយឥតឃើញមានកន្លែងណាទៀតសម្រាប់ពួកវាឡើយ។ | |
Reve | KhmerNT | 20:12 | ខ្ញុំបានឃើញមនុស្សស្លាប់ទាំងតូច ទាំងធំ ឈរនៅពីមុខបល្ល័ង្ក ហើយសៀវភៅជាច្រើនក៏ត្រូវបានបើកឡើង រួចសៀវភៅមួយទៀតដែលជាបញ្ជីជីវិត ក៏ត្រូវបានបើកឡើងដែរ។ ពួកមនុស្សស្លាប់ត្រូវបានជំនុំជម្រះពីការទាំងឡាយដែលបានកត់ទុកក្នុងសៀវភៅទាំងនោះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។ | |
Reve | KhmerNT | 20:13 | សមុទ្រក៏បានប្រគល់មនុស្សស្លាប់នៅក្នុងវា រីឯសេចក្ដីស្លាប់ និងស្ថាននរកក៏បានប្រគល់មនុស្សស្លាប់នៅក្នុងវា មកវិញដែរ ហើយពួកគេម្នាក់ៗត្រូវបានជំនុំជម្រះទៅតាមការប្រព្រឹត្ដិរបស់ពួកគេ។ | |
Reve | KhmerNT | 20:14 | បន្ទាប់មក សេចក្ដីស្លាប់ និងស្ថាននរកត្រូវបានបោះទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយជាសេចក្ដីស្លាប់ទីពីរ | |