REVELATION OF JOHN
Chapter 9
Reve | KhmerNT | 9:1 | ទេវតាទីប្រាំក៏ផ្លុំត្រែឡើង នោះខ្ញុំឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ហើយផ្កាយនោះបានទទួលកូនសោរណ្ដៅនៃទីជម្រៅ។ | |
Reve | KhmerNT | 9:2 | ផ្កាយនោះក៏បើករណ្ដៅនៃទីជម្រៅ ហើយមានផ្សែងហុយចេញពីរណ្ដៅនោះមកដូចជាផ្សែងចេញពីឡភ្លើងមួយយ៉ាងធំ នោះដួងអាទិត្យ និងអាកាសក៏ងងឹតសូន្យសុងដោយសារផ្សែងចេញពីរណ្ដៅនោះ។ | |
Reve | KhmerNT | 9:3 | មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី ហើយពួកវាបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅលើផែនដីដែរ។ | |
Reve | KhmerNT | 9:4 | កណ្ដូបទាំងនោះបានទទួលបង្គាប់មិនឲ្យធ្វើទុក្ខស្មៅនៅលើផែនដី ឬរុក្ខជាតិពណ៌បៃតង ឬដើមឈើណាមួយឡើយ ប៉ុន្ដែឲ្យធ្វើទុក្ខតែមនុស្សដែលគ្មានត្រារបស់ព្រះជាម្ចាស់នៅលើថ្ងាសប៉ុណ្ណោះ។ | |
Reve | KhmerNT | 9:5 | កណ្ដូបទាំងនោះមិនបានទទួលអំណាចឲ្យសម្លាប់ពួកគេទេ គឺគ្រាន់តែធ្វើឲ្យពួកគេឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយការឈឺចុកចាប់ដែលពួកវាបង្កឡើងនោះ ដូចជាការឈឺចុកចាប់ដែលខ្យាដំរីបង្កឡើងនៅពេលដែលវាទិចមនុស្សដែរ។ | |
Reve | KhmerNT | 9:6 | នៅគ្រានោះ មនុស្សនឹងស្វែងរកសេចក្ដីស្លាប់ ប៉ុន្ដែរកមិនបានឡើយ ពួកគេនឹងចង់ស្លាប់ណាស់ ប៉ុន្ដែសេចក្ដីស្លាប់នឹងរត់គេចពីពួកគេ។ | |
Reve | KhmerNT | 9:7 | កណ្ដូបទាំងនោះមានរូបរាងដូចជាសេះដែលបានត្រៀមជាស្រេចសម្រាប់ច្បាំង ហើយនៅពីលើក្បាលពួកវា មានដូចជាមកុដមាស ហើយមុខពួកវាដូចជាមុខមនុស្ស | |
Reve | KhmerNT | 9:9 | ពួកវាមានអាវក្រោះ ដូចជាអាវក្រោះធ្វើពីដែក ហើយស្នូរស្លាបរបស់ពួកវា ដូចជាស្នូររបស់រទេះសេះចំបាំងជាច្រើនដែលសម្រុកចូលទៅក្នុងចំបាំង។ | |
Reve | KhmerNT | 9:10 | ពួកវាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។ | |
Reve | KhmerNT | 9:11 | ពួកវាមានទេវតានៃទីជម្រៅជាស្ដេចលើពួកវាដែលមានឈ្មោះជាភាសាហេព្រើរថា អាបាដូន និងមានឈ្មោះជាភាសាក្រេកថា អាប៉ូលីយ៉ូន។ | |
Reve | KhmerNT | 9:12 | សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍នៅមានសេចក្ដីវេទនាពីរទៀតដែលនឹងមកតាមក្រោយហេតុការណ៍ទាំងនេះ។ | |
Reve | KhmerNT | 9:13 | បន្ទាប់មក ទេវតាទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់កន្លែងថ្វាយតង្វាយធ្វើពីមាសដែលនៅពីមុខព្រះជាម្ចាស់ | |
Reve | KhmerNT | 9:14 | និយាយទៅកាន់ទេវតាទីប្រាំមួយដែលមានត្រែនោះថា៖ «ចូរស្រាយទេវតាទាំងបួនដែលបានចងទុកនៅឯទន្លេអើប្រាតដ៏ធំនោះទៅ»។ | |
Reve | KhmerNT | 9:15 | នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី | |
Reve | KhmerNT | 9:17 | ហើយនៅក្នុងនិមិត្ដនោះ ខ្ញុំបានឃើញសេះ និងអ្នកជិះលើពួកវាយ៉ាងដូច្នេះ គឺពួកគេពាក់អាវក្រោះពណ៌ភ្លើង ពណ៌ខៀវងងឹត និងពណ៌ស្ពាន់ធ័រ ហើយក្បាលសេះទាំងនោះដូចជាក្បាលសត្វតោ ហើយក៏មានភ្លើងផ្សែង និងស្ពាន់ធ័រចេញពីមាត់របស់ពួកវាមកដែរ។ | |
Reve | KhmerNT | 9:18 | មនុស្សមួយភាគបីបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់របស់ពួកវាមក | |
Reve | KhmerNT | 9:19 | ដ្បិតអំណាចរបស់សេះទាំងនោះ គឺនៅក្នុងមាត់ និងកន្ទុយរបស់ពួកវា ព្រោះកន្ទុយរបស់ពួកវាដូចជាសត្វពស់ ហើយមានក្បាល។ ពួកវាធ្វើទុក្ខមនុស្សដោយសារក្បាលនោះ | |
Reve | KhmerNT | 9:20 | រីឯមនុស្សឯទៀតៗដែលមិនបានស្លាប់ដោយសារគ្រោះកាចទាំងនេះ មិនបានប្រែចិត្ដចេញពីកិច្ចការដែលដៃរបស់ពួកគេបានធ្វើឡើយ ក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងពីឈើដែលមើលមិនឃើញ ស្ដាប់មិនឮ ដើរមិនរួចនោះឡើយ | |