REVELATION OF JOHN
Chapter 8
Reve | KhmerNT | 8:1 | ពេលកូនចៀមបកត្រាទីប្រាំពីរ នោះមានសភាពស្ងាត់ស្ងៀមនៅស្ថានសួគ៌ ប្រហែលកន្លះម៉ោង | |
Reve | KhmerNT | 8:2 | ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូបដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។ | |
Reve | KhmerNT | 8:3 | មានទេវតាមួយរូបទៀតកាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។ | |
Reve | KhmerNT | 8:4 | ផ្សែងនៃគ្រឿងក្រអូបនោះក៏ហុយចេញពីដៃរបស់ទេវតាឡើងទៅលើជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធនៅចំពោះមុខព្រះជាម្ចាស់។ | |
Reve | KhmerNT | 8:5 | ទេវតានោះបានយកពានមក ហើយយកភ្លើងពីកន្លែងថ្វាយតង្វាយមកដាក់ពេញពាននោះ រួចក៏បោះទៅលើផែនដី នោះកើតមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ និងរញ្ជួយផែនដី។ | |
Reve | KhmerNT | 8:7 | ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។ | |
Reve | KhmerNT | 8:8 | ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម | |
Reve | KhmerNT | 8:9 | រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។ | |
Reve | KhmerNT | 8:10 | ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ | |
Reve | KhmerNT | 8:11 | ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។ | |
Reve | KhmerNT | 8:12 | ទេវតាទីបួនក៏ផ្លុំត្រែឡើង នោះដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបីត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។ | |