I CORINTHIANS
Chapter 5
I Co | KhmerNT | 5:1 | គេបានដឹងឮនៅគ្រប់ទីកន្លែងថា មានអំពើអសីលធម៌ខាងផ្លូវភេទកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានអំពើអសីលធម៌បែបនេះដែរ គឺដូច្នេះ មានម្នាក់បានយកប្រពន្ធឪពុករបស់ខ្លួន | |
I Co | KhmerNT | 5:2 | ហើយអ្នករាល់គ្នានៅតែអួតខ្លួនទៀត មិនកើតទុក្ខសោះ ព្រោះមនុស្សដែលធ្វើអំពើបែបនេះ ត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា | |
I Co | KhmerNT | 5:3 | ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន ប៉ុន្ដែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណ ខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយ គឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ | |
I Co | KhmerNT | 5:4 | ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងនាមព្រះយេស៊ូជាព្រះអម្ចាស់របស់យើង នោះវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នា ហើយអំណាចរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងក៏នៅជាមួយដែរ | |
I Co | KhmerNT | 5:5 | ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។ | |
I Co | KhmerNT | 5:6 | អំនួតរបស់អ្នករាល់គ្នាមិនល្អទេ អ្នករាល់គ្នាមិនដឹងទេឬថា មេនំប៉័ងបន្តិចបន្ដួចធ្វើឲ្យម្សៅទាំងអស់ដោរឡើង | |
I Co | KhmerNT | 5:7 | ចូរសំអាតមេនំប៉័ងចាស់ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាដុំម្សៅថ្មីវិញ ដូចជាអ្នករាល់គ្នាគ្មានមេនុំប៉័ងទេ ព្រោះព្រះគ្រិស្ដជាកូនចៀមនៃថ្ងៃបុណ្យរំលងរបស់យើងត្រូវបានគេសម្លាប់ធ្វើជាយញ្ញបូជារួចហើយ | |
I Co | KhmerNT | 5:8 | ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យនេះដោយនំប៉័ងនៃចិត្ដបរិសុទ្ធ និងសេចក្ដីពិតដែលគ្មានមេនំប៉័ង គឺមិនមែនដោយមេនំប៉័ងចាស់ ឬមេនំប៉័ងនៃសេចក្ដីអាក្រក់ និងសេចក្ដីព្យាបាទឡើយ។ | |
I Co | KhmerNT | 5:9 | នៅក្នុងសំបុត្រ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យមានទំនាក់ទំនងជាមួយមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ | |
I Co | KhmerNT | 5:10 | គឺមិនមែនសំដៅលើមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទទាំងអស់នៅលោកិយនេះ ឬមនុស្សលោភលន់ មនុស្សបោកប្រាស់ និងអ្នកថ្វាយបង្គំរូបព្រះនោះឡើយ បើដូច្នោះមែន អ្នករាល់គ្នាត្រូវចេញពីលោកិយនេះទៅ! | |
I Co | KhmerNT | 5:11 | ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ | |
I Co | KhmerNT | 5:12 | តើខ្ញុំត្រូវវិនិច្ឆ័យពួកអ្នកក្រៅដើម្បីអ្វី ម្ដេចអ្នករាល់គ្នាមិនវិនិច្ឆ័យពួកអ្នកខាងក្នុងដូច្នេះ? | |