I CORINTHIANS
Chapter 2
I Co | KhmerNT | 2:1 | បងប្អូនអើយ! កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះខ្ញុំមិនបានមកប្រកាសអំពីសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដល់អ្នករាល់គ្នាដោយពាក្យសំដីដ៏ឧត្ដម ឬដោយប្រាជ្ញាឡើយ | |
I Co | KhmerNT | 2:2 | ដ្បិតខ្ញុំបានសម្រេចចិត្តថា នៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនស្គាល់អ្វីឡើយ ក្រៅពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាង | |
I Co | KhmerNT | 2:3 | ហើយខ្ញុំបានមកនៅជាមួយអ្នករាល់គ្នា ដោយមានសេចក្ដីកំសោយ ភ័យខ្លាច និងញាប់ញ័រក្រៃលែង | |
I Co | KhmerNT | 2:4 | ឯពាក្យសំដី និងការប្រកាសដំណឹងល្អរបស់ខ្ញុំ មិនមែនជាពាក្យសំដីបញ្ចុះបញ្ចូលចេញពីប្រាជ្ញាទេ គឺជាការបើកសំដែងតាមរយៈអំណាចរបស់ព្រះវិញ្ញាណវិញ | |
I Co | KhmerNT | 2:5 | ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាមិនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សឡើយ គឺពឹងផ្អែកលើអំណាចរបស់ព្រះជាម្ចាស់វិញ | |
I Co | KhmerNT | 2:6 | ប៉ុន្ដែយើងនិយាយដោយប្រាជ្ញានៅក្នុងចំណោមពួកអ្នកដែលពេញវ័យខាងជំនឿ តែមិនមែនជាប្រាជ្ញារបស់លោកិយនេះ ឬរបស់ពួកអ្នកគ្រប់គ្រងនៅលោកិយនេះដែលត្រូវសាបសូន្យឡើយ | |
I Co | KhmerNT | 2:7 | គឺយើងនិយាយអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ជាសេចក្ដីអាថ៌កំបាំងលាក់ទុកដែលព្រះជាម្ចាស់បានតម្រូវទុកជាស្រេច តាំងពីមុនកំណើតពិភពលោកសម្រាប់សិរីរុងរឿងរបស់យើង | |
I Co | KhmerNT | 2:8 | គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកគ្រប់គ្រងនៃលោកិយនេះបានយល់អំពីប្រាជ្ញានេះទេ ព្រោះបើពួកគេយល់មែន នោះពួកគេមុខជាមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ | |
I Co | KhmerNT | 2:9 | ប៉ុន្ដែដូចមានសេចក្ដីចែងទុកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលស្តាប់ឮ ហើយចិត្តរបស់មនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ព្រះអង្គ» | |
I Co | KhmerNT | 2:10 | ព្រះជាម្ចាស់បានបើកសំដែងឲ្យយើងយល់ពីសេចក្ដីនោះតាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់គ្រប់ទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ | |
I Co | KhmerNT | 2:11 | ដ្បិតមានតែវិញ្ញាណនៅក្នុងខ្លួនមនុស្សប៉ុណ្ណោះ ដែលស្គាល់ចិត្ដរបស់មនុស្ស ដូច្នេះក៏គ្មានអ្នកណាម្នាក់ស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ | |
I Co | KhmerNT | 2:12 | រីឯយើងវិញ យើងមិនបានទទួលវិញ្ញាណរបស់លោកិយទេ គឺទទួលព្រះវិញ្ញាណមកពីព្រះជាម្ចាស់វិញ ដើម្បីឲ្យយើងស្គាល់អ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់យើង | |
I Co | KhmerNT | 2:13 | ហើយយើងក៏និយាយអំពីសេចក្ដីទាំងនោះដែរ គឺមិនមែនដោយពាក្យសំដីដែលបានបង្រៀនដោយប្រាជ្ញារបស់មនុស្សទេ គឺដោយពាក្យសំដីដែលព្រះវិញ្ញាណបានបង្រៀនវិញ ហើយក៏ប្រៀបធៀបសេចក្ដីខាងវិញ្ញាណជាមួយសេចក្ដីខាងវិញ្ញាណ | |
I Co | KhmerNT | 2:14 | ប៉ុន្ដែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ពីព្រោះសេចក្ដីទាំងនោះជាសេចក្ដីលេលាសម្រាប់គេ ហើយគេក៏មិនអាចយល់បានដែរ ដ្បិតសេចក្ដីទាំងនោះត្រូវវិនិច្ឆ័យខាងវិញ្ញាណ | |
I Co | KhmerNT | 2:15 | រីឯមនុស្សខាងវិញ្ញាណវិនិច្ឆ័យអំពីសេចក្ដីគ្រប់យ៉ាង ប៉ុន្ដែគាត់មិនត្រូវអ្នកណាម្នាក់វិនិច្ឆ័យឡើយ។ | |