I CORINTHIANS
Chapter 7
I Co | KhmerNT | 7:1 | ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ ជាការប្រសើរដែលមនុស្សប្រុសមិនប៉ះពាល់ស្រី | |
I Co | KhmerNT | 7:2 | ប៉ុន្ដែដើម្បីចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ ចូរឲ្យបុរសម្នាក់ៗមានប្រពន្ធជារបស់ខ្លួនចុះ ហើយស្ដ្រីម្នាក់ៗក៏ត្រូវមានប្តីជារបស់ខ្លួនដែរ | |
I Co | KhmerNT | 7:3 | ប្ដីត្រូវបំពេញកាតព្វកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះ ចំពោះប្ដីខ្លួនវិញដែរ | |
I Co | KhmerNT | 7:4 | ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនទៀតឡើយ ប៉ុន្ដែគឺប្ដីវិញ រីឯប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយរបស់ខ្លួនដែរ ប៉ុន្ដែគឺប្រពន្ធវិញ | |
I Co | KhmerNT | 7:5 | កុំឲ្យបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមជាមួយគ្នា ដើម្បីញែកពេលមួយអធិស្ឋាន រួចហើយត្រូវនៅជាមួយគ្នាវិញ ក្រែងលោអារក្សសាតាំងល្បួងអ្នករាល់គ្នាដោយព្រោះតែទប់ចិត្ដមិនបាន | |
I Co | KhmerNT | 7:7 | ខ្ញុំចង់ឲ្យមនុស្សទាំងអស់ដូចជាខ្ញុំដែរ ប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់រៀងៗខ្លួន គឺម្នាក់បែបនេះ ហើយម្នាក់ទៀតបែបនោះ | |
I Co | KhmerNT | 7:8 | ប៉ុន្ដែខ្ញុំសូមប្រាប់ដល់ពួកអ្នកនៅលីវ និងពួកស្រ្ដីមេម៉ាយថា ប្រសិនបើពួកគេនៅដូចជាខ្ញុំបាន នោះប្រសើរសម្រាប់ពួកគេហើយ | |
I Co | KhmerNT | 7:9 | ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល | |
I Co | KhmerNT | 7:10 | ប៉ុន្ដែចំពោះពួកអ្នកដែលរៀបការហើយ ខ្ញុំសូមដាស់តឿនតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្ដីឡើយ | |
I Co | KhmerNT | 7:11 | ប៉ុន្ដែបើនាងត្រូវបែកពីប្ដីមែន ចូរឲ្យនាងរស់នៅដោយមិនរៀបការទៀត ឬត្រូវផ្សះផ្សាជាមួយប្ដីវិញ រីឯប្ដីមិនត្រូវបោះបង់ប្រពន្ធឡើយ | |
I Co | KhmerNT | 7:12 | ប៉ុន្ដែសម្រាប់អ្នកផ្សេងទៀត ខ្ញុំសូមប្រាប់ថា សេចក្ដីនេះមិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្ញុំ ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធដែលមិនជឿ ហើយនាងពេញចិត្ដរស់នៅជាមួយគាត់ ចូរកុំបោះបង់នាងឡើយ | |
I Co | KhmerNT | 7:13 | រីឯប្រពន្ធវិញ បើមានប្ដីដែលមិនជឿ ហើយបុរសនោះពេញចិត្ដរស់នៅជាមួយនាង ចូរកុំបោះបង់ប្ដីឡើយ | |
I Co | KhmerNT | 7:14 | ដ្បិតប្ដីដែលមិនជឿត្រូវបានញែកជាបរិសុទ្ធដោយសារប្រពន្ធ រីឯប្រពន្ធដែលមិនជឿក៏ត្រូវបានញែកជាបរិសុទ្ធដោយសារប្ដីដែរ បើមិនដូច្នោះទេ កូនរបស់អ្នករាល់គ្នាមិនបរិសុទ្ធឡើយ ប៉ុន្ដែពេលនេះពួកគេបរិសុទ្ធហើយ | |
I Co | KhmerNT | 7:15 | ផ្ទុយទៅវិញ បើអ្នកមិនជឿចង់បែកដោយខ្លួនឯង ចូរឲ្យគេបែកចុះ នោះបងប្អូនប្រុសស្រីមិនជាប់នៅក្នុងចំណងបែបនេះទៀតឡើយ ប៉ុន្ដែព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសេចក្ដីសុខសាន្ត។ | |
I Co | KhmerNT | 7:16 | ឱស្រ្ដីជាប្រពន្ធអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្ដីរបស់អ្នកបាន? ឱបុរសជាប្ដីអើយ! តើអ្នកដឹងយ៉ាងដូចម្ដេចថា អ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកបាន? | |
I Co | KhmerNT | 7:17 | ចូរឲ្យម្នាក់ៗរស់នៅដូចដែលព្រះអម្ចាស់បានចែកឲ្យ និងដូចដែលព្រះអម្ចាស់បានត្រាស់ហៅម្នាក់ៗចុះ ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំទាំងអស់។ | |
I Co | KhmerNT | 7:18 | អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលកាត់ស្បែករួចហើយ ចូរកុំឲ្យអ្នកនោះបំបាត់ស្នាមឡើយ រីឯអ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅនៅពេលមិនទាន់កាត់ស្បែក ចូរកុំឲ្យកាត់ស្បែកឡើយ | |
I Co | KhmerNT | 7:19 | ការកាត់ស្បែក ឬការមិនកាត់ស្បែកមិនសំខាន់អ្វីឡើយ ប៉ុន្ដែការដែលសំខាន់ គឺធ្វើតាមបញ្ញត្ដិរបស់ព្រះជាម្ចាស់ | |
I Co | KhmerNT | 7:20 | ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ | |
I Co | KhmerNT | 7:21 | តើព្រះជាម្ចាស់ត្រាស់ហៅអ្នក ពេលអ្នកជាបាវបម្រើឬ? ចូរកុំខ្វល់ឡើយ ប៉ុន្ដែបើអ្នកអាចត្រលប់ជាមានសេរីភាពបាន នោះចូរធ្វើចុះ | |
I Co | KhmerNT | 7:22 | ដ្បិតនៅក្នុងព្រះអម្ចាស់អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាបាវបម្រើ អ្នកនោះជាអ្នកមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាអ្នកមានសេរីភាព អ្នកនោះជាបាវបម្រើរបស់ព្រះគ្រិស្ដ | |
I Co | KhmerNT | 7:23 | ព្រះអង្គបានបង់ថ្លៃលោះអ្នករាល់គ្នារួចហើយ ចូរកុំធ្វើជាបាវបម្រើរបស់មនុស្សទៀតឡើយ | |
I Co | KhmerNT | 7:24 | បងប្អូនអើយ! ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនម្នាក់ៗនៅក្នុងសណ្ឋានយ៉ាងណា ចូរឲ្យរស់នៅក្នុងសណ្ឋាននោះទៀតចុះ នៅចំពោះព្រះជាម្ចាស់។ | |
I Co | KhmerNT | 7:25 | រីឯមនុស្សមិនទាន់រៀបការ ខ្ញុំគ្មានសេចក្ដីបង្គាប់មកពីព្រះអម្ចាស់ទេ ប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា | |
I Co | KhmerNT | 7:26 | ខ្ញុំគិតដូច្នេះថា ដែលមនុស្សនៅបែបនេះនោះល្អហើយ ដោយព្រោះការលំបាកនាពេលបច្ចុប្បន្ន។ | |
I Co | KhmerNT | 7:27 | បើអ្នកមានប្រពន្ធហើយ ចូរកុំរកផ្លូវលែងលះ បើអ្នកមិនទាន់មានប្រពន្ធទេ ចូរកុំយកប្រពន្ធ | |
I Co | KhmerNT | 7:28 | ប៉ុន្ដែទោះបីអ្នករៀបការមែនក៏ដោយ អ្នកមិនបានធ្វើបាបទេ ហើយទោះបីស្រីក្រមុំរៀបការ នាងក៏មិនធ្វើបាបដែរ ប៉ុន្ដែមនុស្សបែបនេះនឹងមានសេចក្ដីវេទនាខាងឯសាច់ឈាម ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីសេចក្ដីវេទនានោះ។ | |
I Co | KhmerNT | 7:29 | បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះអ្នកមានប្រពន្ធគួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ | |
I Co | KhmerNT | 7:30 | អ្នកយំសោកដូចជាមិនយំសោក អ្នកត្រេកអរដូចជាមិនត្រេកអរ ហើយអ្នកដែលទិញដូចជាមិនមានអ្វីសោះ | |
I Co | KhmerNT | 7:31 | រីឯអ្នកដែលប្រើលោកិយដូចជាមិនបានប្រើសោះ ដ្បិតលោកិយនាពេលបច្ចុប្បន្ននេះនឹងកន្លងផុតទៅ | |
I Co | KhmerNT | 7:32 | ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយទេ អ្នកដែលគ្មានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ គឺធ្វើយ៉ាងណាឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ប៉ុណ្ណោះ | |
I Co | KhmerNT | 7:33 | រីឯអ្នកដែលមានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្រពន្ធប៉ុណ្ណោះ | |
I Co | KhmerNT | 7:34 | ហើយគេមានចិត្ដបែងចែក។ រីឯស្រ្ដីដែលគ្មានប្ដី និងស្រីក្រមុំវិញ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យនាងបានបរិសុទ្ធទាំងរូបកាយ និងវិញ្ញាណ ប៉ុន្ដែស្រ្ដីដែលមានប្ដី គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្ដីប៉ុណ្ណោះ។ | |
I Co | KhmerNT | 7:35 | ខ្ញុំនិយាយបែបនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នាផ្ទាល់ មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺនិយាយអំពីអ្វីដែលថ្លៃថ្លា និងការបម្រើព្រះអម្ចាស់ដោយគ្មានកង្វល់ | |
I Co | KhmerNT | 7:36 | ប៉ុន្ដែបើអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្ដមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្លួន ហើយបើនាងហួសវ័យ ចូរឲ្យគាត់ធ្វើតាមបំណងរបស់គាត់ចុះ គឺរៀបការនឹងនាង ដ្បិតគាត់មិនធ្វើបាបទេ។ | |
I Co | KhmerNT | 7:37 | ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ | |
I Co | KhmerNT | 7:38 | ដូច្នេះ អ្នកដែលរៀបការនឹងគូដណ្ដឹង នោះធ្វើបានប្រសើរហើយ ប៉ុន្ដែអ្នកដែលមិនរៀបការ នោះធ្វើបានកាន់តែប្រសើរជាង។ | |
I Co | KhmerNT | 7:39 | ដរាបណាប្ដីនៅរស់ ប្រពន្ធជាប់ចំណងនឹងប្ដី ប៉ុន្ដែបើប្ដីស្លាប់ នាងមានសេរីភាពរៀបការនឹងអ្នកដែលនាងចង់រៀបការ គឺនៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ | |