II CORINTHIANS
Chapter 9
II C | KhmerNT | 9:1 | ចំពោះការឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរប្រាប់អ្នករាល់គ្នាទេ | |
II C | KhmerNT | 9:2 | ដ្បិតខ្ញុំបានស្គាល់ចិត្ដសង្វាតរបស់អ្នករាល់គ្នាហើយ បានជាខ្ញុំអួតពួកអ្នកស្រុកម៉ាសេដូនពីអ្នករាល់គ្នាថា ពួកអ្នកនៅស្រុកអាខៃបានត្រៀមតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះហើយ ភាពប្ដូរផ្ដាច់របស់អ្នករាល់គ្នាបានជំរុញទឹកចិត្ដមនុស្សជាច្រើន។ | |
II C | KhmerNT | 9:3 | ខ្ញុំបានចាត់បងប្អូនទាំងនោះឲ្យមក ដើម្បីកុំឲ្យមោទនភាពរបស់យើងអំពីអ្នករាល់គ្នាត្រង់ចំនុចនេះត្រលប់ជាឥតប្រយោជន៍ ហើយដើម្បីឲ្យអ្នករាល់គ្នាត្រៀមដូចដែលខ្ញុំបាននិយាយមែន | |
II C | KhmerNT | 9:4 | ក្រែងលោ បើសិនជាមានពួកអ្នកស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញអ្នករាល់គ្នាមិនបានត្រៀម នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងដែលមានការទុកចិត្ដនេះក៏មានសេចក្ដីខ្មាសដែរ។ | |
II C | KhmerNT | 9:5 | ដូច្នេះ ខ្ញុំយល់ឃើញថា ត្រូវជំរុញបងប្អូនទាំងនោះឲ្យមកឯអ្នករាល់គ្នាមុន ហើយរៀបចំជាមុននូវអំណោយដែលអ្នករាល់គ្នាបានសន្យាពីមុននោះឲ្យបានរួចរាល់ ដើម្បីឲ្យអំណោយនោះជាអំណោយមែន មិនមែនជាការជំរិតឡើយ។ | |
II C | KhmerNT | 9:6 | គឺបែបនេះ អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ឯអ្នកណាដែលព្រោះដោយសប្បុរស អ្នកនោះនឹងច្រូតបានដោយសប្បុរស។ | |
II C | KhmerNT | 9:7 | ចូរម្នាក់ៗឲ្យតាមដែលបានសម្រេចចិត្ដចុះ មិនមែនឲ្យដោយស្ដាយ ឬដោយការបង្ខិតបង្ខំឡើយ ដ្បិតព្រះជាម្ចាស់ស្រឡាញ់អ្នកដែលឲ្យដោយអំណរ។ | |
II C | KhmerNT | 9:8 | ព្រះជាម្ចាស់អាចធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនឡើងដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានភាពគ្រប់គ្រាន់ជានិច្ច នៅក្នុងគ្រប់កិច្ចការទាំងអស់ ព្រមទាំងឲ្យអ្នករាល់គ្នាបានចម្រើនឡើងនៅក្នុងការល្អគ្រប់ជំពូក | |
II C | KhmerNT | 9:9 | ដូចមានសេចក្ដីចែងទុកថា៖ «គាត់បានចែកចាយ គាត់បានឲ្យទានដល់ពួកអ្នកក្រ ហើយសេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ច» | |
II C | KhmerNT | 9:10 | រីឯព្រះដែលផ្គត់ផ្គង់គ្រាប់ពូជដល់អ្នកព្រោះពូជ ព្រមទាំងអាហារសម្រាប់បរិភោគផង ព្រះអង្គនឹងផ្គត់ផ្គង់ ហើយធ្វើឲ្យគ្រាប់ពូជរបស់អ្នករាល់គ្នាមានច្រើនឡើងៗ និងធ្វើឲ្យផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាបានកើនច្រើនឡើង | |
II C | KhmerNT | 9:11 | ព្រមទាំងឲ្យអ្នករាល់គ្នាចម្រុងចម្រើនក្នុងគ្រប់ការទាំងអស់ សម្រាប់សេចក្ដីសប្បុរសគ្រប់បែបយ៉ាង ដែលធ្វើឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់តាមរយៈយើង | |
II C | KhmerNT | 9:12 | ព្រោះការឧបត្ថម្ភជំនួយនេះមិនត្រឹមតែបំពេញសេចក្ដីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះទេ គឺកាន់តែចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះជាម្ចាស់ទៀតផង។ | |
II C | KhmerNT | 9:13 | តាមរយៈភស្ដុតាងនៃការឧបត្ថម្ភនេះ ពួកគេនឹងសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះអ្នករាល់គ្នាចុះចូលចំពោះការប្រកាសរបស់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះគ្រិស្ដ និងដោយព្រោះសេចក្ដីសប្បុរសរបស់អ្នករាល់គ្នានៅក្នុងការបរិច្ចាគសម្រាប់ពួកគេ និងមនុស្សទាំងអស់ | |
II C | KhmerNT | 9:14 | ហើយនៅក្នុងការទូលអង្វររបស់ពួកគេសម្រាប់អ្នករាល់គ្នា ពួកគេស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំង ដោយព្រោះព្រះគុណដ៏លើសលប់របស់ព្រះជាម្ចាស់ដែលនៅលើអ្នករាល់គ្នា។ | |