II CORINTHIANS
Chapter 12
II C | KhmerNT | 12:1 | ខ្ញុំត្រូវតែអួតទោះបីគ្មានប្រយោជន៍ក៏ដោយ ប៉ុន្ដែខ្ញុំនឹងបន្ដអួតអំពីនិមិត្ដ និងការបើកសំដែងរបស់ព្រះអម្ចាស់ | |
II C | KhmerNT | 12:2 | ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុនត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប) | |
II C | KhmerNT | 12:3 | ហើយខ្ញុំដឹងទៀតថា មនុស្សបែបនេះ (ទោះបីគាត់ទៅ ទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប) | |
II C | KhmerNT | 12:4 | ត្រូវបានឆក់យកទៅស្ថានសួគ៌ ហើយបានឮពាក្យដែលមិនអាចបរិយាយបាន ក៏មិនអនុញ្ញាតឲ្យមនុស្សនិយាយឡើយ។ | |
II C | KhmerNT | 12:5 | ខ្ញុំនឹងអួតអំពីមនុស្សបែបនេះ ប៉ុន្ដែចំពោះខ្លួនខ្ញុំ ខ្ញុំមិនអួតទេ លើកលែងតែអំពីភាពកម្សោយរបស់ខ្ញុំ | |
II C | KhmerNT | 12:6 | ព្រោះទោះបីខ្ញុំចង់អួត ក៏ខ្ញុំមិនមែនជាមនុស្សល្ងង់ដែរ ដ្បិតខ្ញុំនិយាយសេចក្ដីពិត ប៉ុន្ដែខ្ញុំចៀសទៅចុះ ក្រែងលោមានអ្នកណាម្នាក់វាយតម្លៃខ្ញុំលើសពីអ្វីដែលគេបានឃើញ ឬបានឮអំពីខ្ញុំ | |
II C | KhmerNT | 12:7 | និងដោយព្រោះភាពឧត្ដុង្គឧត្ដមនៃការបើកសំដែងនេះ។ ដូច្នេះហើយ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក ទើបខ្ញុំទទួលបានបន្លាមួយនៅក្នុងសាច់របស់ខ្ញុំ ជាទេវតារបស់អារក្សសាតាំងដែលវាយខ្ញុំ គឺដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនពេក។ | |
II C | KhmerNT | 12:8 | ចំពោះសេចក្ដីនេះ ខ្ញុំបានសូមអង្វរព្រះអម្ចាស់បីដងមកហើយ ដើម្បីដកវាចេញពីខ្ញុំ | |
II C | KhmerNT | 12:9 | ប៉ុន្ដែព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងនឹងសម្រេចនៅក្នុងភាពកម្សោយ»។ ដូច្នេះហើយ ខ្ញុំនឹងអួតអំពីភាពកម្សោយរបស់ខ្ញុំដោយអំណរបំផុត ដើម្បីឲ្យព្រះចេស្ដារបស់ព្រះគ្រិស្ដបានសណ្ឋិតលើខ្ញុំ | |
II C | KhmerNT | 12:10 | ហេតុនេះហើយ ដោយព្រោះព្រះគ្រិស្ដ ខ្ញុំពេញចិត្ដនឹងភាពកម្សោយ ការត្មះតិះដៀល ការលំបាក ការបៀតបៀន ព្រមទាំងសេចក្ដីទុក្ខព្រួយ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះខ្ញុំរឹងមាំ។ | |
II C | KhmerNT | 12:11 | ខ្ញុំបានត្រលប់ជាមនុស្សល្ងង់ដោយសារអ្នករាល់គ្នាបង្ខំខ្ញុំ តាមពិតខ្ញុំគួរទទួលបានការលើកតម្កើងពីអ្នករាល់គ្នា ព្រោះទោះបីខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំគ្មានអ្វីចាញ់ពួកកំពូលសាវកទាំងនោះដែរ។ | |
II C | KhmerNT | 12:12 | មានទីសំគាល់ច្បាស់អំពីមុខងារជាសាវករបស់ខ្ញុំដែលបានបង្ហាញនៅក្នុងចំណោមអ្នករាល់គ្នា តាមរយៈការអត់ធ្មត់គ្រប់បែបយ៉ាង តាមរយៈទីសំគាល់ ព្រមទាំងការអស្ចារ្យ និងកិច្ចការដ៏មានអំណាចទាំងឡាយ។ | |
II C | KhmerNT | 12:13 | តើអ្នករាល់គ្នាមានអ្វីអន់ជាងក្រុមជំនុំផ្សេងទៀតក្រៅពីការដែលខ្លួនខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នានោះ? សូមលើកលែងទោសឲ្យខ្ញុំចំពោះកំហុសនេះផង។ | |
II C | KhmerNT | 12:14 | មើល៍ ខ្ញុំត្រៀមមកជួបអ្នករាល់គ្នាជាលើកទីបីហើយ ប៉ុន្ដែខ្ញុំក៏មិនធ្វើជាបន្ទុកដែរ ដ្បិតខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នាឡើយ គឺចង់បានអ្នករាល់គ្នាវិញ ព្រោះមិនមែនកូនៗទេដែលត្រូវសន្សំអ្វីទុកឲ្យឪពុកម្ដាយ គឺឪពុកម្ដាយទេ ដែលត្រូវសន្សំទុកឲ្យកូនៗវិញ។ | |
II C | KhmerNT | 12:15 | រីឯខ្ញុំវិញ ដើម្បីព្រលឹងរបស់អ្នករាល់គ្នា ខ្ញុំនឹងចំណាយទ្រព្យដោយអំណរបំផុត សូម្បីតែត្រូវចំណាយខ្លួនខ្ញុំឲ្យអស់ក្ដី បើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើងៗ តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅៗឬ? | |
II C | KhmerNT | 12:16 | ខ្ញុំមិនមែនជាបន្ទុកដល់អ្នករាល់គ្នាទេក៏ដោយ ប៉ុន្ដែគេថា ខ្ញុំជាមនុស្សមានល្បិចបោកប្រាស់យកពីអ្នករាល់គ្នា | |
II C | KhmerNT | 12:17 | តើខ្ញុំបានបោកប្រាស់អ្នករាល់គ្នាតាមរយៈអ្នកណាម្នាក់ដែលខ្ញុំបានចាត់ឲ្យមកឯអ្នករាល់គ្នាដែរឬអត់? | |
II C | KhmerNT | 12:18 | ខ្ញុំបានលើកទឹកចិត្ដលោកទីតុស និងបានចាត់បងប្អូនម្នាក់ឲ្យមកជាមួយគ្នា តើលោកទីតុសបានបោកប្រាស់អ្នករាល់គ្នាដែរឬអត់? តើយើងមិនបានដើរតាមវិញ្ញាណតែមួយ និងតាមលំអានតែមួយទេឬ? | |
II C | KhmerNT | 12:19 | អ្នករាល់គ្នាស្មានជារហូតមកថា យើងដោះសានឹងអ្នករាល់គ្នា ប៉ុន្ដែយើងនិយាយនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់វិញ បងប្អូនជាទីស្រឡាញ់អើយ! សេចក្ដីទាំងអស់នោះគឺសម្រាប់ស្អាងចិត្ដអ្នករាល់គ្នាទេ។ | |
II C | KhmerNT | 12:20 | ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វីដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ | |
II C | KhmerNT | 12:21 | ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។ | |