II PETER
Chapter 3
II P | KhmerNT | 3:1 | ឥឡូវនេះ បងប្អូនជាទីស្រឡាញ់អើយ! នេះជាសំបុត្រទីពីរដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ហើយនៅក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹក និងដាស់គំនិតដ៏ស្មោះត្រង់របស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង | |
II P | KhmerNT | 3:2 | ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។ | |
II P | KhmerNT | 3:3 | មុនដំបូង ចូរដឹងអំពីសេចក្ដីនេះចុះថា នៅគ្រាចុងក្រោយបំផុត នឹងមានមនុស្សចំអកដែលដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេមក ទាំងចំអក | |
II P | KhmerNT | 3:4 | ដោយនិយាយថា តើសេចក្ដីសន្យាអំពីការយាងមករបស់ព្រះអង្គនៅឯណា ដ្បិតតាំងពីពួកដូនតាដេកលក់ទៅ នោះអ្វីៗទាំងអស់នៅតែដដែលតាំងពីដើមកំណើតផែនដីមក។ | |
II P | KhmerNT | 3:5 | ព្រោះគេចង់បំភ្លេចសេចក្ដីនេះថា តាំងពីយូរណាស់មកហើយ នោះមានផ្ទៃមេឃ ហើយផែនដីក៏ត្រូវបានបង្កើតឡើងឲ្យផុសចេញពីទឹក និងនៅក្នុងទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ | |
II P | KhmerNT | 3:7 | ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។ | |
II P | KhmerNT | 3:8 | បងប្អូនជាទីស្រឡាញ់អើយ! សូមកុំភ្លេចសេចក្ដីមួយនេះឡើយថា នៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ | |
II P | KhmerNT | 3:9 | ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្ដវិញ | |
II P | KhmerNT | 3:10 | ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដូចជាចោរ នៅថ្ងៃនោះ ផ្ទៃមេឃនឹងរលាយបាត់ទៅដោយសូរគ្រាំគ្រេង ធាតុទាំងឡាយនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯផែនដី និងអ្វីៗដែលនៅផែនដីក៏នឹងវិនាសអស់ដែរ។ | |
II P | KhmerNT | 3:11 | បើអ្វីៗទាំងនេះនឹងត្រូវបំផ្លាញបែបនេះទៅហើយ តើអ្នករាល់គ្នាត្រូវរស់នៅបែបណា គឺអ្នករាល់គ្នាត្រូវតែមានកិរិយាបរិសុទ្ធ និងគោរពកោតខ្លាចព្រះជាម្ចាស់ | |
II P | KhmerNT | 3:12 | ទាំងទន្ទឹងរង់ចាំ ឲ្យថ្ងៃរបស់ព្រះជាម្ចាស់ឆាប់មកដល់ ព្រោះនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះអស់ ហើយត្រូវបំផ្លាញទៅ ឯធាតុទាំងឡាយក៏នឹងឆេះរលាយអស់ដែរ។ | |
II P | KhmerNT | 3:13 | ប៉ុន្ដែយើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីតាមសេចក្ដីសន្យារបស់ព្រះអង្គ ដែលនៅទីនោះមានតែសេចក្ដីសុចរិត។ | |
II P | KhmerNT | 3:14 | ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងដើម្បីឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីសុខសាន្ដផង | |
II P | KhmerNT | 3:15 | ហើយចូរយល់ថាសេចក្ដីអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងជាសេចក្ដីសង្គ្រោះ ដូចដែលលោកប៉ូលជាបងប្អូនជាទីស្រឡាញ់របស់យើង បានសរសេរមកអ្នករាល់គ្នាតាមប្រាជ្ញា ដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់ | |
II P | KhmerNT | 3:16 | ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួនបានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។ | |
II P | KhmerNT | 3:17 | ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ដោយព្រោះអ្នករាល់គ្នាបានដឹងសេចក្ដីនេះជាមុនរួចហើយ ចូរប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវសេចក្ដីខុសឆ្គងរបស់ពួកមនុស្សអាក្រក់អូសទាញ ហើយបាត់បង់សេចក្ដីខ្ជាប់ខ្ជួនរបស់ខ្លួននោះឡើយ | |