II TIMOTHY
Chapter 1
II T | KhmerNT | 1:1 | ខ្ញុំប៉ូល ជាសាវករបស់ព្រះគ្រិស្ដយេស៊ូតាមបំណងរបស់ព្រះជាម្ចាស់ ស្របទៅតាមសេចក្ដីសន្យាឲ្យបានជីវិតនៅក្នុងព្រះគ្រិស្ដយេស៊ូ | |
II T | KhmerNT | 1:2 | ជូនចំពោះធីម៉ូថេជាកូនជាទីស្រឡាញ់។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតា និងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងប្រទានព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តដល់អ្នក។ | |
II T | KhmerNT | 1:3 | ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយមនសិការបរិសុទ្ធដូចជាពួកបុព្វបុរសរបស់ខ្ញុំដែរ ខ្ញុំតែងតែនឹកចាំពីអ្នកជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំទាំងយប់ ទាំងថ្ងៃ | |
II T | KhmerNT | 1:4 | គឺនឹកចាំពីទឹកភ្នែករបស់អ្នក ហើយចង់ជួបអ្នកខ្លាំងណាស់ ដើម្បីឲ្យខ្ញុំពេញដោយអំណរ។ | |
II T | KhmerNT | 1:5 | ខ្ញុំនឹកចាំពីជំនឿដ៏ឥតពុតត្បុតដែលមាននៅក្នុងអ្នក ដែលមុនដំបូងជំនឿនោះស្ថិតនៅក្នុងឡូអ៊ីសជាជីដូនរបស់អ្នក បន្ទាប់មកនៅក្នុងអ៊ើនីសជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា ជំនឿនោះក៏នៅក្នុងអ្នកដែរ។ | |
II T | KhmerNT | 1:6 | ហេតុនេះហើយខ្ញុំរំឮកអ្នកថា ចូរធ្វើឲ្យអំណោយទានរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំឲ្យមានសកម្មភាពឡើងវិញ។ | |
II T | KhmerNT | 1:7 | ដ្បិតព្រះជាម្ចាស់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចទេ ផ្ទុយទៅវិញ ជាវិញ្ញាណដែលមានកម្លាំង សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹង។ | |
II T | KhmerNT | 1:8 | ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់ | |
II T | KhmerNT | 1:9 | ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ | |
II T | KhmerNT | 1:10 | ហើយឥឡូវនេះ ព្រះគុណនោះបានបង្ហាញឲ្យឃើញតាមរយៈការយាងមករបស់ព្រះគ្រិស្ដយេស៊ូ ជាព្រះអង្គសង្គ្រោះរបស់យើង ដែលបានបំផ្លាញសេចក្ដីស្លាប់ ហើយបានបំភ្លឺអំពីជីវិត និងសេចក្ដីដែលមិនចេះស្លាប់តាមរយៈដំណឹងល្អ | |
II T | KhmerNT | 1:11 | ហើយសម្រាប់ដំណឹងល្អនេះ ព្រះអង្គបានតែងតាំងខ្ញុំជាអ្នកប្រកាស ជាសាវក ហើយជាគ្រូផង | |
II T | KhmerNT | 1:12 | ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។ | |
II T | KhmerNT | 1:13 | ចូរកាន់តាមពាក្យត្រឹមត្រូវទាំងឡាយដែលអ្នកបានឮពីខ្ញុំទុកជាគំរូដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូចុះ។ | |
II T | KhmerNT | 1:14 | ចំពោះសេចក្ដីល្អដែលបានផ្ញើទុកនឹងអ្នក ចូររក្សាដោយព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។ | |
II T | KhmerNT | 1:15 | អ្នកដឹងការនេះហើយថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងអស់បានបែរចេញពីខ្ញុំហើយ ក្នុងចំណោមពួកគេមានលោកភីកេឡុស និងលោកហ៊ើម៉ូនគេន។ | |
II T | KhmerNT | 1:16 | សូមព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ិភ័រ ដ្បិតគាត់ធ្វើឲ្យខ្ញុំធូរស្រាលជាញឹកញាប់ ហើយក៏មិនខ្មាស់ដោយសារចំណងរបស់ខ្ញុំដែរ | |
II T | KhmerNT | 1:17 | សូម្បីតែនៅពេលគាត់មកក្រុងរ៉ូម គាត់បានព្យាយាមស្វែងរកខ្ញុំរហូតទាល់តែបានជួប។ | |