TITUS
Chapter 3
Titu | KhmerNT | 3:1 | ចូររំលឹកពួកគេឲ្យចុះចូលនឹងពួកអ្នកដឹកនាំ ចុះចូលនឹងពួកអាជ្ញាធរ ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង | |
Titu | KhmerNT | 3:2 | មិនត្រូវនិយាយបង្ខូចអ្នកណាម្នាក់ ឬរករឿងឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្ដសុភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់។ | |
Titu | KhmerNT | 3:3 | ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ | |
Titu | KhmerNT | 3:4 | ប៉ុន្ដែនៅពេលដែលសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សបានលេចមក | |
Titu | KhmerNT | 3:5 | នោះព្រះអង្គបានសង្គ្រោះយើង មិនមែនដោយព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេ គឺដោយព្រោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតដែលឲ្យយើងកើតជាថ្មី និងការផ្លាស់ប្រែជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ | |
Titu | KhmerNT | 3:6 | ហើយព្រះអង្គបានចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនេះមកលើយើងយ៉ាងបរិបូរ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអង្គសង្គ្រោះរបស់យើង | |
Titu | KhmerNT | 3:7 | ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។ | |
Titu | KhmerNT | 3:8 | ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកបញ្ជាក់សេចក្ដីនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកអ្នកដែលជឿលើព្រះជាម្ចាស់ខិតខំយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដិល្អ។ ការទាំងនេះជាការប្រសើរ និងមានប្រយោជន៍ដល់មនុស្ស។ | |
Titu | KhmerNT | 3:9 | ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងនោះ ជាការឥតប្រយោជន៍ ហើយគ្មានបានការអ្វីទាំងអស់។ | |
Titu | KhmerNT | 3:10 | ចំពោះមនុស្សដែលបង្កើតបក្សពួក ចូរកុំទទួលស្គាល់អ្នកនោះឲ្យសោះ ក្រោយពីបានព្រមានគេម្ដងពីរដងហើយនោះ | |
Titu | KhmerNT | 3:11 | ដោយដឹងថា មនុស្សបែបនេះអាក្រក់អស់ហើយ គេចេះតែធ្វើបាប ព្រមទាំងជាអ្នកដាក់ទោសខ្លួនឯងទៀតផង។ | |
Titu | KhmerNT | 3:12 | នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមកឯអ្នក ចូរព្យាយាមមកឯខ្ញុំនៅក្រុងនីកូប៉ូល ដ្បិតខ្ញុំសម្រេចចិត្តថា ស្នាក់នៅទីនោះក្នុងរដូវរងា។ | |
Titu | KhmerNT | 3:13 | ចូរខិតខំជួយលោកសេណាសជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខទៀត កុំឲ្យពួកគេខ្វះអ្វីឡើយ។ | |
Titu | KhmerNT | 3:14 | ត្រូវឲ្យបងប្អូនយើងខិតខំធ្វើការល្អផង សម្រាប់បំពេញសេចក្ដីត្រូវការចាំបាច់ទាំងឡាយ ដើម្បីកុំឲ្យត្រលប់ជាមនុស្សមិនបង្កើតផលឡើយ។ | |