II CORINTHIANS
Chapter 3
II C | KhmerNT | 3:1 | តើយើងចាប់ផ្ដើមលើកតម្កើងខ្លួនទៀតហើយឬ? ឬមួយយើងត្រូវការសំបុត្រណែនាំខ្លួនបង្ហាញអ្នករាល់គ្នា ឬពីអ្នករាល់គ្នា ដូចជាអ្នកខ្លះដែរឬ? | |
II C | KhmerNT | 3:2 | អ្នករាល់គ្នាទេតើជាសំបុត្ររបស់យើងដែលបានកត់ត្រាទុកនៅក្នុងចិត្ដរបស់យើង ដែលមនុស្សទាំងអស់បានអាន និងបានដឹងគ្រប់គ្នា | |
II C | KhmerNT | 3:3 | ទាំងបង្ហាញឲ្យឃើញថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រិស្ដដែលយើងបានសរសេរ គឺមិនបានសរសេរនឹងទឹកខ្មៅទេ ប៉ុន្ដែនឹងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយមិនមែននៅលើបន្ទះថ្មទេ គឺនៅក្នុងចិត្ដខាងសាច់ឈាមវិញ | |
II C | KhmerNT | 3:5 | មិនមែនថាយើងមានសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចាត់ទុកថាអ្វីមួយមកពីខ្លួនយើងទេ ព្រោះសមត្ថភាពរបស់យើងមកពីព្រះជាម្ចាស់។ | |
II C | KhmerNT | 3:6 | ព្រះអង្គក៏បានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើកិច្ចព្រមព្រៀងថ្មីដែលមិនមែនសរសេរជាអក្សរទេ ប៉ុន្ដែដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរសម្លាប់ ប៉ុន្ដែព្រះវិញ្ញាណផ្ដល់ជីវិត។ | |
II C | KhmerNT | 3:7 | បើអក្សរចារឹកលើថ្ម ដែលជាមុខងារបម្រើសេចក្ដីស្លាប់មានសិរីរុងរឿងរហូតធ្វើឲ្យកូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេចំដោយព្រោះតែសិរីល្អនៅលើមុខរបស់គាត់ ដែលនឹងសាបសូន្យទៅ | |
II C | KhmerNT | 3:8 | ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ នឹងមានសិរីរុងរឿងលើសជាងយ៉ាងណាទៀត។ | |
II C | KhmerNT | 3:9 | បើមុខងារបម្រើការផ្ដន្ទាទោសមានសិរីរុងរឿង នោះមុខងារបម្រើសេចក្ដីសុចរិតនឹងមានសិរីរុងរឿងកាន់តែច្រើនជាងទៅទៀត | |
II C | KhmerNT | 3:10 | ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ | |
II C | KhmerNT | 3:11 | ហើយបើអ្វីដែលនឹងបាត់ទៅមានសិរីរុងរឿង នោះអ្វីដែលនៅស្ថិតស្ថេរនឹងមានសិរីរុងរឿងលើសជាងទៅទៀត។ | |
II C | KhmerNT | 3:13 | មិនមែនដូចលោកម៉ូសេដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃអ្វីមួយដែលនឹងសាបសូន្យទៅ | |
II C | KhmerNT | 3:14 | ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ | |
II C | KhmerNT | 3:15 | រហូតដល់សព្វថ្ងៃនេះ ពេលណាក៏ដោយដែលពួកគេអានក្រឹត្យវិន័យរបស់លោកម៉ូសេ នោះមានស្បៃបាំងចិត្ដរបស់ពួកគេ។ | |
II C | KhmerNT | 3:17 | រីឯព្រះអម្ចាស់ជាព្រះវិញ្ញាណ ហើយកន្លែងណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ កន្លែងនោះមានសេរីភាព | |