I PETER
Chapter 4
I Pe | KhmerNT | 4:1 | ដូច្នេះ ដោយព្រះគ្រិស្ដបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវពាក់គ្រឿងសឹកផ្ទាល់ទាំងមានគំនិតដូច្នោះដែរ ព្រោះអ្នកដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះឈប់ពាក់ព័ន្ធនឹងបាបទៀតហើយ | |
I Pe | KhmerNT | 4:2 | ដើម្បីឲ្យអំឡុងពេលរស់នៅខាងសាច់ឈាមដែលនៅសល់នេះ លែងរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀត ប៉ុន្ដែរស់នៅតាមបំណងរបស់ព្រះជាម្ចាស់វិញ។ | |
I Pe | KhmerNT | 4:3 | រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្ដតាមបំណងរបស់សាសន៍ដទៃ គឺបណ្ដោយតាមការល្មោភកាម សេចក្ដីប៉ងប្រាថ្នាអាក្រក់ ប្រមឹក ស៊ីផឹកអ៊ូអែ ប្រកួតគ្នាផឹក និងថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ នោះល្មមហើយ។ | |
I Pe | KhmerNT | 4:4 | ពួកគេងឿងឆ្ងល់ដែលអ្នករាល់គ្នាមិនរត់តាមសេចក្ដីខិលខូចហួសហេតុដូចពួកគេ ដូច្នេះក៏និយាយប្រមាថអ្នករាល់គ្នា | |
I Pe | KhmerNT | 4:5 | ប៉ុន្ដែពួកគេនឹងត្រូវរាយរាប់ប្រាប់ព្រះមួយអង្គដែលបានត្រៀមជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់។ | |
I Pe | KhmerNT | 4:6 | ហេតុនេះហើយបានជាដំណឹងល្អត្រូវបានប្រកាសប្រាប់មនុស្សស្លាប់ដែរ ដើម្បីឲ្យគេជាប់ជំនុំជម្រះដូចមនុស្សខាងឯសាច់ឈាម ប៉ុន្ដែឲ្យគេមានជីវិតខាងឯវិញ្ញាណដូចព្រះជាម្ចាស់វិញ។ | |
I Pe | KhmerNT | 4:7 | ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។ | |
I Pe | KhmerNT | 4:8 | មុនដំបូងបង្អស់ ចូរឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្ដ ព្រោះសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។ | |
I Pe | KhmerNT | 4:10 | ចូរបម្រើគ្នាទៅវិញទៅមកទៅតាមអំណោយទានដែលម្នាក់ៗបានទទួល ទុកជាអ្នកមើលការខុសត្រូវដ៏ល្អលើព្រះគុណផ្សេងៗរបស់ព្រះជាម្ចាស់។ | |
I Pe | KhmerNT | 4:11 | បើអ្នកណានិយាយ ចូរនិយាយដូចជាកំពុងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកណាបម្រើ ចូរបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ផ្គត់ផ្គង់ឲ្យ ដើម្បីឲ្យព្រះជាម្ចាស់បានតម្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ដ សូមឲ្យព្រះអង្គមានសិរីរុងរឿង និងព្រះចេស្ដាអស់កល្បជានិច្ច អាម៉ែន។ | |
I Pe | KhmerNT | 4:12 | បងប្អូនជាទីស្រឡាញ់អើយ! ចូរអ្នករាល់គ្នាកុំប្លែកចិត្ដនឹងសេចក្ដីល្បួងដ៏ឈឺចាប់ ដែលកំពុងកើតមានក្នុងចំណោមអ្នករាល់គ្នាដើម្បីល្បងលនោះ ប្រៀបដូចជារឿងចម្លែកមួយកើតឡើងចំពោះអ្នករាល់គ្នាឡើយ | |
I Pe | KhmerNT | 4:13 | ផ្ទុយទៅវិញ ចូរមានអំណរ ពីព្រោះអ្នករាល់គ្នាមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ហើយរីករាយជាខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ | |
I Pe | KhmerNT | 4:14 | បើអ្នករាល់គ្នាត្រូវគេដៀលត្មះ ដោយព្រោះព្រះនាមរបស់ព្រះគ្រិស្ដ នោះអ្នករាល់គ្នាមានពរហើយ ព្រោះព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង ដែលជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតលើអ្នករាល់គ្នា។ | |
I Pe | KhmerNT | 4:15 | ដូច្នេះ កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាត្រូវរងទុក្ខដោយព្រោះតែជាឃាតករ ជាចោរ ជាអ្នកប្រព្រឹត្ដអាក្រក់ ឬជាអ្នកជ្រៀតជ្រែកបញ្ហារបស់អ្នកដទៃឡើយ | |
I Pe | KhmerNT | 4:16 | ប៉ុន្ដែបើត្រូវរងទុក្ខដោយព្រោះតែជាគ្រិស្ដបរិស័ទ នោះចូរកុំខ្មាស់ឡើយ ផ្ទុយទៅវិញ ចូរសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះតែឈ្មោះនេះចុះ | |
I Pe | KhmerNT | 4:17 | ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយបើការជំនុំជម្រះចាប់ផ្ដើមពីយើងមុនគេនោះ តើទីបញ្ចប់របស់ពួកអ្នកមិនជឿដំណឹងល្អរបស់ព្រះជាម្ចាស់ទៅជាយ៉ាងណាវិញ? | |
I Pe | KhmerNT | 4:18 | បើមនុស្សសុចរិតទទួលបានសេចក្ដីសង្គ្រោះដោយពិបាកទៅហើយ តើពួកអ្នកមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងពួកមនុស្សបាបនឹងលេចមកនៅកន្លែងណា? | |