Site uses cookies to provide basic functionality.

OK
I THESSALONIANS
1 2 3 4 5
Prev Up Next Toggle notes
Chapter 4
I Th KhmerNT 4:1  ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​រួច​ហើយ​ ហើយ​អ្នក​រាល់គ្នា​បាន​រស់នៅ​ដូច្នោះ​មែន។​ ឥឡូវ​នេះ​ យើង​សូម​អង្វរ​ ហើយ​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ ចូរ​រស់នៅ​ដូច្នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ចុះ​
I Th KhmerNT 4:2  ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​សេចក្ដី​បង្គាប់​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​តាមរយៈ​ព្រះអម្ចាស់​យេស៊ូ​ហើយ។​
I Th KhmerNT 4:3  ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​
I Th KhmerNT 4:4  ហើយ​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់គ្រង​រូបកាយ​របស់​ខ្លួន​ដោយ​បរិសុទ្ធ​ និង​សេចក្ដី​ថ្លៃថ្នូរ​
I Th KhmerNT 4:5  មិន​មែន​ដោយ​ចំណង់​តណ្ហា​ដូច​ជា​សាសន៍​ដទៃ​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។​
I Th KhmerNT 4:6  មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បំពាន​ ឬ​បោក​ប្រាស់​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ​ ព្រោះ​ព្រះអម្ចាស់​នឹង​សងសឹក​ចំពោះ​រឿង​ទាំង​នេះ​ ដូច​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់គ្នា​ពី​មុន​ និង​បាន​បញ្ជាក់​រួច​ហើយ​
I Th KhmerNT 4:7  ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោកគ្រោក​ទេ​ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ។​
I Th KhmerNT 4:8  ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​
I Th KhmerNT 4:9  រីឯ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ខ្ញុំ​មិន​ចាំបាច់​សរសេរ​មក​អ្នក​រាល់គ្នា​ទេ​ ព្រោះ​ព្រះជាម្ចាស់​បង្រៀន​អ្នក​រាល់គ្នា​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​
I Th KhmerNT 4:10  ដ្បិត​អ្នក​រាល់គ្នា​ស្រឡាញ់​បងប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​មែន​ ប៉ុន្ដែ​បងប្អូន​អើយ!​ យើង​សូម​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​ខ្លាំង​ឡើងៗ​
I Th KhmerNT 4:11  ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​រស់នៅ​ដោយ​ស្រគត់​ស្រគំ​ ទាំង​បំពេញ​កិច្ចការ​របស់​ខ្លួន​ និង​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ ដូច​ដែល​យើង​បាន​បង្គាប់​អ្នក​រាល់គ្នា​ហើយ​
I Th KhmerNT 4:12  ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវ​ចំពោះ​អ្នក​ក្រៅ​ ហើយ​ឥត​ត្រូវ​ការ​អ្វី​ឡើយ។​
I Th KhmerNT 4:13  បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ហើយ​នោះ​ទេ​ ក្រែង​លោ​អ្នក​រាល់គ្នា​កើត​ទុក្ខ​ដូច​ជា​អ្នក​ឯ​ទៀត​ដែល​គ្មាន​សង្ឃឹម។​
I Th KhmerNT 4:14  ដ្បិត​បើ​យើង​ជឿ​ថា​ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន​ នោះ​ត្រូវ​ជឿ​ថា​ ព្រះជាម្ចាស់​នឹង​នាំ​ពួកអ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ព្រះយេស៊ូ​ឲ្យ​ទៅ​ជាមួយ​ព្រះ​អង្គ​ដែរ។​
I Th KhmerNT 4:15  ដ្បិត​យើង​ប្រាប់​អ្នក​រាល់គ្នា​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ពេល​ព្រះអម្ចាស់​យាង​មក​ ពិត​ជា​មិន​ទៅ​មុន​ពួកអ្នក​ដែល​បាន​ដេក​លក់​ឡើយ​
I Th KhmerNT 4:16  ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ទាំង​មាន​សម្រែក​ និង​សំឡេង​មហា​ទេវតា​ ព្រមទាំង​ត្រែ​របស់​ព្រះជាម្ចាស់​ នោះ​ពួក​មនុស្ស​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​
I Th KhmerNT 4:17  បន្ទាប់​មក​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​ នឹង​ត្រូវ​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​គ្នា​ ដើម្បី​ជួប​ព្រះអម្ចាស់​នៅ​លើ​អាកាស​ ដូច្នេះ​យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​រហូតត​ទៅ‍។​
I Th KhmerNT 4:18  ហេតុ​នេះ​ ចូរ​កម្សាន្ដ​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​ទាំង​នេះ​ចុះ។​