I PETER
Chapter 3
I Pe | KhmerNT | 3:1 | រីឯប្រពន្ធរាល់គ្នាក៏ដូច្នោះដែរ ត្រូវចុះចូលនឹងប្ដីរបស់ខ្លួន ទោះបីប្ដីនោះមិនស្ដាប់បង្គាប់ព្រះបន្ទូលក៏ដោយ ក៏គង់តែអាចទាក់ទាញចិត្ដប្ដីរបស់ខ្លួនបានតាមរយៈអាកប្បកិរិយាដែលគ្មានសំដីរបស់ប្រពន្ធ | |
I Pe | KhmerNT | 3:2 | ព្រោះគេបានសង្កេតឃើញអាកប្បកិរិយាបរិសុទ្ធរបស់អ្នករាល់គ្នា ដែលគោរពកោតខ្លាចព្រះជាម្ចាស់។ | |
I Pe | KhmerNT | 3:3 | ចូរកុំតុបតែងខ្លួនតែសំបកក្រៅ ដូចជាក្រងសក់ ពាក់មាស និងស្លៀកសម្លៀកបំពាក់ផ្សេងៗនោះឡើយ | |
I Pe | KhmerNT | 3:4 | ផ្ទុយទៅវិញ ចូរតុបតែងមនុស្សខាងក្នុងចិត្ត ដោយគ្រឿងដែលមិនពុករលួយ គឺដោយវិញ្ញាណស្លូតបូត និងស្រគត់ស្រគំ ដែលមានតម្លៃបំផុតនៅចំពោះព្រះភក្ដ្រព្រះជាម្ចាស់។ | |
I Pe | KhmerNT | 3:5 | ដ្បិតកាលពីដើម ពួកស្ដ្រីបរិសុទ្ធដែលសង្ឃឹមលើព្រះជាម្ចាស់ក៏បានតុបតែងខ្លួនរបៀបនេះ ទាំងចុះចូលនឹងប្ដីរបស់ខ្លួនដែរ | |
I Pe | KhmerNT | 3:6 | ដូចជាសារ៉ាបានស្ដាប់បង្គាប់លោកអ័ប្រាហាំ ព្រមទាំងហៅគាត់ថា លោកម្ចាស់ ទៀតផង។ អ្នករាល់គ្នាបានត្រលប់ជាកូនរបស់សារ៉ា បើអ្នករាល់គ្នាប្រព្រឹត្ដល្អ ដោយឥតភ័យខ្លាចចំពោះការបំភ័យណាមួយនោះ។ | |
I Pe | KhmerNT | 3:7 | រីឯប្ដីរាល់គ្នាក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយយល់ថាមនុស្សស្រីជាភាជនៈដែលខ្សោយជាង ហើយចូរផ្ដល់កិត្ដិយសដល់នាងទុកជាអ្នករួមទទួលមរតកព្រះគុណនៃជីវិត ដើម្បីកុំឲ្យមានអ្វីមកបង្អាក់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។ | |
I Pe | KhmerNT | 3:8 | នៅទីបញ្ចប់នេះ ចូរឲ្យអ្នកទាំងអស់គ្នាមានគំនិតតែមួយ មានចិត្ដអាណិតអាសូរ មានចិត្ដស្រឡាញ់គ្នាដូចជាបងប្អូន ចិត្ដសន្ដោស និងចិត្តសុភាពចុះ។ | |
I Pe | KhmerNT | 3:9 | ចូរកុំធ្វើការអាក្រក់តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក | |
I Pe | KhmerNT | 3:10 | ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។ | |
I Pe | KhmerNT | 3:11 | ចូរឲ្យអ្នកនោះចៀសវាងពីការអាក្រក់ ហើយប្រព្រឹត្ដល្អវិញ ចូរឲ្យអ្នកនោះស្វែងរក ព្រមទាំងដេញតាមសេចក្ដីសុខសាន្ដចុះ។ | |
I Pe | KhmerNT | 3:12 | ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមើលមនុស្សសុចរិត ឯព្រះកាណ៌របស់ព្រះអង្គក៏ស្ដាប់សេចក្ដីអធិស្ឋានរបស់គេដែរ ប៉ុន្ដែព្រះភក្ដ្ររបស់ព្រះអង្គប្រឆាំងនឹងពួកអ្នកប្រព្រឹត្ដអាក្រក់វិញ។ | |
I Pe | KhmerNT | 3:13 | បើអ្នករាល់គ្នាមានចិត្ដប្ដូរផ្ដាច់ប្រព្រឹត្ដល្អ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា? | |
I Pe | KhmerNT | 3:14 | ប៉ុន្ដែបើអ្នករាល់គ្នារងទុក្ខដោយព្រោះសេចក្ដីសុចរិតមែន អ្នករាល់គ្នាមានពរហើយ ចូរកុំភ័យខ្លាចចំពោះការបំភ័យរបស់គេ ឬ ជ្រួលច្របល់ឡើយ | |
I Pe | KhmerNT | 3:15 | ផ្ទុយទៅវិញ ចូរទុកព្រះគ្រិស្ដជាព្រះអម្ចាស់នៅក្នុងចិត្ដរបស់អ្នករាល់គ្នាចុះ ហើយចូរប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយការពារទៅកាន់អស់អ្នកដែលសុំអ្នកឲ្យរាយរាប់ប្រាប់ពីសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា | |
I Pe | KhmerNT | 3:16 | ប៉ុន្ដែចូរឆ្លើយប្រាប់គេដោយទន់ភ្លន់ និងដោយគោរពកោតខ្លាច ហើយត្រូវមានមនសិការល្អ ដើម្បីឲ្យពួកអ្នកដែលនិយាយមួលបង្កាច់អ្នករាល់គ្នាត្រង់ចំណុចណាមួយនោះត្រូវអាម៉ាស់មុខ គឺពួកអ្នកដែលនិយាយបង្ខូចអំពីអាកប្បកិរិយាល្អរបស់អ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដ | |
I Pe | KhmerNT | 3:17 | ដ្បិតបើជាបំណងរបស់ព្រះជាម្ចាស់មែន នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្ដល្អ ប្រសើរជាងប្រព្រឹត្ដអាក្រក់។ | |
I Pe | KhmerNT | 3:18 | ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ | |
I Pe | KhmerNT | 3:19 | ដោយសារព្រះវិញ្ញាណនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលប្រាប់វិញ្ញាណទាំងឡាយដែលជាប់ឃុំឃាំង | |
I Pe | KhmerNT | 3:20 | គឺជាពួកអ្នកមិនស្ដាប់បង្គាប់កាលពីដើម នៅពេលដែលព្រះជាម្ចាស់បានរង់ចាំដោយអត់ធ្មត់នៅជំនាន់លោកណូអេ ពេលដែលទូកធំកំពុងសាងសង់ ហើយនៅក្នុងទូកធំមានមនុស្សបន្ដិចបន្ដួចប៉ុណ្ណោះ គឺមានមនុស្សប្រាំបីនាក់ ដែលបានរួចជីវិតដោយសារទឹក។ | |
I Pe | KhmerNT | 3:21 | នេះជាគំរូអំពីពិធីជ្រមុជដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ មិនមែនជាការលាងសំអាតភាពស្មោកគ្រោករបស់រូបកាយទេ ផ្ទុយទៅវិញជាការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់ | |