PHILIPPIANS
Chapter 3
Phil | KhmerNT | 3:1 | នៅទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរនៅក្នុងព្រះអម្ចាស់ចុះ។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះផ្ញើមកអ្នករាល់គ្នាទេ ដ្បិតការសរសេរនេះ គឺដើម្បីការពារអ្នករាល់គ្នា។ | |
Phil | KhmerNT | 3:2 | ចូរប្រយ័ត្ននឹងពួកឆ្កែ ពួកអ្នកធ្វើអាក្រក់ និងពួកអ្នកកាត់ស្បែកតែខាងក្រៅ | |
Phil | KhmerNT | 3:3 | ដ្បិតយើងទេតើ ដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ | |
Phil | KhmerNT | 3:4 | ទោះបីខ្ញុំមានការទុកចិត្ដលើសាច់ឈាមក៏ដោយ។ បើមានអ្នកណាម្នាក់ផ្សេងទៀតគិតថា ខ្លួនមានការទុកចិត្ដលើសាច់ឈាម នោះខ្ញុំមានលើសគេទៅទៀត | |
Phil | KhmerNT | 3:5 | ខ្ញុំកាត់ស្បែកនៅថ្ងៃទីប្រាំបី ខ្ញុំជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ជាជនជាតិហេព្រើរសុទ្ធ ហើយខាងគម្ពីរវិន័យ ខ្ញុំជាអ្នកខាងគណៈផារិស៊ី | |
Phil | KhmerNT | 3:6 | រីឯខាងភាពប្ដូរផ្ដាច់ ខ្ញុំជាអ្នកបៀតបៀនក្រុមជំនុំ ខាងសេចក្ដីសុចរិតក្នុងគម្ពីរវិន័យវិញ ខ្ញុំជាអ្នកដែលឥតបន្ទោសបានឡើយ។ | |
Phil | KhmerNT | 3:7 | ប៉ុន្ដែដោយសារព្រះគ្រិស្ដ អ្វីៗដែលធ្លាប់តែជាការចំណេញដល់ខ្ញុំនោះ ខ្ញុំបានរាប់ជាការខាតបង់វិញ | |
Phil | KhmerNT | 3:8 | ហើយលើសពីនេះទៀត ខ្ញុំបានរាប់អ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះស្គាល់ព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំដែលជាការមានតម្លៃបំផុត។ ខ្ញុំបានខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គ ហើយខ្ញុំរាប់អ្វីៗទាំងអស់ជាគ្មានតម្លៃដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រិស្ដ | |
Phil | KhmerNT | 3:9 | និងឲ្យគេមើលឃើញខ្ញុំនៅក្នុងព្រះអង្គដោយសារសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រិស្ដ ជាសេចក្ដីសុចរិតដែលមកពីព្រះជាម្ចាស់ដោយផ្អែកលើជំនឿ មិនមែនដោយសារសេចក្ដីសុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ | |
Phil | KhmerNT | 3:10 | ព្រមទាំងឲ្យខ្ញុំបានស្គាល់ព្រះគ្រិស្ដ និងអំណាចនៃការរស់ឡើងវិញរបស់ព្រះអង្គ ហើយបានរួមចំណែកនៅក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ និងឲ្យបានដូចព្រះអង្គនៅក្នុងការសោយទិវង្គត | |
Phil | KhmerNT | 3:12 | មិនមែនថា ខ្ញុំបានទៅដល់ ឬបានគ្រប់លក្ខណ៍ហើយនោះទេ ប៉ុន្ដែខ្ញុំព្យាយាមចាប់ឲ្យបានសេចក្ដីដែលព្រះគ្រិស្ដយេស៊ូបានចាប់ខ្ញុំសម្រាប់សេចក្ដីនោះ។ | |
Phil | KhmerNT | 3:13 | បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ | |
Phil | KhmerNT | 3:14 | ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។ | |
Phil | KhmerNT | 3:15 | ដូច្នេះ អស់អ្នកដែលពេញវ័យហើយនោះ ត្រូវតែគិតបែបនេះ ហើយបើអ្នករាល់គ្នាគិតអំពីអ្វីផ្សេង ក៏ព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យអ្នករាល់គ្នាយល់អំពីការនោះដែរ | |
Phil | KhmerNT | 3:17 | បងប្អូនអើយ! ចូរយកតម្រាប់តាមខ្ញុំ ហើយសង្កេតមើលពួកអ្នករស់នៅតាមគំរូដែលអ្នករាល់គ្នាបានទទួលពីយើង | |
Phil | KhmerNT | 3:18 | ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ | |
Phil | KhmerNT | 3:19 | ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ | |
Phil | KhmerNT | 3:20 | ប៉ុន្ដែយើងជារាស្រ្ដស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលយាងមកពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ | |