JAMES
Chapter 1
Jame | KhmerNT | 1:1 | ខ្ញុំយ៉ាកុប ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នា។ | |
Jame | KhmerNT | 1:2 | បងប្អូនរបស់ខ្ញុំអើយ! កាលណាអ្នករាល់គ្នាជួបសេចក្ដីល្បួងផ្សេងៗ នោះត្រូវចាត់ទុកថាជាអំណរដ៏ក្រៃលែង | |
Jame | KhmerNT | 1:4 | ហើយចូរទុកឲ្យសេចក្ដីអត់ធ្មត់នោះបង្កើតផលគ្រប់លក្ខណ៍ចុះ ដើម្បីឲ្យអ្នករាល់គ្នាបានពេញវ័យ ហើយគ្រប់លក្ខណ៍ឥតខ្វះអ្វីឡើយ | |
Jame | KhmerNT | 1:5 | ប៉ុន្ដែនៅក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំព្រះជាម្ចាស់ដែលប្រទានឲ្យមនុស្សទាំងអស់ដោយសប្បុរស និងមិនបន្ទោសចុះ នោះព្រះអង្គនឹងប្រទានឲ្យមិនខាន | |
Jame | KhmerNT | 1:6 | ប៉ុន្ដែអ្នកនោះត្រូវទូលសុំដោយជំនឿឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកណាដែលសង្ស័យ អ្នកនោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បោកបក់កម្រើកចុះឡើង។ | |
Jame | KhmerNT | 1:8 | ព្រោះគេជាមនុស្សមានចិត្ដពីរ មិននឹងនក្នុងការប្រព្រឹត្ដិទាំងស្រុងរបស់ខ្លួនទេ។ | |
Jame | KhmerNT | 1:10 | ហើយអ្នកមានក៏មានមោទនៈភាពដែរ ដោយព្រោះបានបន្ទាបចុះ ព្រោះគេនឹងវិនាសទៅដូចជាផ្កាស្មៅ។ | |
Jame | KhmerNT | 1:11 | ពេលថ្ងៃរះឡើងពេញកំដៅ ស្មៅក៏ក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់របស់វាក៏បាត់បង់ដែរ ដូច្នេះអ្នកមាននឹងវិនាសទៅជាយ៉ាងនោះដែរនៅក្នុងដំណើរជីវិតរបស់ខ្លួន។ | |
Jame | KhmerNT | 1:12 | មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ព្រោះក្រោយពីបានឃើញថាខ្ជាប់ខ្ជួន អ្នកនោះនឹងទទួលបានមកុដនៃជីវិតដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។ | |
Jame | KhmerNT | 1:13 | កាលណាជួបសេចក្ដីល្បួង កុំឲ្យអ្នកណាម្នាក់និយាយថាព្រះជាម្ចាស់ល្បួងខ្ញុំឡើយ ដ្បិតការអាក្រក់មិនអាចល្បួងព្រះជាម្ចាស់បានទេ ហើយព្រះអង្គក៏មិនល្បួងអ្នកណាដែរ | |
Jame | KhmerNT | 1:14 | ព្រោះការដែលម្នាក់ៗជួបសេចក្ដីល្បួង គឺដោយសារត្រូវសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញ និងលួងលោមប៉ុណ្ណោះ។ | |
Jame | KhmerNT | 1:15 | ពេលសេចក្ដីប៉ងប្រាថ្នាចាប់កំណើត នោះសម្រាលបានបាប ហើយពេលបាបពេញវ័យឡើង នោះក៏បង្កើតបានសេចក្ដីស្លាប់។ | |
Jame | KhmerNT | 1:17 | ដ្បិតគ្រប់ទាំងរបស់ល្អ និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍សុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។ | |
Jame | KhmerNT | 1:18 | ព្រះអង្គបានបង្កើតយើងទៅតាមបំណងរបស់ព្រះអង្គដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងត្រលប់ជាផលដំបូងមួយនៅក្នុងចំណោមអ្វីៗដែលព្រះអង្គបានបង្កើតមក។ | |
Jame | KhmerNT | 1:19 | បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ | |
Jame | KhmerNT | 1:21 | ដូច្នេះ ចូរបោះបង់សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង និងសេចក្ដីអាក្រក់ទាំងឡាយចោល ហើយទទួលយកព្រះបន្ទូលដែលបានដាំនៅក្នុងចិត្ដរបស់អ្នករាល់គ្នា ដោយចិត្ដស្លូតបូត ដ្បិតព្រះបន្ទូលអាចជួយសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។ | |
Jame | KhmerNT | 1:22 | ចូរធ្វើជាអ្នកប្រព្រឹត្ដតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្ដាប់ ដោយបញ្ឆោតខ្លួនឯងនោះឡើយ | |
Jame | KhmerNT | 1:23 | ដ្បិតបើអ្នកណាស្ដាប់ព្រះបន្ទូលហើយ ប៉ុន្ដែមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯង | |
Jame | KhmerNT | 1:25 | ប៉ុន្ដែអ្នកណាដែលពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ ជាក្រឹត្យវិន័យនៃសេរីភាព ហើយនៅខ្ជាប់ខ្ជួន ទាំងមិនភ្លេចសេចក្ដីដែលខ្លួនបានឮ ផ្ទុយទៅវិញ ប្រព្រឹត្ដតាម អ្នកនោះនឹងមានពរនៅក្នុងកិច្ចការដែលខ្លួនធ្វើ។ | |
Jame | KhmerNT | 1:26 | បើអ្នកណាគិតថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតរបស់ខ្លួន អ្នកនោះបញ្ឆោតចិត្តខ្លួនឯងហើយ រីឯសាសនាដែលអ្នកនោះកាន់ក៏គ្មានប្រយោជន៍ដែរ។ | |