JOHN
Chapter 21
John | KhmerNT | 21:1 | ក្រោយពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សរបស់ព្រះអង្គឃើញម្តងទៀតនៅបឹងទីបេរាស គឺព្រះអង្គបានបង្ហាញឲ្យឃើញបែបយ៉ាងនេះ | |
John | KhmerNT | 21:2 | គឺពេលលោកស៊ីម៉ូនពេត្រុស លោកថូម៉ាសដែលហៅថាឌីឌីម លោកណាថាណែលដែលមកពីភូមិកាណា ស្រុកកាលីឡេ កូនប្រុសរបស់លោកសេបេដេ និងពួកសិស្សរបស់ព្រះអង្គពីរនាក់ទៀតបាននៅជាមួយគ្នា | |
John | KhmerNT | 21:3 | ហើយនៅពេលនោះ លោកស៊ីម៉ូនពេត្រុសក៏ប្រាប់ពួកគេថា៖ «ខ្ញុំទៅនេសាទត្រី» ពួកគេក៏ឆ្លើយថា៖ «យើងទៅជាមួយដែរ» ពួកគេក៏ចុះទូកទៅ ប៉ុន្ដែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។ | |
John | KhmerNT | 21:4 | ពេលព្រឹកឡើង ព្រះយេស៊ូបានឈរនៅមាត់បឹង ប៉ុន្ដែពួកសិស្សមិនស្គាល់ថា នោះជាព្រះយេស៊ូទេ។ | |
John | KhmerNT | 21:5 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កូនអើយ! តើមានបានត្រីដែរឬទេ?» ពួកគេទូលឆ្លើយថា៖ «គ្មានទេ!» | |
John | KhmerNT | 21:6 | ដូច្នេះព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរទម្លាក់អួនទៅខាងស្តាំទូក នោះទើបចាប់ត្រីបាន!» ដូច្នេះពួកគេក៏ធ្វើតាម ប៉ុន្ដែទាញមកវិញមិនរួចទេ ព្រោះជាប់ត្រីច្រើនពេក។ | |
John | KhmerNT | 21:7 | ពេលនោះសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់និយាយទៅលោកពេត្រុសថា៖ «នោះជាព្រះអម្ចាស់ទេតើ!» ពេលលោកស៊ីម៉ូនពេត្រុសបានឮថាជាព្រះអម្ចាស់ គាត់ក៏យកអាវក្រៅដណ្ដប់ខ្លួនលោតចុះទៅក្នុងបឹង ព្រោះគាត់នៅខ្លួនទទេ | |
John | KhmerNT | 21:8 | រីឯពួកសិស្សផ្សេងទៀតបានអុំទូកអូសអួនជាប់ត្រីនោះមកច្រាំង ដ្បិតនៅមិនឆ្ងាយទេ គឺប្រហែលមួយរយម៉ែត្រប៉ុណ្ណោះ។ | |
John | KhmerNT | 21:9 | ពេលពួកគេបានឡើងដល់ដីគោក ពួកគេក៏ឃើញនំប៉័ង ព្រមទាំងរងើកភ្លើងដែលមានត្រីអាំងលើនោះ។ | |
John | KhmerNT | 21:10 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរយកត្រីខ្លះដែលទើបនឹងចាប់បាននោះមក!» | |
John | KhmerNT | 21:11 | លោកស៊ីម៉ូនពេត្រុសក៏ឡើងមកទាញអួនដែលមានត្រីធំៗពេញដាក់លើគោក គឺមានត្រីមួយរយហាសិបបីក្បាល ហើយទោះបីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ | |
John | KhmerNT | 21:12 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរមកបរិភោគចុះ» ហើយគ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា តើលោកជាអ្នកណាទេ? ព្រោះពួកគេដឹងហើយថា នោះជាព្រះអម្ចាស់។ | |
John | KhmerNT | 21:14 | នេះជាលើកទីបីហើយដែលព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សឃើញ ក្រោយពីព្រះអង្គរស់ពីការសោយទិវង្គតឡើងវិញ។ | |
John | KhmerNT | 21:15 | ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!» | |
John | KhmerNT | 21:16 | ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ចូរថែទាំចៀមរបស់ខ្ញុំផង!» | |
John | KhmerNT | 21:17 | ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង! | |
John | KhmerNT | 21:18 | ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា ពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនឯង ហើយទៅណាតាមចិត្ត ប៉ុន្ដែពេលអ្នកចាស់ អ្នកនឹងសន្ធឹងដៃរបស់អ្នក ហើយម្នាក់ទៀតនឹងស្លៀកពាក់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។ | |
John | KhmerNT | 21:19 | ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!» | |
John | KhmerNT | 21:20 | ពេលលោកពេត្រុសងាកក្រោយ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់នោះកំពុងដើរតាមដែរ។ សិស្សនោះហើយដែលបានផ្អែកលើព្រះឱរារបស់ព្រះអង្គ ហើយបានទូលសួរព្រះអង្គនៅក្នុងពេលអាហារល្ងាចថា ព្រះអម្ចាស់អើយ! តើអ្នកក្បត់ព្រះអង្គជានរណា? | |
John | KhmerNT | 21:21 | ពេលលោកពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះយ៉ាងដូចម្តេចដែរ?» | |
John | KhmerNT | 21:22 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «បើខ្ញុំចង់ឲ្យអ្នកនោះនៅរស់រហូតដល់ខ្ញុំមកវិញ តើទាក់ទងអ្វីនឹងអ្នក? ចូរអ្នកមកតាមខ្ញុំចុះ!» | |
John | KhmerNT | 21:23 | ដូច្នេះពាក្យនោះក៏លេចឮក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនស្លាប់ទេ ប៉ុន្ដែព្រះយេស៊ូមិនបានមានបន្ទូលថា សិស្សនោះមិនស្លាប់ទេ គឺគ្រាន់តែមានបន្ទូលប៉ុណ្ណោះថា៖ «បើខ្ញុំចង់ឲ្យអ្នកនោះនៅស់រហូតដល់ខ្ញុំមកវិញ តើទាក់ទងអ្វីនឹងអ្នក»។ | |
John | KhmerNT | 21:24 | សិស្សនោះហើយដែលបានធ្វើបន្ទាល់ពីសេចក្ដីទាំងនេះ ហើយបានកត់ត្រារឿងទាំងនេះទុក រីឯយើងក៏ដឹងថាសេចក្ដីបន្ទាល់របស់គាត់ជាការពិត។ | |