JOHN
Chapter 8
John | KhmerNT | 8:2 | លុះព្រលឹមឡើង ព្រះអង្គយាងចូលក្នុងព្រះវិហារម្តងទៀត ហើយបណ្តាជនទាំងអស់ក៏មកឯព្រះអង្គ ដូច្នេះ ព្រះអង្គក៏អង្គុយចុះ ហើយបង្រៀនពួកគេ។ | |
John | KhmerNT | 8:3 | ពេលនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីនាំស្រ្តីម្នាក់ដែលគេទាន់កំពុងផិតក្បត់មក ពេលឲ្យនាងឈរនៅកណ្តាលជំនុំហើយ | |
John | KhmerNT | 8:4 | ក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ ពួកគេចាប់បានស្រ្តីម្នាក់នេះ នៅពេលនាងកំពុងផិតក្បត់ | |
John | KhmerNT | 8:5 | ហើយលោកម៉ូសេបានបង្គាប់យើងនៅក្នុងគម្ពីរវិន័យ ឲ្យគប់ស្ត្រីបែបនេះនឹងដុំថ្ម ដូច្នេះ តើលោកថាយ៉ាងដូចម្ដេចដែរ?» | |
John | KhmerNT | 8:6 | ពួកគេនិយាយដូច្នេះដោយល្បងលព្រះអង្គ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ ប៉ុន្ដែព្រះយេស៊ូបានឱនសរសេរនៅលើដីដោយម្រាមដៃ | |
John | KhmerNT | 8:7 | នៅពេលពួកគេចេះតែទទូចសួរព្រះអង្គ នោះព្រះអង្គក៏ងើបឡើង មានបន្ទូលទៅពួកគេថា៖ «នៅក្នុងចំណោមអ្នករាល់គ្នា អ្នកណាគ្មានបាបសោះ ចូរឲ្យអ្នកនោះគប់នាងនឹងដុំថ្មមុនគេចុះ!» | |
John | KhmerNT | 8:9 | ពេលពួកគេឮដូច្នេះក៏ថយចេញម្នាក់ម្តងៗ ចាប់ពីមនុស្សចាស់ជាងគេរហូតនៅសល់តែព្រះយេស៊ូ និងស្ត្រីម្នាក់នោះ។ | |
John | KhmerNT | 8:10 | ព្រះយេស៊ូក៏ងើបឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ! តើពួកគេនៅឯណា? តើគ្មានអ្នកណាដាក់ទោសអ្នកទេឬ?» | |
John | KhmerNT | 8:11 | នាងទូលថា៖ «គ្មានទេ លោកម្ចាស់!» ព្រះយេស៊ូក៏មានបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសអ្នកដែរ ចូរទៅចុះ ប៉ុន្ដែចាប់ពីពេលនេះតទៅ ចូរកុំប្រព្រឹត្ដបាបទៀត»។ | |
John | KhmerNT | 8:12 | ព្រះយេស៊ូមានបន្ទូលទៅបណ្ដាជនជាថ្មីទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នកណាមកតាមខ្ញុំ អ្នកនោះមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺមានពន្លឺនៃជីវិតវិញ»។ | |
John | KhmerNT | 8:13 | ពួកអ្នកខាងគណៈផារិស៊ី ទូលទៅព្រះអង្គថា៖ «អ្នកកំពុងធ្វើបន្ទាល់អំពីខ្លួនឯងហើយ សេចក្ដីបន្ទាល់របស់អ្នកមិនពិតទេ»។ | |
John | KhmerNT | 8:14 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ទោះបីខ្ញុំកំពុងធ្វើបន្ទាល់អំពីខ្លួនខ្ញុំក៏ដោយ ក៏សេចក្ដីបន្ទាល់របស់ខ្ញុំជាការពិត ព្រោះខ្ញុំដឹងថា ខ្ញុំមកពីណា ហើយទៅណាផង ប៉ុន្ដែអ្នករាល់គ្នាវិញ មិនដឹងថា ខ្ញុំមកពីណា ឬទៅណាទេ | |
John | KhmerNT | 8:16 | ផ្ទុយទៅវិញ ទោះបីខ្ញុំវិនិច្ឆ័យក៏ដោយ ក៏ការវិនិច្ឆ័យរបស់ខ្ញុំពិតដែរ ព្រោះខ្ញុំមិនបាននៅតែម្នាក់ឯងទេ គឺមានខ្ញុំ និងព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក។ | |
John | KhmerNT | 8:17 | សូម្បីតែនៅក្នុងគម្ពីរវិន័យរបស់អ្នករាល់គ្នាក៏មានសេចក្ដីចែងទុកមកដែរថា សេចក្ដីបន្ទាល់របស់មនុស្សពីរនាក់គឺជាសេចក្ដីពិត | |
John | KhmerNT | 8:18 | ដូច្នេះខ្ញុំជាអ្នកធ្វើបន្ទាល់អំពីខ្លួនខ្ញុំ រីឯព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមកក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ»។ | |
John | KhmerNT | 8:19 | ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើព្រះវរបិតារបស់អ្នកនៅឯណា?» ព្រះយេស៊ូឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំទេ ហើយក៏មិនស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ បើអ្នករាល់គ្នាស្គាល់ខ្ញុំ នោះអ្នករាល់គ្នាក៏បានស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ»។ | |
John | KhmerNT | 8:20 | ព្រះយេស៊ូមានបន្ទូលពាក្យទាំងនេះ នៅពេលកំពុងបង្រៀននៅក្បែរហិបតង្វាយនៅក្នុងព្រះវិហារ ប៉ុន្ដែគ្មានអ្នកណាម្នាក់ចាប់ព្រះអង្គទេ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ។ | |
John | KhmerNT | 8:21 | ព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំត្រូវចាកចេញទៅហើយ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែអ្នករាល់គ្នានឹងស្លាប់នៅក្នុងបាបរបស់ខ្លួន។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។ | |
John | KhmerNT | 8:22 | ដូច្នេះពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬបានជាគាត់និយាយដូច្នេះថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ?» | |
John | KhmerNT | 8:23 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំវិញ ខ្ញុំមកពីស្ថានលើ អ្នករាល់គ្នាកើតពីលោកិយនេះ ឯខ្ញុំវិញ ខ្ញុំមិនកើតពីលោកិយនេះទេ | |
John | KhmerNT | 8:24 | ដូច្នេះហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ព្រោះបើអ្នករាល់គ្នាមិនជឿថាខ្ញុំជាព្រះ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន»។ | |
John | KhmerNT | 8:25 | ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងហើយថាខ្ញុំជានរណា | |
John | KhmerNT | 8:26 | ខ្ញុំមានសេចក្ដីជាច្រើនត្រូវនិយាយ ហើយត្រូវដាក់ទោសអ្នករាល់គ្នា ប៉ុន្ដែព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយខ្ញុំប្រាប់មនុស្សលោកអំពីសេចក្ដីដែលខ្ញុំបានឮពីព្រះអង្គ»។ | |
John | KhmerNT | 8:28 | ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។ | |
John | KhmerNT | 8:29 | ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងធ្វើអ្វីដែលសព្វព្រះឫទ័យព្រះអង្គ»។ | |
John | KhmerNT | 8:30 | ពេលព្រះអង្គកំពុងមានបន្ទូលអំពីសេចក្ដីទាំងនេះ មនុស្សជាច្រើនបានជឿលើព្រះអង្គ។ | |
John | KhmerNT | 8:31 | ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ | |
John | KhmerNT | 8:32 | ពេលនោះ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ | |
John | KhmerNT | 8:33 | ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «យើងជាកូនចៅរបស់លោកអ័ប្រាហាំ ហើយយើងមិនដែលធ្វើជាបាវបម្រើរបស់អ្នកណាទេ ម្តេចក៏អ្នកនិយាយថា អ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?» | |
John | KhmerNT | 8:34 | ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលប្រព្រឹត្តបាប អ្នកនោះជាបាវបម្រើរបស់បាប | |
John | KhmerNT | 8:35 | ហើយបាវបម្រើមិននៅក្នុងផ្ទះជាប់ជានិច្ចទេ ឯកូនប្រុសនឹងនៅជាប់អស់កល្បជានិច្ច។ | |
John | KhmerNT | 8:36 | ដូច្នេះបើព្រះរាជបុត្រាដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នករាល់គ្នាមុខជាមានសេរីភាពពិតប្រាកដ | |
John | KhmerNT | 8:37 | ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំ ប៉ុន្ដែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យសំដីរបស់ខ្ញុំមិននៅក្នុងចិត្តរបស់អ្នករាល់គ្នាទេ។ | |
John | KhmerNT | 8:38 | ខ្ញុំនិយាយសេចក្ដីណាដែលខ្ញុំបានឃើញនៅក្នុងព្រះវត្ដមានព្រះវរបិតា ដូច្នេះហើយអ្នករាល់គ្នាក៏ធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុកអ្នករាល់គ្នាដែរ»។ | |
John | KhmerNT | 8:39 | ពួកគេទូលឆ្លើយទៅព្រះអង្គថា៖ «លោកអ័ប្រាហាំជាឪពុករបស់យើង» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើអ្នករាល់គ្នាជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការរបស់លោកអ័ប្រាហាំ | |
John | KhmerNT | 8:40 | ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាអ្នកបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិតដែលបានឮពីព្រះជាម្ចាស់មក លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ | |
John | KhmerNT | 8:41 | ដូច្នេះអ្នករាល់គ្នាកំពុងធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាបានធ្វើ» ពួកគេក៏ទូលទៅព្រះអង្គថា៖ «យើងមិនបានកើតមកពីការសាហាយស្មន់ទេ យើងមានឪពុកតែមួយ គឺព្រះជាម្ចាស់» | |
John | KhmerNT | 8:42 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បើព្រះជាម្ចាស់ជាឪពុករបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិតខ្ញុំនៅទីនោះ ខ្ញុំចេញពីព្រះជាម្ចាស់មក ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ | |
John | KhmerNT | 8:43 | ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន | |
John | KhmerNT | 8:44 | ហើយអ្នករាល់គ្នាមានឪពុកជាអារក្សសាតាំង អ្នករាល់គ្នាចូលចិត្តធ្វើតាមបំណងឪពុករបស់ខ្លួន ដ្បិតវាជាអ្នកសម្លាប់មនុស្សតាំងពីដើមមក ហើយមិនឈរនៅក្នុងសេចក្ដីពិតទេ ព្រោះវាគ្មានសេចក្ដីពិតក្នុងខ្លួនឡើយ។ ពេលវានិយាយកុហក វានិយាយចេញពីចិត្ដរបស់វា ដ្បិតវាជាមេកុហក ហើយជាឪពុកនៃសេចក្ដីកុហក | |
John | KhmerNT | 8:46 | តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? | |
John | KhmerNT | 8:47 | អ្នកណាដែលកើតមកពីព្រះជាម្ចាស់ អ្នកនោះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រីឯអ្នករាល់គ្នា មិនបានកើតមកពីព្រះជាម្ចាស់ទេ បានជាអ្នករាល់គ្នាមិនស្ដាប់ដូច្នេះ»។ | |
John | KhmerNT | 8:48 | ពួកជនជាតិយូដាទូលឆ្លើយទៅព្រះអង្គថា៖ «តើយើងនិយាយមិនត្រូវទេឬអីថា អ្នកជាជនជាតិសាម៉ារី ហើយមានអារក្សចូល?» | |
John | KhmerNT | 8:49 | ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។ | |
John | KhmerNT | 8:50 | ខ្ញុំមិនស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនខ្ញុំទេ មានព្រះមួយអង្គកំពុងស្វែងរក ហើយកំពុងជំនុំជម្រះ | |
John | KhmerNT | 8:51 | ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនជួបសេចក្ដីស្លាប់ឡើយ»។ | |
John | KhmerNT | 8:52 | ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។ | |
John | KhmerNT | 8:53 | តើអ្នកធំជាងលោកអ័ប្រាហាំ ជាដូនតារបស់យើង និងពួកអ្នកនាំព្រះបន្ទូលដែលបានស្លាប់ទៅហើយនោះឬ? តើអ្នកតាំងខ្លួនជានរណា?» | |
John | KhmerNT | 8:54 | ព្រះយេស៊ូឆ្លើយថា៖ «បើខ្ញុំតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំឥតប្រយោជន៍ទេ គឺព្រះវរបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នានិយាយថា ជាព្រះរបស់យើង | |
John | KhmerNT | 8:55 | ប៉ុន្ដែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ បើខ្ញុំនិយាយថា ខ្ញុំមិនស្គាល់ព្រះអង្គ នោះខ្ញុំនឹងត្រលប់ជាអ្នកកុហកដូចអ្នករាល់គ្នាដែរ ប៉ុន្ដែខ្ញុំស្គាល់ព្រះអង្គពិតមែន ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គទៀត។ | |
John | KhmerNT | 8:56 | រីឯលោកអ័ប្រាហាំដែលជាដូនតារបស់អ្នករាល់គ្នាបានត្រេកអរដោយឃើញគ្រារបស់ខ្ញុំ ឥឡូវនេះ គាត់បានឃើញមែន ហើយមានចិត្ដរីករាយណាស់» | |
John | KhmerNT | 8:57 | ពេលនោះ ពួកជនជាតិយូដាទូលទៅព្រះអង្គថា៖ «អ្នកមានអាយុមិនដល់ហាសិបឆ្នាំផង តើអ្នកបានឃើញលោកអ័ប្រាហាំហើយឬ?» | |
John | KhmerNT | 8:58 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មុនលោកអ័ប្រាហាំកើតមក នោះមានខ្ញុំរួចទៅហើយ»។ | |