JOHN
Chapter 18
John | KhmerNT | 18:1 | កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ចាកចេញជាមួយពួកសិស្សរបស់ព្រះអង្គ ហើយបានឆ្លងជ្រលងកេដ្រុន។ នៅទីនោះមានសួនច្បារមួយ ហើយព្រះអង្គបានយាងជាមួយពួកសិស្សរបស់ព្រះអង្គទៅក្នុងសួនច្បារនោះ | |
John | KhmerNT | 18:2 | យូដាស ជាអ្នកក្បត់ព្រះអង្គបានស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គជួបជុំគ្នាជាញឹកញាប់នៅ ទីនោះ។ | |
John | KhmerNT | 18:3 | ដូច្នេះពេលយូដាសបានទទួលកងទាហានរ៉ូម និងពួកឆ្មាំព្រះវិហារពីពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីរួចហើយ ក៏ទៅទីនោះដោយមានកាន់គោម ចន្លុះ និងអាវុធផង។ | |
John | KhmerNT | 18:4 | ព្រះយេស៊ូបានជ្រាបអំពីអ្វីៗដែលនឹងកើតឡើងចំពោះព្រះអង្គ នោះព្រះអង្គក៏យាងចេញមក ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាលគ្នារកអ្នកណា?» | |
John | KhmerNT | 18:5 | ពួកគេទូលទៅព្រះអង្គថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ!» ឯយូដាសដែលជាអ្នកក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។ | |
John | KhmerNT | 18:6 | ពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ» នោះពួកគេក៏ថយក្រោយ ហើយដួលទៅលើដី។ | |
John | KhmerNT | 18:7 | ដូច្នេះព្រះអង្គមានបន្ទូលទៅពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នារកអ្នកណា?» ពួកគេទូលឆ្លើយថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត» | |
John | KhmerNT | 18:8 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!» | |
John | KhmerNT | 18:9 | ដូច្នេះក៏បានសម្រេចតាមពាក្យដែលព្រះអង្គបានមានបន្ទូលថា៖ «ក្នុងចំណោមអស់អ្នកដែលព្រះអង្គបានប្រទានដល់ខ្ញុំ គ្មានអ្នកណាម្នាក់ត្រូវវិនាសឡើយ»។ | |
John | KhmerNT | 18:10 | រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។ | |
John | KhmerNT | 18:11 | ព្រះយេស៊ូមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដាក់ដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំផឹកពីពែងដែលព្រះវរបិតាបានប្រទានឲ្យខ្ញុំទេឬ?» | |
John | KhmerNT | 18:12 | ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ | |
John | KhmerNT | 18:13 | ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។ | |
John | KhmerNT | 18:14 | លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។ | |
John | KhmerNT | 18:15 | លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ | |
John | KhmerNT | 18:16 | រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។ | |
John | KhmerNT | 18:17 | ពេលនោះបាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយទៅលោកពេត្រុសថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ!» | |
John | KhmerNT | 18:18 | ដោយព្រោះពេលនោះរងា ពួកបាវបម្រើ និង ពួកឆ្មាំព្រះវិហារក៏ឈរអាំងភ្លើងដែលបង្កាត់ហើយជាស្រេច រីឯលោកពេត្រុស ក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។ | |
John | KhmerNT | 18:19 | ហើយនៅពេលនោះ សម្តេចសង្ឃបានសួរព្រះយេស៊ូអំពីពួកសិស្សរបស់ព្រះអង្គ និងអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ | |
John | KhmerNT | 18:20 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ | |
John | KhmerNT | 18:21 | ហេតុអ្វីលោកសួរខ្ញុំដូច្នេះ? ចូរលោកសួរអស់អ្នកដែលបានឮសេចក្ដីដែលខ្ញុំប្រាប់ពួកគេចុះ ពួកគេក៏ដឹងអំពីសេចក្ដីដែលខ្ញុំបាននិយាយដែរ»។ | |
John | KhmerNT | 18:22 | ប៉ុន្ដែពេលព្រះអង្គមានបន្ទូល អំពីសេចក្ដីទាំងនេះ ឆ្មាំព្រះវិហារម្នាក់ដែលឈរជិតនោះបានទះកំផ្លៀងព្រះយេស៊ូ ទាំងនិយាយថា៖ «ឯងឆ្លើយជាមួយសម្តេចសង្ឃយ៉ាងដូច្នេះឬ?» | |
John | KhmerNT | 18:23 | ព្រះយេស៊ូឆ្លើយទៅអ្នកនោះថា៖ «បើខ្ញុំនិយាយអាក្រក់មែន ចូរធ្វើបន្ទាល់អំពីសេចក្ដីអាក្រក់នោះចុះ ប៉ុន្ដែបើល្អវិញ តើហេតុអ្វីបានជាអ្នកវាយខ្ញុំ?» | |
John | KhmerNT | 18:25 | ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។ | |
John | KhmerNT | 18:26 | មានបាវបម្រើរបស់សម្តេចសង្ឃម្នាក់ដែលត្រូវជាសាច់ញាតិរបស់បាវបម្រើម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀកនោះបាននិយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះក្នុងសួនទេឬ?» | |
John | KhmerNT | 18:28 | បន្ទាប់មក នៅព្រលឹមស្រាងៗ ពួកគេក៏នាំព្រះយេស៊ូចេញពីផ្ទះលោកកៃផាទៅបន្ទាយទ័ព ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងបន្ទាយទ័ពទេ ក្រែងលោធ្វើឲ្យពួកគេមិនបរិសុទ្ធ ហើយមិនអាចបរិភោគនៅថ្ងៃបុណ្យរំលងបាន។ | |
John | KhmerNT | 18:29 | ដូច្នេះលោកពីឡាត់ក៏ចេញមកខាងក្រៅសួរពួកគេថា៖ «តើអ្នករាល់គ្នាចោទប្រកាន់បុរសនេះពីរឿងអ្វី?» | |
John | KhmerNT | 18:30 | ពួកគេឆ្លើយទៅគាត់ថា៖ «បើបុរសម្នាក់នេះមិនបានធ្វើអ្វីអាក្រក់ទេ នោះយើងមិនបញ្ជូនគាត់មកឲ្យលោកទេ!» | |
John | KhmerNT | 18:31 | ដូច្នេះលោកពីឡាត់ក៏និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ!» ប៉ុន្ដែពួកជនជាតិយូដាបា្រប់គាត់ថា៖ «យើងគ្មានច្បាប់សម្លាប់មនុស្សណាម្នាក់ទេ»។ | |
John | KhmerNT | 18:32 | នោះក៏សម្រេចតាមពាក្យរបស់ព្រះយេស៊ូដែលព្រះអង្គបានមានបន្ទូលបង្ហាញអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ | |
John | KhmerNT | 18:33 | លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយទ័ពវិញ ហើយហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្តេចជនជាតិយូដាឬ?» | |
John | KhmerNT | 18:34 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «តើលោកនិយាយដូច្នេះដោយខ្លួនឯង ឬក៏មានអ្នកណាម្នាក់ទៀតប្រាប់លោកអំពីខ្ញុំឬ?» | |
John | KhmerNT | 18:35 | លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាជនជាតិយូដាឬអី? ពួកជនរួមជាតិរបស់អ្នក និងពួកសម្តេចសង្ឃបានបញ្ជូនអ្នកឲ្យខ្ញុំ តើអ្នកបានធ្វើអ្វីឬ?» | |
John | KhmerNT | 18:36 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នគររបស់ខ្ញុំមិនមែននៅក្នុងលោកិយនេះទេ បើនគររបស់ខ្ញុំនៅក្នុងលោកិយនេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាវាយតយុទ្ធវិញមិនខាន ដើម្បីកុំឲ្យគេបញ្ជូនខ្ញុំទៅជនជាតិយូដា ប៉ុន្ដែឥឡូវនេះ នគររបស់ខ្ញុំមិនមែននៅទីនេះទេ»។ | |
John | KhmerNT | 18:37 | លោកពីឡាត់ក៏សួរព្រះអង្គថា៖ «ដូច្នេះអ្នកជាស្តេចឬ?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «លោកទេតើនិយាយថា ខ្ញុំជាស្តេច ខ្ញុំបានកើតមកក្នុងលោកិយនេះ សម្រាប់ការនេះ គឺឲ្យខ្ញុំធ្វើបន្ទាល់អំពីសេចក្ដីពិត ហើយអស់អ្នកដែលកើតពីសេចក្ដីពិត អ្នកនោះឮសំឡេងរបស់ខ្ញុំ»។ | |
John | KhmerNT | 18:38 | លោកពីឡាត់ទូលសួរព្រះអង្គថា៖ «តើសេចក្ដីពិតជាអ្វី?» ពេលទូលដូច្នោះហើយ លោកពីឡាត់ក៏ចេញទៅជួបពួកជនជាតិយូដាម្តងទៀត ហើយនិយាយថា៖ «ខ្ញុំឃើញថា អ្នកនេះគ្មានទោសអ្វីឡើយ | |
John | KhmerNT | 18:39 | អ្នករាល់គ្នាមានទំនៀមទម្លាប់ឲ្យខ្ញុំដោះលែងមនុស្សម្នាក់សម្រាប់អ្នករាល់គ្នានៅពេលបុណ្យរំលង ដូច្នេះតើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់ជនជាតិយូដានេះសម្រាប់អ្នករាល់គ្នាដែរឬទេ?» | |