JOHN
Chapter 19
John | KhmerNT | 19:1 | ដូច្នេះនៅពេលនោះ លោកពីឡាត់បានយកព្រះយេស៊ូទៅ ហើយឲ្យគេវាយព្រះអង្គនឹងខ្សែតី | |
John | KhmerNT | 19:2 | ពួកទាហានបានក្រងបន្លាធ្វើមកុដពាក់លើព្រះសិររបស់ព្រះអង្គ និងបានយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ | |
John | KhmerNT | 19:3 | ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។ | |
John | KhmerNT | 19:4 | លោកពីឡាត់បានចេញមកខាងក្រៅ ហើយប្រាប់ពួកគេម្តងទៀតថា៖ «មើល៍ ខ្ញុំនាំគាត់មកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ!» | |
John | KhmerNT | 19:5 | ដូច្នេះព្រះយេស៊ូក៏យាងចេញមកក្រៅ ទាំងពាក់មកុដបន្លា និងអាវពណ៌ស្វាយនោះ រីឯលោកពីឡាត់វិញនិយាយទៅពួកគេថា៖ «មើលចុះ គឺបុរសនេះហើយ»។ | |
John | KhmerNT | 19:6 | ពេលពួកសម្តេចសង្ឃ និងពួកឆ្មាំព្រះវិហារបានឃើញព្រះអង្គ ពួកគេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាត់និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងចុះ! ដ្បិតខ្ញុំមិនឃើញថា បុរសនេះមានទោសសោះ!» | |
John | KhmerNT | 19:7 | ពួកជនជាតិយូដាឆ្លើយទៅលោកពីឡាត់ថា៖ «យើងមានក្រឹត្យវិន័យមួយ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។ | |
John | KhmerNT | 19:9 | គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។ | |
John | KhmerNT | 19:10 | ដូច្នេះលោកពីឡាត់សួរព្រះអង្គទៀតថា៖ «តើអ្នកមិនប្រាប់ខ្ញុំទេឬ? តើអ្នកមិនដឹងទេថា ខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បាន?» | |
John | KhmerNT | 19:11 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។ | |
John | KhmerNT | 19:12 | បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!» | |
John | KhmerNT | 19:13 | ពេលលោកពីឡាត់ឮពាក្យដូច្នេះ ក៏នាំព្រះយេស៊ូចេញមក ហើយគាត់បានអង្គុយលើទីកាត់ក្តី ត្រង់កន្លែងមួយដែលហៅថា ទីលានក្រាលថ្ម ភាសាហេព្រើរហៅថា កាបាថា។ | |
John | KhmerNT | 19:14 | ពេលនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ លោកពីឡាត់និយាយទៅពួកជនជាតិយូដាថា៖ «មើល៍ នេះជាស្តេចរបស់អ្នករាល់គ្នា»។ | |
John | KhmerNT | 19:15 | ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!» | |
John | KhmerNT | 19:16 | ដូច្នេះលោកពីឡាត់ក៏ប្រគល់ព្រះយេស៊ូឲ្យគេឆ្កាង ហើយពួកគេក៏យកព្រះអង្គទៅ | |
John | KhmerNT | 19:17 | ព្រះអង្គបានយាងចេញទៅ ទាំងលីឈើឆ្កាងដោយខ្លួនឯង ឆ្ពោះទៅកន្លែងមួយហៅថាតំបន់លលាដ៌ក្បាលដែលភាសាហេព្រើរហៅថា គាល់កូថា។ | |
John | KhmerNT | 19:18 | ពួកគេបានឆ្កាងព្រះអង្គនៅកន្លែងនោះជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ គឺព្រះយេស៊ូនៅកណ្តាល។ | |
John | KhmerNT | 19:19 | លោកពីឡាត់បានសរសេរប្រកាសមួយឲ្យគេបិទនៅលើឈើឆ្កាង ដោយសរសេរថា៖ «យេស៊ូ អ្នកក្រុងណាសារ៉ែត ស្តេចរបស់ជនជាតិយូដា»។ | |
John | KhmerNT | 19:20 | មានជនជាតិយូដាជាច្រើនបានអានប្រកាសនោះ ព្រោះកន្លែងដែលគេឆ្កាងព្រះយេស៊ូនោះនៅជិតក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ភាសាឡាតាំង និងភាសាក្រេក។ | |
John | KhmerNT | 19:21 | ពេលនោះពួកសម្តេចសង្ឃរបស់ជនជាតិយូដាបានប្រាប់លោកពីឡាត់ថា៖ «សូមកុំសរសេរថា ស្តេចរបស់ជនជាតិយូដា គឺសូមដាក់ថា វាបាននិយាយថា ខ្ញុំជាស្តេចរបស់ជនជាតិយូដា»។ | |
John | KhmerNT | 19:23 | ពេលពួកទាហានបានឆ្កាងព្រះយេស៊ូរួចហើយ ពួកគេក៏យកអាវរបស់ព្រះអង្គមកចែកជាបួនចំណែក ហើយម្នាក់ៗបានមួយចំណែក ព្រោះអាវក្នុងជាអាវត្បាញគ្មានថ្នេរពីលើរហូតដល់ក្រោម | |
John | KhmerNT | 19:24 | ដូច្នេះពួកគេក៏និយាយគ្នាថា៖ «កុំហែកអាវនេះអី ចូរយើងចាប់ឆ្នោតវិញដើម្បីឲ្យដឹងថា អាវនេះនឹងទៅជារបស់អ្នកណា!» ពួកទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា គេបានយកអាវរបស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។ | |
John | KhmerNT | 19:25 | នៅក្បែរឈើឆ្កាងមានម្ដាយរបស់ព្រះយេស៊ូ និងប្អូនស្រីរបស់ម្ដាយព្រះយេស៊ូ ព្រមទាំងនាងម៉ារាជាប្រពន្ធរបស់លោកក្លូប៉ាស និងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាកំពុងឈរនៅទីនោះ។ | |
John | KhmerNT | 19:26 | ពេលព្រះយេស៊ូឃើញម្ដាយ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅក្បែរនោះ ក៏មានបន្ទូលថា៖ «អ្នកម្ដាយអើយ! មើល៍ នេះជាកូនរបស់អ្នកម្ដាយហើយ!» | |
John | KhmerNT | 19:27 | ហើយព្រះអង្គមានបន្ទូលទៅសិស្សម្នាក់នោះថា៖ «មើល៍ នេះជាម្តាយរបស់អ្នកហើយ!» តាំងពីពេលនោះមក សិស្សម្នាក់នោះបានយកនាងម៉ារាទៅនៅផ្ទះរបស់គាត់។ | |
John | KhmerNT | 19:28 | បន្ទាប់មកព្រះយេស៊ូបានដឹងថា ការទាំងអស់បានសម្រេចហើយ រួចដើម្បីឲ្យសម្រេចតាមបទគម្ពីរ ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់!» | |
John | KhmerNT | 19:29 | នោះគេបានយកក្រឡមួយមានទឹកខ្មេះពេញមក ហើយយកសារាយស្ងួតរុំនឹងមែកហ៊ីសុបជ្រលក់ទឹកខ្មេះជោក រួចហុចដល់ព្រះឱស្ឋរបស់ព្រះអង្គ។ | |
John | KhmerNT | 19:30 | ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។ | |
John | KhmerNT | 19:31 | ថ្ងៃនោះជាថ្ងៃរៀបចំ ដ្បិតជាថ្ងៃដ៏វិសេសសម្រាប់ថ្ងៃសប្ប័ទ ហើយដោយព្រោះនៅក្នុងថ្ងៃសប្ប័ទមិនអនុញ្ញាតឲ្យមានសាកសពលើឈើឆ្កាង ដូច្នេះពួកជនជាតិយូដាបានសុំលោកពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកទោស ហើយដាក់សពចុះ។ | |
John | KhmerNT | 19:32 | ពួកទាហានក៏មកបំបាក់ជើងអ្នកទីមួយ ហើយជើងម្នាក់ទៀតដែលត្រូវបានឆ្កាងក្បែរព្រះអង្គ | |
John | KhmerNT | 19:33 | ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ | |
John | KhmerNT | 19:34 | ប៉ុន្ដែ ទាហានម្នាក់បានយកលំពែងចាក់ព្រះអង្គត្រង់ចំហៀងខ្លួន ភ្លាមនោះឈាម និងទឹកក៏ហូរចេញមក | |
John | KhmerNT | 19:35 | រីឯអ្នកដែលបានឃើញ គាត់បានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់គាត់ពិតប្រាកដ រួចគាត់ដឹងថាគាត់និយាយពិត ដើម្បី ឲ្យអ្នករាល់គ្នាអាចជឿបានដែរ។ | |
John | KhmerNT | 19:36 | ដ្បិតហេតុការណ៍ទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ | |
John | KhmerNT | 19:37 | និងបទគម្ពីរមួយទៀតដែលចែងថា ពួកគេនឹងពិនិត្យមើលព្រះអង្គដែលពួកគេបានចាក់។ | |
John | KhmerNT | 19:38 | ក្រោយហេតុការណ៍ទាំងនេះ លោកយ៉ូសែប អ្នកក្រុងអើរីម៉ាថេបានសុំលោកពីឡាត់យកសពព្រះយេស៊ូ ហើយលោកពីឡាត់បានយល់ព្រម ដូច្នេះលោកយ៉ូសែបក៏មកយកសពរបស់ព្រះអង្គ។ លោកយ៉ូសែបជាសិស្សម្នាក់របស់ព្រះយេស៊ូ ប៉ុន្ដែគាត់បានលាក់មុខព្រោះខ្លាចពួកជនជាតិយូដា។ | |
John | KhmerNT | 19:39 | រីឯលោកនីកូដេមដែលបានទៅជួបព្រះយេស៊ូទាំងយប់កាលពីមុនក៏បានមកជាមួយដែរ ហើយគាត់បានយកល្បាយជ័រក្រអូប និងគ្រឿងក្រអូបប្រហែលហាសិបគីឡូក្រាមមកជាមួយ។ | |
John | KhmerNT | 19:40 | ពេលនោះពួកគេបានយកសពព្រះយេស៊ូមករុំជាមួយគ្រឿងក្រអូប និងក្រណាត់ទេសឯកទៅតាមទំនៀមទម្លាប់បញ្ចុះសពរបស់ជនជាតិយូដា។ | |
John | KhmerNT | 19:41 | នៅត្រង់កន្លែងដែលគេបានឆ្កាងព្រះអង្គនោះមានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានផ្នូរមួយថ្មីដែលមិនទាន់បានបញ្ចុះសពណានៅឡើយ | |