JOHN
Chapter 13
John | KhmerNT | 13:1 | នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតាបានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេដល់ចុងបំផុតដែរ។ | |
John | KhmerNT | 13:2 | នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំងបានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ | |
John | KhmerNT | 13:3 | ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ | |
John | KhmerNT | 13:4 | ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន | |
John | KhmerNT | 13:5 | បន្ទាប់មកព្រះអង្គចាក់ទឹកក្នុងចានក្លាំមួយ រួចចាប់ផ្ដើមលាងជើងរបស់ពួកសិស្ស ហើយយកកន្សែងដែលព្រះអង្គក្រវាត់នោះមកជូតផង។ | |
John | KhmerNT | 13:6 | ពេលព្រះអង្គមកដល់លោកស៊ីម៉ូនពេត្រុស នោះគាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងលាងជើងរបស់ខ្ញុំឬ?» | |
John | KhmerNT | 13:7 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នៅពេលនេះ អ្នកមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្ដែអ្នកនឹងយល់នៅពេលក្រោយ» | |
John | KhmerNT | 13:8 | លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងរបស់ខ្ញុំទេ!» ព្រះយេស៊ូមានបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយខ្ញុំឡើយ» | |
John | KhmerNT | 13:9 | នោះលោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមកុំលាងត្រឹមតែជើងរបស់ខ្ញុំ គឺសូមលាងទាំងដៃ ទាំងក្បាលផង» | |
John | KhmerNT | 13:10 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយ ត្រូវការលាងជើងតែប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលរបស់អ្នកនោះបានស្អាតហើយ រីឯអ្នករាល់គ្នាបានស្អាតហើយដែរ ប៉ុន្ដែមិនមែនទាំងអស់គ្នាទេ» | |
John | KhmerNT | 13:11 | ដ្បិតព្រះអង្គបានស្គាល់អ្នកក្បត់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ។ | |
John | KhmerNT | 13:12 | កាលព្រះអង្គលាងជើងរបស់ពួកគេរួចហើយ ព្រះអង្គក៏ពាក់អាវវែងវិញ រួចយាងទៅអង្គុយនៅតុអាហារវិញ ទាំងមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាឬទេ? | |
John | KhmerNT | 13:13 | អ្នករាល់គ្នាហៅខ្ញុំថា លោកគ្រូ និងព្រះអម្ចាស់ នោះអ្នករាល់គ្នាហៅត្រូវហើយ ព្រោះគឺខ្ញុំមែន! | |
John | KhmerNT | 13:14 | ដូច្នេះបើខ្ញុំជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ នោះអ្នករាល់គ្នាគួរលាងជើងឲ្យគ្នាទៅវិញទៅមកដែរ | |
John | KhmerNT | 13:15 | ដ្បិតខ្ញុំបានទុកគំរូមួយសម្រាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមដូចដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាដែរ | |
John | KhmerNT | 13:16 | ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅដែរ | |
John | KhmerNT | 13:17 | ដូច្នេះបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយធ្វើតាម នោះអ្នករាល់គ្នាមានពរហើយ | |
John | KhmerNT | 13:18 | ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ។ | |
John | KhmerNT | 13:19 | ពេលនេះខ្ញុំប្រាប់អ្នករាល់គ្នាឲ្យហើយ មុនការនោះកើតឡើង ដើម្បីនៅពេលការនោះកើតឡើង នោះអ្នករាល់គ្នានឹងជឿថា គឺខ្ញុំមែន | |
John | KhmerNT | 13:20 | ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។ | |
John | KhmerNT | 13:21 | កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គជ្រួលច្របល់ក្នុងវិញ្ញាណជាខ្លាំង ក៏ធ្វើបន្ទាល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងក្បត់ខ្ញុំ»។ | |
John | KhmerNT | 13:22 | ពេលនោះពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។ | |
John | KhmerNT | 13:23 | មានសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់កំពុងអង្គុយនៅតុអាហារផ្អែកលើព្រះឱរារបស់ព្រះអង្គ | |
John | KhmerNT | 13:24 | ដូច្នេះ លោកស៊ីម៉ូនពេត្រុសក៏ធ្វើសញ្ញាឲ្យអ្នកនោះទូលសួរព្រះអង្គ អំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ | |
John | KhmerNT | 13:25 | អ្នកនោះក៏ទម្រេតលើព្រះឱរារបស់ព្រះយេស៊ូ ហើយសួរថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះជានរណា?» | |
John | KhmerNT | 13:26 | ព្រះយេស៊ូឆ្លើយថា៖ «អ្នកនោះ ជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ដូច្នេះព្រះអង្គក៏ជ្រលក់ចំណិតនំប៉័ង ហើយឲ្យទៅយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ | |
John | KhmerNT | 13:27 | ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។ | |
John | KhmerNT | 13:28 | ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលទៅគាត់ដូច្នេះឡើយ | |
John | KhmerNT | 13:29 | ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។ | |
John | KhmerNT | 13:31 | ពេលគាត់ចេញផុតទៅ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ឯព្រះជាម្ចាស់ក៏បានតម្កើងឡើងតាមរយៈកូនមនុស្សដែរ | |
John | KhmerNT | 13:32 | ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។ | |
John | KhmerNT | 13:33 | កូនតូចៗអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ ដូចដែលខ្ញុំបានប្រាប់ជនជាតិយូដារួចហើយ ឥឡូវនេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានទេ។ | |
John | KhmerNT | 13:34 | ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ | |
John | KhmerNT | 13:35 | មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ | |
John | KhmerNT | 13:36 | លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងយាងទៅណា?» ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «កន្លែងដែលខ្ញុំទៅនោះ អ្នកពុំអាចទៅតាមខ្ញុំបានទេនៅពេលឥឡូវនេះ ប៉ុន្ដែនៅពេលក្រោយ ទើបអ្នកទៅបាន»។ | |
John | KhmerNT | 13:37 | លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាខ្ញុំមិនអាចទៅតាមព្រះអង្គបាននៅពេលឥឡូវនេះ? ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីព្រះអង្គ» | |