JOHN
Chapter 3
John | KhmerNT | 3:1 | នៅពេលនោះ មានបុរសម្នាក់មកពីខាងគណៈផារិស៊ីឈ្មោះនីកូដេម ដែលជាអ្នកដឹកនាំរបស់ជនជាតិយូដា | |
John | KhmerNT | 3:2 | គាត់បានមកជួបព្រះយេស៊ូទាំងយប់ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ» | |
John | KhmerNT | 3:3 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។ | |
John | KhmerNT | 3:4 | លោកនីកូដេមក៏សួរព្រះអង្គថា៖ «តើមនុស្សដែលចាស់ទៅហើយ គេអាចកើតម្ដងទៀតយ៉ាងដូចម្តេចបាន? គេមិនអាចចូលទៅក្នុងផ្ទៃម្ដាយ រួចកើតមកម្តងទៀតបានទេ»។ | |
John | KhmerNT | 3:5 | ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ | |
John | KhmerNT | 3:6 | ដ្បិតអ្វីដែលកើតពីសាច់ឈាម នោះជាសាច់ឈាម ប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណ នោះជាវិញ្ញាណ | |
John | KhmerNT | 3:8 | ខ្យល់បក់ទៅទីណាតាមតែវាចង់ទៅ ហើយអ្នកឮស្នូររបស់វា ប៉ុន្ដែអ្នកមិនដឹងថា វាមកពីណា ឬទៅណាទេ រីឯអស់អ្នកដែលកើតពីព្រះវិញ្ញាណក៏ដូច្នេះដែរ»។ | |
John | KhmerNT | 3:10 | ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយអ្នកមិនយល់ការនេះទេឬ? | |
John | KhmerNT | 3:11 | ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា យើងប្រាប់ពីការដែលយើងបានដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ ប៉ុន្ដែអ្នករាល់គ្នាមិនទទួលយកសេចក្ដីបន្ទាល់របស់យើងទេ | |
John | KhmerNT | 3:12 | ដូច្នេះបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេចបាន? | |
John | KhmerNT | 3:13 | មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។ | |
John | KhmerNT | 3:14 | លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ | |
John | KhmerNT | 3:16 | ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ | |
John | KhmerNT | 3:17 | ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ | |
John | KhmerNT | 3:18 | ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ | |
John | KhmerNT | 3:19 | នេះជាការដាក់ទោស ដ្បិតពន្លឺបានមកក្នុងពិភពលោកនេះ ប៉ុន្ដែមនុស្សស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ព្រោះការប្រព្រឹត្ដិរបស់គេសុទ្ធតែអាក្រក់ | |
John | KhmerNT | 3:20 | ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង | |
John | KhmerNT | 3:21 | ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។ | |
John | KhmerNT | 3:22 | បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានមកក្នុងស្រុកយូដា ហើយព្រះអង្គក៏ស្នាក់នៅទីនោះជាមួយពួកគេ និងធ្វើពិធីជ្រមុជទឹកឲ្យពួកគេដែរ | |
John | KhmerNT | 3:23 | រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។ | |
John | KhmerNT | 3:25 | ពេលនោះ កើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ | |
John | KhmerNT | 3:26 | ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។ | |
John | KhmerNT | 3:27 | លោកយ៉ូហានតបវិញថា៖ «គ្មានមនុស្សណាម្នាក់អាចទទួលបានអ្វីទេ លុះត្រាតែព្រះជាម្ចាស់ប្រទានពីស្ថានសួគ៌មក | |
John | KhmerNT | 3:28 | ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ | |
John | KhmerNT | 3:29 | អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ | |
John | KhmerNT | 3:31 | ហើយព្រះមួយអង្គដែលយាងមកពីស្ថានលើ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ រីឯអ្នកដែលនៅក្នុងលោកិយនេះ គេកើតពីលោកិយមក និងនិយាយតាមរបៀបលោកិយដែរ ប៉ុន្ដែព្រះមួយអង្គដែលយាងមកពីស្ថានសួគ៌ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ | |
John | KhmerNT | 3:32 | ព្រះអង្គធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្ដែគ្មានអ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ | |
John | KhmerNT | 3:33 | ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់ | |
John | KhmerNT | 3:34 | ដ្បិតព្រះមួយអង្គដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត | |
John | KhmerNT | 3:35 | គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា | |