GALATIANS
Chapter 5
Gala | KhmerNT | 5:1 | ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។ | |
Gala | KhmerNT | 5:2 | មើល៍ ខ្ញុំប៉ូលសូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាកាត់ស្បែក នោះព្រះគ្រិស្ដគ្មានប្រយោជន៍សម្រាប់អ្នករាល់គ្នាទេ | |
Gala | KhmerNT | 5:3 | ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតដល់អ្នកទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចប្រព្រឹត្ដតាមគម្ពីរវិន័យគ្រប់ជំពូក។ | |
Gala | KhmerNT | 5:4 | អ្នករាល់គ្នាដែលចង់ឲ្យបានរាប់ជាសុចរិតដោយសារក្រឹត្យវិន័យ នោះត្រូវបែកចេញពីព្រះគ្រិស្ដ និងបានបាត់បង់ព្រះគុណហើយ។ | |
Gala | KhmerNT | 5:5 | ដ្បិតយើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិតតាមរយៈព្រះវិញ្ញាណ និងដោយសារជំនឿ | |
Gala | KhmerNT | 5:6 | ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។ | |
Gala | KhmerNT | 5:7 | អ្នករាល់គ្នារត់បានល្អហើយ តើអ្នកណារារាំងអ្នករាល់គ្នាមិនឲ្យស្តាប់បង្គាប់សេចក្ដីពិត? | |
Gala | KhmerNT | 5:8 | ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមកពីព្រះមួយអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាទេ។ | |
Gala | KhmerNT | 5:10 | នៅក្នុងព្រះអម្ចាស់ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ ប៉ុន្ដែអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ទោះបីអ្នកនោះជានរណាក៏ដោយ គេនឹងទទួលទោស។ | |
Gala | KhmerNT | 5:11 | បងប្អូនអើយ! បើខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក តើហេតុអ្វីបានជាខ្ញុំនៅតែត្រូវគេបៀតបៀនដូច្នេះ? បើខ្ញុំប្រកាសដូច្នោះមែន នោះឈើឆ្កាងលែងធ្វើឲ្យមានការជំពប់ដួលទៀតហើយ។ | |
Gala | KhmerNT | 5:13 | បងប្អូនអើយ! ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅឲ្យមានសេរីភាព ប៉ុន្ដែកុំប្រើសេរីភាពនោះទុកជាឱកាសដល់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ចុះ | |
Gala | KhmerNT | 5:14 | ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង» | |
Gala | KhmerNT | 5:15 | ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។ | |
Gala | KhmerNT | 5:16 | ដូច្នេះ ខ្ញុំសូមប្រាប់ថា ចូរដើរតាមព្រះវិញ្ញាណចុះ នោះអ្នកមិនធ្វើតាមចំណង់តណ្ហាខាងសាច់ឈាមឡើយ | |
Gala | KhmerNT | 5:17 | ដ្បិតសាច់ឈាមប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ រីឯព្រះវិញ្ញាណក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ដូច្នេះ អ្នករាល់គ្នាមិនធ្វើអ្វីដែលអ្នករាល់គ្នាចង់ទេ | |
Gala | KhmerNT | 5:18 | ប៉ុន្ដែបើព្រះវិញ្ញាណដឹកនាំអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅក្រោមគម្ពីរវិន័យទេ។ | |
Gala | KhmerNT | 5:19 | រីឯកិច្ចការរបស់សាច់ឈាមវិញ ច្បាស់ណាស់គឺ អំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក ល្មោភកាម | |
Gala | KhmerNT | 5:20 | ការថ្វាយបង្គំរូបព្រះ មន្តអាគម សេចក្តីសំអប់ ការឈ្លោះប្រកែក សេចក្ដីច្រណែន កំហឹង ការប្រជែង ការបែកបាក់ បក្សពួកនិយម | |
Gala | KhmerNT | 5:21 | សេចក្ដីឈ្នានីស ការប្រមឹក ស៊ីផឹកអ៊ូអែ និងអ្វីៗផ្សេងទៀតដែលស្រដៀងនឹងសេចក្ដីទាំងនេះ ដូចដែលខ្ញុំធ្លាប់ប្រាប់រួចមកហើយ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុនថា អស់អ្នកដែលប្រព្រឹត្តយ៉ាងនោះ នឹងមិនបានទទួលនគរព្រះជាម្ចាស់ទុកជាមរតកឡើយ។ | |
Gala | KhmerNT | 5:22 | រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ | |
Gala | KhmerNT | 5:23 | ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ដ ហើយគ្មានក្រឹត្យវិន័យណាទាស់សេចក្ដីទាំងនេះឡើយ។ | |
Gala | KhmerNT | 5:24 | អស់អ្នកដែលជារបស់ព្រះគ្រិស្ដយេស៊ូ ពួកគេបានឆ្កាងសាច់ឈាមជាមួយសេចក្តីប៉ងប្រាថ្នា ព្រមទាំងចំណង់តណ្ហាទាំងឡាយរួចហើយ | |