I JOHN
Chapter 2
I Jo | KhmerNT | 2:1 | កូនតូចៗរបស់ខ្ញុំអើយ! ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដបាប ផ្ទុយទៅវិញ បើអ្នកណាម្នាក់ប្រព្រឹត្ដបាប នោះយើងមានអ្នកជំនួយម្នាក់នៅចំពោះព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ដជាព្រះដ៏សុចរិត | |
I Jo | KhmerNT | 2:2 | ព្រះអង្គជាយញ្ញបូជាប្រោសលោះសម្រាប់បាបរបស់យើង ហើយមិនមែនសម្រាប់តែបាបរបស់យើងប៉ុណ្ណោះទេ គឺសម្រាប់បាបរបស់ពិភពលោកទាំងមូលដែរ។ | |
I Jo | KhmerNT | 2:3 | យើងដឹងថា យើងបានស្គាល់ព្រះអង្គដោយសារសេចក្ដីនេះ គឺបើយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ។ | |
I Jo | KhmerNT | 2:4 | អ្នកណានិយាយថាខ្ញុំបានស្គាល់ព្រះអង្គហើយ ប៉ុន្ដែមិនកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ អ្នកនោះជាអ្នកកុហក ហើយសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ | |
I Jo | KhmerNT | 2:5 | ផ្ទុយទៅវិញ អ្នកណាកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ នោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ យើងដឹងថា យើងនៅក្នុងព្រះអង្គដោយសារសេចក្ដីនេះ | |
I Jo | KhmerNT | 2:6 | គឺអ្នកណាដែលនិយាយថា ខ្លួននៅក្នុងព្រះអង្គ អ្នកនោះត្រូវរស់នៅដូចព្រះអង្គរស់នៅដែរ។ | |
I Jo | KhmerNT | 2:7 | បងប្អូនជាទីស្រឡាញ់អើយ! ខ្ញុំមិនបានសរសេរបញ្ញត្ដិថ្មីមកអ្នករាល់គ្នាទេ ប៉ុន្ដែជាបញ្ញត្ដិចាស់ដែលអ្នករាល់គ្នាមានតាំងពីដើមដំបូងមក។ បញ្ញត្ដិចាស់នោះជាព្រះបន្ទូលដែលអ្នករាល់គ្នាបានឮរួចហើយ។ | |
I Jo | KhmerNT | 2:8 | យ៉ាងណាមិញ ខ្ញុំសរសេរបញ្ញត្ដិថ្មីមួយមកអ្នករាល់គ្នាដែលពិតនៅក្នុងព្រះអង្គ និងនៅក្នុងអ្នករាល់គ្នាដែរ ព្រោះសេចក្ដីងងឹតកំពុងរលាយបាត់ទៅ រីឯពន្លឺដ៏ពិតកំពុងបញ្ចេញពន្លឺស្រាប់ហើយ។ | |
I Jo | KhmerNT | 2:9 | អ្នកណាដែលនិយាយថាខ្លួននៅក្នុងពន្លឺ ប៉ុន្ដែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹតរហូតដល់ពេលឥឡូវនេះ។ | |
I Jo | KhmerNT | 2:10 | រីឯអ្នកណាដែលស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះនៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានសេចក្តីដែលនាំឲ្យជំពប់ដួលឡើយ។ | |
I Jo | KhmerNT | 2:11 | ប៉ុន្ដែអ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹត ក៏ដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេខ្វាក់ទៅហើយ | |
I Jo | KhmerNT | 2:12 | កូនតូចៗអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានទទួលការលើកលែងទោសបាបហើយ ដោយសារព្រះនាមរបស់ព្រះអង្គ។ | |
I Jo | KhmerNT | 2:13 | ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។ | |
I Jo | KhmerNT | 2:14 | ក្មេងរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះវរបិតាហើយ។ ឪពុករាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូងមក។ កំលោះរាល់គ្នាអើយ! ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានកម្លាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងអ្នករាល់គ្នា អ្នករាល់គ្នាបានឈ្នះអារក្សសាតាំងហើយ។ | |
I Jo | KhmerNT | 2:15 | កុំស្រឡាញ់លោកិយ ឬអ្វីៗនៅក្នុងលោកិយនេះ បើអ្នកណាស្រឡាញ់លោកិយ អ្នកនោះគ្មានសេចក្ដីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ។ | |
I Jo | KhmerNT | 2:16 | ដ្បិតអ្វីៗទាំងអស់នៅក្នុងលោកិយ ដូចជាសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតនៅក្នុងជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកិយវិញ | |
I Jo | KhmerNT | 2:17 | ហើយលោកិយ និងសេចក្ដីប៉ងប្រាថ្នារបស់លោកិយនេះកំពុងរលាយបាត់ទៅ ប៉ុន្ដែអ្នកណាដែលធ្វើតាមបំណងរបស់ព្រះជាម្ចាស់នឹងស្ថិតនៅអស់កល្បជានិច្ច។ | |
I Jo | KhmerNT | 2:18 | ក្មេងរាល់គ្នាអើយ! ឥឡូវនេះជាគ្រាចុងក្រោយ ហើយដូចដែលអ្នករាល់គ្នាបានឮរួចហើយថា អ្នកប្រឆាំងព្រះគ្រិស្ដនឹងមក ឥឡូវនេះមានពួកអ្នកប្រឆាំងព្រះគ្រិស្ដជាច្រើនបានមកមែន ដូច្នេះយើងដឹងថា នេះជាគ្រាចុងក្រោយហើយ។ | |
I Jo | KhmerNT | 2:19 | ពួកគេបានចេញពីក្នុងចំណោមយើងទៅ ប៉ុន្ដែមិនមែនជាគ្នាយើងទេ ព្រោះបើជាគ្នាយើងមែន ពួកគេនឹងនៅជាមួយយើងរហូត ប៉ុន្ដែពួកគេចេញទៅដូច្នេះ ដើម្បីបង្ហាញឲ្យឃើញថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។ | |
I Jo | KhmerNT | 2:20 | រីឯអ្នករាល់គ្នាវិញ បានទទួលការចាក់ប្រេងតាំងពីព្រះដ៏បរិសុទ្ធ ហើយអ្នករាល់គ្នាក៏ស្គាល់ហើយ។ | |
I Jo | KhmerNT | 2:21 | ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់រួចហើយ ហើយគ្មានសេចក្ដីភូតភរណាចេញមកពីសេចក្ដីពិតឡើយ។ | |
I Jo | KhmerNT | 2:22 | តើអ្នកណាជាអ្នកកុហក? គ្មាននរណាក្រៅពីអ្នកដែលបដិសេធថា ព្រះយេស៊ូមិនមែនជាព្រះគ្រិស្ដនោះទេ ហើយអ្នកដែលបដិសេធព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។ | |
I Jo | KhmerNT | 2:23 | អស់អ្នកដែលបដិសេធព្រះរាជបុត្រា នោះគ្មានព្រះវរបិតាទេ រីឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានព្រះវរបិតាដែរ។ | |
I Jo | KhmerNT | 2:24 | ចំពោះអ្នករាល់គ្នាវិញ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក បាននៅជាប់នឹងអ្នករាល់គ្នាចុះ បើសិនជាសេចក្ដីដែលអ្នករាល់គ្នាឮតាំងពីដើមដំបូង បាននៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នៅជាប់នឹងព្រះរាជបុត្រា និងព្រះវរបិតាដែរ។ | |
I Jo | KhmerNT | 2:25 | នេះជាសេចក្ដីសន្យាដែលព្រះអង្គបានសន្យាជាមួយយើង គឺជាជីវិតអស់កល្បជានិច្ច។ | |
I Jo | KhmerNT | 2:26 | ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា អំពីពួកអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។ | |
I Jo | KhmerNT | 2:27 | រីឯអ្នករាល់គ្នាវិញ ប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទៀតទេ ដ្បិតប្រេងតាំងរបស់ព្រះអង្គបង្រៀនអ្នករាល់គ្នាអំពីគ្រប់ការទាំងអស់ ហើយជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ដូច្នេះ ចូរនៅជាប់នឹងព្រះអង្គ ដូចដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាចុះ។ | |
I Jo | KhmerNT | 2:28 | ឥឡូវនេះ កូនតូចៗអើយ! ចូរនៅជាប់នឹងព្រះអង្គចុះ ដើម្បីឲ្យយើងមានសេចក្ដីក្លាហាន នៅពេលដែលព្រះអង្គបង្ហាញខ្លួន ព្រមទាំងមិនខ្មាសនៅពីមុខព្រះអង្គក្នុងកាលដែលព្រះអង្គយាងត្រលប់មកវិញ។ | |