I CORINTHIANS
Chapter 16
I Co | KhmerNT | 16:1 | ចំពោះការរៃអង្គាសសម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទីចុះ | |
I Co | KhmerNT | 16:2 | គឺរាល់ថ្ងៃទីមួយនៃសប្ដាហ៍ ចូរឲ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាសន្សំទុកដោយខ្លួនឯង នូវអ្វីៗដែលព្រះអម្ចាស់បានចម្រើនឲ្យចុះ ដើម្បីពេលណាខ្ញុំមក នោះមិនបាច់មានការរៃអង្គាសទៀតឡើយ។ | |
I Co | KhmerNT | 16:3 | នៅពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់អ្នកណាក៏ដោយដែលអ្នករាល់គ្នាជ្រើសរើសឲ្យនាំសំបុត្រ និងអំណោយរបស់អ្នករាល់គ្នាទៅឯក្រុងយេរូសាឡិម | |
I Co | KhmerNT | 16:5 | ពេលខ្ញុំឆ្លងកាត់ស្រុកម៉ាសេដូនហើយ ខ្ញុំនឹងមកជួបអ្នករាល់គ្នា ដ្បិតខ្ញុំនឹងឆ្លងកាត់ស្រុកម៉ាសេដូនទៅ | |
I Co | KhmerNT | 16:6 | ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយអ្នករាល់គ្នា ឬនៅជាមួយអ្នករាល់គ្នាពេញមួយរដូវរងារផង ដើម្បីឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំបន្ដទៅកន្លែងដែលខ្ញុំនឹងទៅ។ | |
I Co | KhmerNT | 16:7 | ខ្ញុំមិនចង់ជួបអ្នករាល់គ្នាពេលធ្វើដំណើរឆ្លងកាត់នៅពេលនេះទេ ព្រោះខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ បើព្រះអម្ចាស់អនុញ្ញាត។ | |
I Co | KhmerNT | 16:9 | ដ្បិតមានទ្វារយ៉ាងធំបានបើកចំហសម្រាប់ខ្ញុំធ្វើការយ៉ាងមានប្រសិទ្ធភាព ប៉ុន្ដែមានអ្នកប្រឆាំងច្រើនណាស់។ | |
I Co | KhmerNT | 16:10 | បើធីម៉ូថេមកដល់ ចូរធានាថា គាត់នៅជាមួយអ្នករាល់គ្នា ដោយឥតបារម្ភ ព្រោះគាត់ក៏បម្រើកិច្ចការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ | |
I Co | KhmerNT | 16:11 | ដូច្នេះ កុំឲ្យអ្នកណាម្នាក់មើលងាយគាត់ឡើយ ផ្ទុយទៅវិញ ចូរជូនដំណើរគាត់បន្ដទៀតដោយសុខសាន្ដ ដើម្បីឲ្យគាត់មកដល់ខ្ញុំ ដ្បិតខ្ញុំកំពុងរង់ចាំគាត់ និងពួកបងប្អូនឯទៀត។ | |
I Co | KhmerNT | 16:12 | ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។ | |
I Co | KhmerNT | 16:13 | ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។ | |
I Co | KhmerNT | 16:15 | បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា អ្នករាល់គ្នាក៏ស្គាល់ហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាសជាផលដំបូងនៅស្រុកអាខៃ ព្រមទាំងបានដាក់ខ្លួននៅក្នុងមុខងារបម្រើពួកបរិសុទ្ធ | |
I Co | KhmerNT | 16:16 | ដូច្នេះចូរអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះដែរចុះ ព្រមទាំងមនុស្សទាំងអស់ដែលចូលរួមជួយ និងធ្វើការយ៉ាងនឿយហត់។ | |
I Co | KhmerNT | 16:17 | ខ្ញុំត្រេកអរណាស់ចំពោះការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាស និងលោកអ័ខៃកុស ព្រោះពួកគេបានបំពេញសេចក្ដីខ្វះខាតរបស់អ្នករាល់គ្នា | |
I Co | KhmerNT | 16:18 | ហើយពួកគេបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាធូរស្បើយ ដូច្នេះ ចូរទទួលស្គាល់មនុស្សបែបនេះចុះ។ | |
I Co | KhmerNT | 16:19 | ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ីជម្រាបសួរមកអ្នករាល់គ្នា ហើយលោកអ័គីឡា និងនាងព្រីសីល ព្រមទាំងក្រុមជំនុំដែលប្រជុំគ្នានៅផ្ទះរបស់ពួកគេក៏ជម្រាបសួរអស់ពីចិត្ដមកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។ | |
I Co | KhmerNT | 16:20 | ពួកបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធ | |
I Co | KhmerNT | 16:22 | បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ ម៉ារ៉ាណាថា! | |