PHILEMON
Chapter 1
Phil | KhmerNT | 1:1 | ខ្ញុំប៉ូល ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ និងធីម៉ូថេជាបងប្អូន ជូនចំពោះលោកភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង | |
Phil | KhmerNT | 1:2 | ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។ | |
Phil | KhmerNT | 1:3 | សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ | |
Phil | KhmerNT | 1:4 | ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ទាំងនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ | |
Phil | KhmerNT | 1:5 | ដ្បិតខ្ញុំបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នកដែលមានចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះពួកបរិសុទ្ធទាំងអស់ | |
Phil | KhmerNT | 1:6 | ដូច្នេះ សូមឲ្យការរួមចំណែកខាងឯជំនឿរបស់អ្នកមានប្រសិទ្ធភាពឡើង ដើម្បីឲ្យបានយល់ដឹងអំពីការល្អទាំងអស់ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រិស្ដ។ | |
Phil | KhmerNT | 1:7 | ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្តដោយសារអ្នក។ | |
Phil | KhmerNT | 1:8 | ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថាអាចបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រូវធ្វើក៏ដោយ | |
Phil | KhmerNT | 1:9 | ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតប៉ូលខ្ញុំជាមនុស្សចាស់ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូទៀត | |
Phil | KhmerNT | 1:10 | ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង | |
Phil | KhmerNT | 1:11 | កាលពីដើម អូនេស៊ីមគ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ទាំងសម្រាប់អ្នក និងខ្ញុំ។ | |
Phil | KhmerNT | 1:13 | ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នកក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ | |
Phil | KhmerNT | 1:14 | ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។ | |
Phil | KhmerNT | 1:15 | ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច | |
Phil | KhmerNT | 1:16 | ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។ | |
Phil | KhmerNT | 1:17 | ដូច្នេះ បើអ្នកចាត់ទុកខ្ញុំជាគូកន មែនសូមអ្នកទទួលគាត់ទុកដូចជាទទួលខ្ញុំចុះ។ | |
Phil | KhmerNT | 1:19 | ប៉ូលខ្ញុំសរសេរដោយផ្ទាល់ដៃថា ខ្ញុំនឹងសងអ្នកវិញ ប៉ុន្ដែខ្ញុំមិនរំលឹកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។ | |
Phil | KhmerNT | 1:20 | មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។ | |
Phil | KhmerNT | 1:21 | ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថា អ្នកនឹងស្ដាប់ខ្ញុំ ហើយខ្ញុំដឹងថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំបាននិយាយទៅទៀត។ | |
Phil | KhmerNT | 1:22 | ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។ | |
Phil | KhmerNT | 1:23 | លោកអេប៉ាប្រាសជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដោយព្រោះព្រះគ្រិស្ដយេស៊ូ ក៏ជម្រាបសួរមកអ្នកដែរ | |
Phil | KhmerNT | 1:24 | ហើយម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកាដែលជាអ្នករួមការងារជាមួយខ្ញុំ ក៏ជម្រាបសួរមកអ្នកដែរ។ | |