ACTS
Chapter 12
Acts | KhmerNT | 12:1 | នៅគ្រានោះ ស្ដេចហេរ៉ូឌបានលូកដៃធ្វើបាបអ្នកខ្លះក្នុងចំណោមពួកអ្នកនៅក្នុងក្រុមជំនុំ។ | |
Acts | KhmerNT | 12:3 | ពេលស្ដេចយល់ឃើញថា ការនេះពេញចិត្ដដល់ជនជាតិយូដា ស្ដេចក៏ចាប់លោកពេត្រុសទៀត។ ហេតុការណ៍នេះបានកើតឡើងក្នុងពេលបុណ្យនំបុ័ងឥតមេ។ | |
Acts | KhmerNT | 12:4 | ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួច ក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង | |
Acts | KhmerNT | 12:5 | ដូច្នេះ គេក៏ឃុំលោកពេត្រុសទុកនៅក្នុងគុក ប៉ុន្ដែក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្ដដល់ព្រះជាម្ចាស់សម្រាប់គាត់។ | |
Acts | KhmerNT | 12:6 | នៅយប់ដែលស្ដេចហេរ៉ូឌហៀបនឹងនាំលោកពេត្រុសចេញមក គឺនៅពេលដែលគាត់កំពុងដេកលក់នៅចន្លោះទាហានពីរនាក់ ទាំងមានច្រវាក់ពីរខ្សែចងជាប់ ហើយពួកអ្នកយាមកំពុងយាមនៅមាត់ទ្វារគុក | |
Acts | KhmerNT | 12:7 | ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិត ហើយពន្លឺបានចែងចាំងនៅក្នុងបន្ទប់ឃុំឃាំង ទេវតានោះបានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះច្រវាក់បានរបូតចេញពីដៃរបស់គាត់។ | |
Acts | KhmerNT | 12:8 | ទេវតានោះប្រាប់លោកពេត្រុសថា៖ «ចូរក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ» គាត់ក៏ធ្វើតាម រួចទេវតានោះក៏ប្រាប់គាត់ទៀតថា៖ «ចូរពាក់អាវ ហើយមកតាមខ្ញុំចុះ» | |
Acts | KhmerNT | 12:9 | ដូច្នេះ គាត់ក៏ចេញទៅ ហើយដើរតាមទេវតានោះ ប៉ុន្ដែគាត់មិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងតាមរយៈទេវតានេះ គឺជាការពិតទេ ព្រោះគាត់ស្មានថាគាត់ឃើញក្នុងសុបិននិមិត្ដ។ | |
Acts | KhmerNT | 12:10 | ពេលឆ្លងកាត់កន្លែងយាមទីមួយ និងកន្លែងយាមទីពីររួចហើយ ពួកគេក៏មកដល់ទ្វារដែកឆ្ពោះទៅក្រុង ដែលបានបើកដោយឯងៗសម្រាប់ពួកគេ។ ដូច្នេះ ពួកគេក៏ចេញទៅ ហើយបន្ដដំណើរតាមផ្លូវមួយ រីឯទេវតាក៏ចាកចេញពីគាត់ភ្លាមទៅ។ | |
Acts | KhmerNT | 12:11 | ពេលលោកពេត្រុសដឹងខ្លួន គាត់ក៏និយាយថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គឲ្យមក ហើយរំដោះខ្ញុំពីដៃរបស់ស្ដេចហេរ៉ូឌ និងពីការប៉ុនប៉ងទាំងឡាយរបស់ជនជាតិយូដា»។ | |
Acts | KhmerNT | 12:12 | ក្រោយពីយល់ហេតុការណ៍នេះហើយ គាត់ក៏ធ្វើដំណើរទៅផ្ទះរបស់នាងម៉ារា ជាម្ដាយរបស់លោកយ៉ូហានដែលហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនកំពុងជួបជុំគ្នាអធិស្ឋាន។ | |
Acts | KhmerNT | 12:13 | ពេលលោកពេត្រុសគោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដា បានចូលទៅជិតដើម្បីស្ដាប់ | |
Acts | KhmerNT | 12:14 | ក្រោយពីស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរណាស់ នាងមិនបានបើកទ្វារទេ បែរជារត់ទៅក្នុងប្រាប់គេថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។ | |
Acts | KhmerNT | 12:15 | ពួកគេប្រាប់នាងថា៖ «អ្នករវើរវាយហើយ!» ប៉ុន្ដែនាងនៅតែអះអាងបែបដូច្នេះ។ ពួកគេក៏ប្រាប់នាងទៀតថា៖ «នោះជាទេវតារបស់គាត់ទេ» | |
Acts | KhmerNT | 12:16 | រីឯលោកពេត្រុសនៅតែបន្ដគោះទ្វារ ដូច្នេះពួកគេក៏បើកទ្វារ ហើយកាលបានឃើញគាត់ ពួកគេងឿងឆ្ងល់ណាស់។ | |
Acts | KhmerNT | 12:17 | ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។ | |
Acts | KhmerNT | 12:18 | លុះភ្លឺឡើង មានការជ្រួលច្របល់ជាខ្លាំងនៅក្នុងចំណោមពួកទាហានអំពីការបាត់ខ្លួនរបស់លោកពេត្រុស | |
Acts | KhmerNT | 12:19 | កាលស្ដេចហេរ៉ូឌតាមរកលោកពេត្រុសមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម រួចបញ្ជាឲ្យគេយកពួកអ្នកយាមទៅសម្លាប់ចោល បន្ទាប់មក ស្ដេចក៏ចាកចេញពីស្រុកយូដាទៅក្រុងសេសារា ហើយស្នាក់នៅទីនោះ។ | |
Acts | KhmerNT | 12:20 | នៅគ្រានោះ ស្ដេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំង ដូច្នេះ អ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេច ក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុសជាមន្ដ្រីរក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាព ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។ | |
Acts | KhmerNT | 12:21 | កាលដល់ថ្ងៃកំណត់ហើយ ស្ដេចហេរ៉ូឌក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្ក ហើយប្រកាសទៅពួកគេ | |
Acts | KhmerNT | 12:22 | ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!» | |
Acts | KhmerNT | 12:23 | រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ | |