ACTS
Chapter 19
Acts | KhmerNT | 19:1 | កាលលោកអ័ប៉ុឡូសកំពុងនៅក្នុងក្រុងកូរិនថូសនៅឡើយ លោកប៉ូលបានធ្វើដំណើរកាត់តំបន់ខ្ពង់រាបមកដល់ក្រុងអេភេសូរ ហើយគាត់ក៏ជួបពួកសិស្សមួយចំនួន | |
Acts | KhmerNT | 19:2 | គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ យើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង» | |
Acts | KhmerNT | 19:3 | ដូច្នេះ គាត់ក៏សួរទៀតថា៖ «ចុះតើអ្នករាល់គ្នាបានទទួលពិធីជ្រមុជបែបណា?» ពួកគេឆ្លើយថា៖ «ដោយនូវពិធីជ្រមុជរបស់លោកយ៉ូហាន» | |
Acts | KhmerNT | 19:4 | លោកប៉ូលនិយាយថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជ ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ដ ទាំងប្រាប់មនុស្សឲ្យជឿលើព្រះអង្គដែលយាងមកក្រោយគាត់ គឺព្រះយេស៊ូ» | |
Acts | KhmerNT | 19:6 | ហើយពេលលោកប៉ូលដាក់ដៃលើពួកគេ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ រួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងថ្លែងព្រះបន្ទូលផង។ | |
Acts | KhmerNT | 19:8 | បន្ទាប់មក គាត់ក៏ចូលទៅនិយាយនៅក្នុងសាលាប្រជុំយ៉ាងក្លាហានអស់រយៈពេលបីខែ ទាំងជជែកវែកញែក និងពន្យល់គ្រប់បែបយ៉ាងអំពីនគរព្រះជាម្ចាស់ | |
Acts | KhmerNT | 19:9 | ប៉ុន្ដែនៅពេលអ្នកខ្លះនៅតែមានចិត្ដរឹងរូស និងមិនព្រមជឿ ទាំងនិយាយបង្អាប់មាគ៌ានោះនៅមុខបណ្ដាជន គាត់ក៏ចាកចេញពីពួកគេ នាំយកពួកសិស្សទៅផង ហើយបង្រៀនពួកគេក្នុងសាលារបស់លោកទីរ៉ានុសជារៀងរាល់ថ្ងៃ។ | |
Acts | KhmerNT | 19:10 | គាត់ធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ ដូច្នេះហើយបានជាអស់អ្នកដែលរស់នៅស្រុកអាស៊ី ទាំងជនជាតិយូដា និងជនជាតិក្រេកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ | |
Acts | KhmerNT | 19:12 | សូម្បីតែកន្សែងដៃ ឬក្រមាដែលយកចេញពីខ្លួនរបស់គាត់ទៅគ្របលើពួកអ្នកជំងឺ នោះពួកគេក៏បានជាពីជំងឺ ហើយពួកវិញ្ញាណអាក្រក់ក៏ចេញដែរ | |
Acts | KhmerNT | 19:13 | ដូច្នេះ ក៏មានគ្រូមន្ដអាគមជនជាតិយូដាខ្លះ ដែលដើរពីកន្លែងមួយទៅកន្លែងមួយបានព្យាយាមប្រើព្រះនាមព្រះអម្ចាស់យេស៊ូ បង្គាប់លើពួកអ្នកដែលមានវិញ្ញាណអាក្រក់ចូល ដោយនិយាយថា៖ «យើងបង្គាប់ឯងដោយនូវព្រះយេស៊ូ ដែលលោកប៉ូលប្រកាស» | |
Acts | KhmerNT | 19:14 | ហើយកូនប្រុសទាំងប្រាំពីរនាក់របស់សម្ដេចសង្ឃជនជាតិយូដាឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នោះដែរ | |
Acts | KhmerNT | 19:15 | ប៉ុន្ដែវិញ្ញាណអាក្រក់ឆ្លើយទៅពួកគេថា៖ «មែន យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់ប៉ូលដែរ ចុះពួកឯងវិញជានរណា?» | |
Acts | KhmerNT | 19:16 | រួចមនុស្សដែលមានវិញ្ញាណអាក្រក់លោតចូលទៅសង្គ្រប់យកឈ្នះលើពួកគេទាំងអស់គ្នា រហូតធ្វើឲ្យពួកគេមានរបួស ហើយរត់ចេញពីផ្ទះនោះ ទាំងអាក្រាត | |
Acts | KhmerNT | 19:17 | រឿងនេះបានលេចឮដល់មនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងអេភេសូរ ទាំងជនជាតិយូដា និងជនជាតិក្រេកផង ហើយពួកគេទាំងអស់គ្នាក៏មានចិត្តកោតខ្លាច ទាំងលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ | |
Acts | KhmerNT | 19:18 | មានអ្នកជឿជាច្រើនបានចូលមកទទួលសារភាព និងលាតត្រដាងពីអំពើទាំងឡាយរបស់ខ្លួន | |
Acts | KhmerNT | 19:19 | ហើយក៏មានពួកអ្នកធ្វើមន្ដអាគមជាច្រើន បានប្រមូលក្បួនតម្រារបស់ពួកគេមកដុតចោលនៅចំពោះមុខមនុស្សគ្រប់គ្នា។ តម្លៃក្បួនតម្រាទាំងនោះគិតជាប្រាក់មានតម្លៃសរុបប្រាំម៉ឺនកាក់ប្រាក់ | |
Acts | KhmerNT | 19:20 | ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏រីកចម្រើនកាន់តែខ្លាំង និងយ៉ាងមានអំណាច។ | |
Acts | KhmerNT | 19:21 | ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ» | |
Acts | KhmerNT | 19:22 | រួចគាត់ក៏ចាត់អ្នកជំនួយការរបស់គាត់ពីរនាក់ឲ្យទៅស្រុកម៉ាសេដូន គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស រីឯគាត់បានស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈ | |
Acts | KhmerNT | 19:24 | ដ្បិតមានបុរសម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ដែលធ្វើខ្ទមសក្ការព្រះនាងឌីអានអំពីប្រាក់ គាត់បានផ្ដល់កម្រៃយ៉ាងច្រើនដល់ពួកជាង។ | |
Acts | KhmerNT | 19:25 | គាត់បានប្រមូលពួកជាង និងពួកអ្នកដែលប្រកបរបរបែបនេះដែរ មកប្រាប់ថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា យើងមានទ្រព្យសម្បត្ដិយ៉ាងច្រើនដោយសារមុខរបរនេះ | |
Acts | KhmerNT | 19:26 | ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។ | |
Acts | KhmerNT | 19:27 | នេះគឺជាអន្តរាយដែលមិនត្រឹមតែធ្វើឲ្យមុខរបររបស់យើងខូចឈ្មោះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យព្រះវិហាររបស់ព្រះនាងឌីអានដ៏ឧត្ដមពុំមានតម្លៃទៀតផង ហើយអំណាចរបស់ព្រះនាងដែលស្រុកអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនឹងត្រូវសាបសូន្យទៅ»។ | |
Acts | KhmerNT | 19:28 | ពេលឮដូច្នេះ ពួកគេក៏មានកំហឹងពេញខ្លួន ហើយស្រែកឡើងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!» | |
Acts | KhmerNT | 19:29 | ពេលនោះមានការច្របូកច្របល់ពេញក្រុង ហើយពួកគេសម្រុកចូលព្រមគ្នាទៅក្នុងទីលានមហោស្រព រួចចាប់លោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលជាគូកនរួមដំណើរជាមួយលោកប៉ូល។ | |
Acts | KhmerNT | 19:30 | លោកប៉ូលចង់ចូលទៅក្នុងចំណោមមហាជន ប៉ុន្ដែពួកសិស្សមិនព្រមឲ្យគាត់ចូលទេ | |
Acts | KhmerNT | 19:31 | សូម្បីតែមិត្ដរបស់គាត់មួយចំនួនដែលជាមន្ដ្រីស្រុកអាស៊ី ក៏ចាត់គេមកអង្វរគាត់ដែរ កុំឲ្យគាត់ចូលទៅក្នុងទីលានមហោស្រព | |
Acts | KhmerNT | 19:32 | ពេលនោះ មានអ្នកខ្លះស្រែកយ៉ាងនេះ មានអ្នកខ្លះស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំបានច្របូកច្របល់អស់ហើយ ឯមនុស្សភាគច្រើនមិនបានដឹងពីមូលហេតុដែលពួកគេមកជួបជុំគ្នានេះទេ។ | |
Acts | KhmerNT | 19:33 | ជនជាតិយូដាបានរុញលោកអ័លេក្សានត្រុសចេញពីបណ្ដាជន ហើយនាំទៅខាងមុខ។ លោកអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានឹងបណ្ដាជន | |
Acts | KhmerNT | 19:34 | ប៉ុន្ដែពេលដឹងថា លោកអ័លេក្សានត្រុសជាជនជាតិយូដា ពួកគេបានស្រែកព្រមគ្នាអស់រយៈពេលប្រហែលពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!» | |
Acts | KhmerNT | 19:35 | ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! | |
Acts | KhmerNT | 19:36 | ដូច្នេះ គ្មានអ្នកណាអាចប្រកែកនឹងសេចក្ដីទាំងនេះបានទេ បងប្អូនត្រូវនៅស្ងៀមស្ងាត់ ហើយឈប់ធ្វើអ្វីច្រឡោតទៀតទៅ | |
Acts | KhmerNT | 19:37 | ដ្បិតពួកអ្នកទាំងនេះដែលបងប្អូនបាននាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ | |
Acts | KhmerNT | 19:38 | ប៉ុន្ដែបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្ដីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្ដឹងគ្នាចុះ | |
Acts | KhmerNT | 19:39 | ប៉ុន្ដែបើបងប្អូនចង់បានអ្វីលើសនេះ នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់ | |
Acts | KhmerNT | 19:40 | ដ្បិតយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលនឹងត្រូវគេចោទពីបទបង្កចលាចលនៅក្នុងថ្ងៃនេះ ព្រោះយើងគ្មានមូលហេតុអាចដោះសាអំពីការប្រជុំនេះបានទេ»។ | |