ACTS
Chapter 5
Acts | KhmerNT | 5:1 | មានបុរសម្នាក់ឈ្មោះអាណានាស និងប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ា បានលក់ទ្រព្យសម្បត្ដិរបស់ខ្លួន | |
Acts | KhmerNT | 5:2 | ប៉ុន្ដែគាត់បានលាក់មួយចំណែកនៃប្រាក់លក់ទ្រព្យនោះទុកសម្រាប់ខ្លួនឯង ដោយមានការដឹងឮពីប្រពន្ធដែរ ហើយគាត់បានយកមួយចំណែកទៀតមកដាក់នៅទៀបជើងរបស់ពួកសាវក។ | |
Acts | KhmerNT | 5:3 | ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ? | |
Acts | KhmerNT | 5:4 | កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!» | |
Acts | KhmerNT | 5:5 | កាលលោកអាណានាសឮពាក្យទាំងនេះហើយ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ ក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។ | |
Acts | KhmerNT | 5:7 | ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។ | |
Acts | KhmerNT | 5:8 | លោកពេត្រុសក៏សួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា «ចា៎ស! ប៉ុណ្ណឹងមែន»។ | |
Acts | KhmerNT | 5:9 | ពេលនោះលោកពេត្រុសក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ»។ | |
Acts | KhmerNT | 5:10 | ភ្លាមនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ហើយឃើញនាងស្លាប់ដូច្នេះ ពួកគេក៏សែងនាងយកទៅបញ្ចុះក្បែរប្ដីរបស់នាង។ | |
Acts | KhmerNT | 5:11 | ក្រុមជំនុំទាំងមូល ព្រមទាំងអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ មានសេចក្ដីកោតខ្លាចជាខ្លាំង។ | |
Acts | KhmerNT | 5:12 | មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន | |
Acts | KhmerNT | 5:13 | រីឯអ្នកផ្សេងទៀត គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រជាជនគោរពពួកគេ | |
Acts | KhmerNT | 5:14 | ហើយអស់អ្នកដែលបានជឿព្រះអម្ចាស់ ទាំងប្រុសទាំងស្រីមានចំនួនកើនឡើងជាលំដាប់ | |
Acts | KhmerNT | 5:15 | ដូច្នេះហើយបានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និងកន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះក្នុងចំណោមពួកគេ | |
Acts | KhmerNT | 5:16 | ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយជុំវិញក្រុងយេរូសាឡិមបាននាំគ្នាមកដែរ ដោយនាំយកពួកអ្នកជំងឺ និងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ធ្វើទុក្ខមកជាមួយ ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។ | |
Acts | KhmerNT | 5:17 | រីឯសម្ដេចសង្ឃ និងពួកអ្នកដែលនៅជាមួយ ដែលជាពួកអ្នកខាងគណៈសាឌូស៊ីបានរួមគ្នាប្រឆាំង ព្រោះពួកគេពេញដោយសេចក្ដីច្រណែន | |
Acts | KhmerNT | 5:19 | ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖ | |
Acts | KhmerNT | 5:20 | «ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជននៅក្នុងព្រះវិហារអំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។ | |
Acts | KhmerNT | 5:21 | ពេលឮដូច្នេះហើយ ពួកគេក៏ចូលទៅក្នុងព្រះវិហារពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃ និងពួកអ្នកនៅជាមួយបានមកដល់ហើយ ពួកគេក៏កោះហៅក្រុមប្រឹក្សាកំពូល រួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មក និងបានចាត់គេឲ្យទៅគុកដើម្បីនាំពួកសាវកមក | |
Acts | KhmerNT | 5:22 | ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ | |
Acts | KhmerNT | 5:23 | ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។ | |
Acts | KhmerNT | 5:24 | ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើងដល់ពួកសាវក។ | |
Acts | KhmerNT | 5:25 | ពេលនោះមានម្នាក់បានមករាយការណ៍ប្រាប់ពួកគេថា៖ «មើល៍ ពួកមនុស្សដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះ ពួកគេកំពុងឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ!» | |
Acts | KhmerNT | 5:26 | ដូច្នេះ ប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមកដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។ | |
Acts | KhmerNT | 5:27 | ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមប្រឹក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ | |
Acts | KhmerNT | 5:28 | ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់មិនឲ្យអ្នករាល់គ្នាបង្រៀនដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះមកទម្លាក់លើយើងទៀតផង»។ | |
Acts | KhmerNT | 5:29 | ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស | |
Acts | KhmerNT | 5:30 | ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូ ដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។ | |
Acts | KhmerNT | 5:31 | ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល | |
Acts | KhmerNT | 5:32 | រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។ | |
Acts | KhmerNT | 5:34 | ប៉ុន្ដែមានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាល ជាគ្រូវិន័យ និងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមប្រឹក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះទៅខាងក្រៅបន្ដិចសិន។ | |
Acts | KhmerNT | 5:35 | បន្ទាប់មក គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនពីការដែលបងប្អូនប៉ុនប៉ងធ្វើចំពោះអ្នកទាំងនេះ | |
Acts | KhmerNT | 5:36 | ដ្បិតពេលថ្មីៗកន្លងមកនេះ មានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយមនុស្សមួយក្រុមដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះ ប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់ | |
Acts | KhmerNT | 5:37 | បន្ទាប់ពីម្នាក់នោះមក មានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេ បានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជន គាត់បានអូសទាញមនុស្សមួយចំនួនឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយពួកអ្នកដែលដើរតាមគាត់ទាំងឡាយ ក៏ខ្ចាត់ខ្ចាយអស់ដែរ | |
Acts | KhmerNT | 5:38 | ដូច្នេះក្នុងករណីនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ ហើយបណ្ដោយតាមពួកគេចុះ ព្រោះបើគម្រោងការ ឬសកម្មភាពនេះជារបស់មនុស្ស នោះនឹងត្រូវវិនាសមិនខាន | |
Acts | KhmerNT | 5:39 | ផ្ទុយទៅវិញ បើការនេះមកពីព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចធ្វើឲ្យពួកគេវិនាសបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នានឹងក្លាយជាអ្នកតតាំងនឹងព្រះជាម្ចាស់ទៀតផង»។ ពួកគេក៏យល់ព្រមតាមសំដីរបស់គាត់ | |
Acts | KhmerNT | 5:40 | បន្ទាប់មក ពួកគេក៏ហៅពួកសាវកឲ្យចូលមកវិញ និងបានវាយអ្នកទាំងនោះ ទាំងហាមមិនឲ្យប្រកាសដោយនូវព្រះនាមរបស់ព្រះយេស៊ូទៀតឡើយ រួចពួកគេក៏ដោះលែងពួកសាវក។ | |
Acts | KhmerNT | 5:41 | ពេលនោះ ពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកំពូល ទាំងអរសប្បាយចំពោះការដែលត្រូវបានគេរាប់ថាជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀល ដោយព្រោះព្រះនាមរបស់ព្រះអង្គ | |