ACTS
Chapter 24
Acts | KhmerNT | 24:1 | ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស និងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុស ដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។ | |
Acts | KhmerNT | 24:2 | កាលបានកោះហៅលោកប៉ូលមកហើយ លោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់ និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះ ទើបយើងមានសេចក្ដីសុខសាន្ដបំផុត។ | |
Acts | KhmerNT | 24:3 | ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង | |
Acts | KhmerNT | 24:4 | ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរ សូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ | |
Acts | KhmerNT | 24:5 | ដ្បិតយើងបានឃើញថា បុរសនេះជាមនុស្សចង្រៃដែលបានបង្កចលាចលដល់ជនជាតិយូដាទាំងអស់ពាសពេញពិភពលោក ហើយជាមេដឹកនាំគណៈណាសារ៉ែត | |
Acts | KhmerNT | 24:6 | គាត់ថែមទាំងព្យាយាមបង្អាប់បង្អោនព្រះវិហារទៀតផង ដូច្នេះបានជាយើងចាប់គាត់ [ហើយផ្ដន្ទាទោសតាមគម្ពីរវិន័យរបស់យើង | |
Acts | KhmerNT | 24:7 | ប៉ុន្ដែមេបញ្ជាការឈ្មោះលូស៊ាបាននាំកងកម្លាំងមកដណ្ដើមយកគាត់ពីដៃរបស់យើង | |
Acts | KhmerNT | 24:8 | ហើយបង្គាប់ឲ្យពួកដើមចោទរបស់គាត់មកជួបលោក] សូមលោកសាកសួរពីគាត់ដោយផ្ទាល់ចុះ នោះលោកអាចដឹងអំពីសេចក្ដីទាំងប៉ុន្មានដែលយើងចោទប្រកាន់គាត់»។ | |
Acts | KhmerNT | 24:9 | ពួកជនជាតិយូដាទាំងនោះបានយល់ព្រមដែរដោយបញ្ជាក់ថា សេចក្ដីទាំងនេះពិតជាដូច្នេះមែន។ | |
Acts | KhmerNT | 24:10 | លោកអភិបាលក៏ងក់ក្បាលដាក់លោកប៉ូលឲ្យនិយាយ លោកប៉ូលក៏និយាយថា៖ «ដោយដឹងថា លោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារចំពោះការចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ។ | |
Acts | KhmerNT | 24:11 | លោកអាចដឹងបានថា តាំងពីពេលដែលខ្ញុំបានឡើងទៅថ្វាយបង្គំនៅក្រុងយេរូសាឡិមមក នោះមានរយៈពេលមិនលើសពីដប់ពីរថ្ងៃទេ | |
Acts | KhmerNT | 24:12 | ហើយពួកគេមិនបានឃើញខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាម្នាក់នៅក្នុងព្រះវិហារ ឬបង្កចលាចលដល់បណ្ដាជនឡើយ ទាំងនៅក្នុងសាលាប្រជុំ ឬនៅក្នុងក្រុងក្ដី | |
Acts | KhmerNT | 24:13 | ពួកគេក៏មិនអាចបង្ហាញភស្ដុតាងដល់លោកអំពីករណីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំនៅពេលនេះបានដែរ | |
Acts | KhmerNT | 24:14 | ប៉ុន្តែ ខ្ញុំសូមប្រាប់លោកអំពីការនេះតាមត្រង់ថា យោងតាមមាគ៌ាដែលពួកគេហៅថាគណៈខុសឆ្គងនោះ គឺខ្ញុំបានបម្រើព្រះនៃដូនតារបស់យើង ព្រមទាំងជឿសេចក្ដីទាំងឡាយស្របតាមគម្ពីរវិន័យ និងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូល | |
Acts | KhmerNT | 24:15 | ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។ | |
Acts | KhmerNT | 24:16 | ដោយហេតុនេះហើយបានជាខ្ញុំផ្ទាល់តែងតែខំប្រឹងឲ្យមានមនសិការឥតបន្ទោសបាន ទាំងនៅចំពោះព្រះជាម្ចាស់ និងមនុស្សទាំងឡាយជានិច្ច | |
Acts | KhmerNT | 24:17 | ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពេលខ្ញុំនាំតង្វាយ ព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ | |
Acts | KhmerNT | 24:18 | នៅពេលនោះពួកគេក៏ឃើញខ្ញុំធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ ដោយគ្មានបណ្ដាជន ឬចលាចលឡើយ | |
Acts | KhmerNT | 24:19 | គឺមានតែពួកជនជាតិយូដាខ្លះដែលមកពីស្រុកអាស៊ីប៉ុណ្ណោះ ហើយបើពួកគេមានបញ្ហាអ្វីមួយទាស់នឹងខ្ញុំ ពួកគេគួរតែមកធ្វើការចោទប្រកាន់នៅចំពោះមុខលោក | |
Acts | KhmerNT | 24:20 | ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ | |
Acts | KhmerNT | 24:21 | លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។ | |
Acts | KhmerNT | 24:22 | ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះ គាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា» | |
Acts | KhmerNT | 24:23 | រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។ | |
Acts | KhmerNT | 24:24 | ប៉ុន្មានថ្ងៃក្រោយមក ពេលលោកភេលីច និងប្រពន្ធរបស់គាត់ឈ្មោះទ្រូស៊ីល ដែលជាជនជាតិយូដាបានមកដល់ លោកភេលីចក៏កោះហៅលោកប៉ូលឲ្យមក រួចបានស្ដាប់លោកប៉ូលអំពីជំនឿនៅក្នុងព្រះគ្រិស្ដយេស៊ូ | |
Acts | KhmerNT | 24:25 | ប៉ុន្ដែនៅពេលលោកប៉ូលកំពុងអធិប្បាយអំពីសេចក្ដីសុចរិត និងការគ្រប់គ្រងចិត្ដ ព្រមទាំងអំពីការជំនុំជម្រះដែលនឹងកើតឡើង លោកភេលីចក៏មានការភ័យខ្លាច ហើយប្រាប់ថា៖ «ឥឡូវនេះ ត្រលប់ទៅសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងកោះហៅអ្នកមកម្ដងទៀត»។ | |
Acts | KhmerNT | 24:26 | នៅពេលជាមួយគ្នានោះដែរ គាត់សង្ឃឹមថា គាត់នឹងទទួលបានប្រាក់ពីលោកប៉ូល ដូច្នេះ ក៏ចាត់គេឲ្យហៅលោកប៉ូលមកនិយាយគ្នាជាមួយគាត់ជាញឹកញាប់។ | |