ACTS
Chapter 23
Acts | KhmerNT | 23:1 | លោកប៉ូលក៏សម្លឹងមើលទៅក្រុមប្រឹក្សាកំពូល រួចនិយាយថា៖ «បងប្អូនអើយ! ខ្ញុំបានរស់នៅចំពោះព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ ដោយមនសិការល្អទាំងអស់» | |
Acts | KhmerNT | 23:2 | ពេលនោះ លោកអាណានាសជាសម្ដេចសង្ឃ បានបញ្ជាឲ្យពួកអ្នកឈរក្បែរលោកប៉ូលទះមាត់របស់គាត់ | |
Acts | KhmerNT | 23:3 | នោះលោកប៉ូលក៏និយាយទៅសម្ដេចសង្ឃថា៖ «នែ៎ កំផែងលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងទះអ្នកវិញមិនខាន អ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្ដែបញ្ជាឲ្យគេទះខ្ញុំដោយបំពានគម្ពីរវិន័យយ៉ាងដូច្នេះឬ?» | |
Acts | KhmerNT | 23:4 | នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?» | |
Acts | KhmerNT | 23:5 | លោកប៉ូលក៏ឆ្លើយថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថា គាត់ជាសម្ដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកថា អ្នកមិនត្រូវនិយាយអាក្រក់ដាក់អ្នកដឹកនាំប្រជាជនរបស់ខ្លួនឡើយ»។ | |
Acts | KhmerNT | 23:6 | ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ី និងគណៈផារិស៊ី ដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់» | |
Acts | KhmerNT | 23:7 | ពេលគាត់និយាយដូច្នេះហើយ នោះក៏មានការឈ្លោះប្រកែករវាងពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី ហើយអង្គប្រជុំបានបែកបាក់គ្នា | |
Acts | KhmerNT | 23:8 | ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។ | |
Acts | KhmerNT | 23:9 | ពេលនោះ ក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?» | |
Acts | KhmerNT | 23:10 | ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។ | |
Acts | KhmerNT | 23:11 | នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។ | |
Acts | KhmerNT | 23:12 | លុះដល់ព្រឹកឡើង ពួកជនជាតិយូដាបានឃុបឃិតគ្នា ទាំងស្បថជាមួយគ្នាថា ពួកគេមិនបរិភោគ និងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន | |
Acts | KhmerNT | 23:14 | គឺពួកគេបានចូលទៅប្រាប់ពួកសម្ដេចសង្ឃ និងពួកចាស់ទុំថា៖ «យើងបានជាប់សម្បថជាមួយគ្នាហើយថា យើងមិនបរិភោគជាដាច់ខាតទាល់តែសម្លាប់ប៉ូលបាន | |
Acts | KhmerNT | 23:15 | ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយក្រុមប្រឹក្សាកំពូល ប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោក ហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វា ឲ្យបានច្បាស់ថែមទៀត រីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់» | |
Acts | KhmerNT | 23:16 | ប៉ុន្ដែ ពេលក្មួយប្រុសរបស់លោកប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏ទៅក្នុងបន្ទាយ ហើយរាយការណ៍ប្រាប់លោកប៉ូល។ | |
Acts | KhmerNT | 23:17 | ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផង ដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក» | |
Acts | KhmerNT | 23:18 | ដូច្នេះ នាយទាហានក៏នាំយកយុវជននោះទៅជួបមេបញ្ជាការ ហើយប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ ហើយសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានដំណឹងប្រាប់លោក»។ | |
Acts | KhmerNT | 23:19 | មេបញ្ជាការក៏ដឹកដៃយុវជននោះទៅដាច់ពីគេ រួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?» | |
Acts | KhmerNT | 23:20 | គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដាបានព្រមព្រៀងគ្នាសុំឲ្យលោកនាំលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាកំពូលនៅថ្ងៃស្អែក ហាក់ដូចជាចង់សាកសួរអំពីរឿងក្ដីរបស់គាត់ឲ្យបានច្បាស់ថែមទៀត | |
Acts | KhmerNT | 23:21 | ប៉ុន្ដែ សូមលោកកុំជឿតាមពួកគេឲ្យសោះ ដ្បិតមានមនុស្សជាងសែសិបនាក់ក្នុងចំណោមពួកគេកំពុងពួនស្ទាក់ចាំសម្លាប់គាត់ អ្នកទាំងនោះបានស្បថរួមគ្នាថា មិនបរិភោគ និងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន ឥឡូវនេះពួកគេត្រៀមរួចរាល់អស់ហើយ ចាំតែការយល់ព្រមពីលោកប៉ុណ្ណោះ»។ | |
Acts | KhmerNT | 23:22 | ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះត្រលប់ទៅវិញ ទាំងបង្គាប់ថា៖ «អ្នកមិនត្រូវប្រាប់នរណាម្នាក់ពីរឿងដែលអ្នកបានរាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។ | |
Acts | KhmerNT | 23:23 | បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ | |
Acts | KhmerNT | 23:24 | ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព» | |
Acts | KhmerNT | 23:27 | បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថាគាត់ជាជនជាតិរ៉ូម | |
Acts | KhmerNT | 23:28 | ហើយដោយចង់ដឹងពីករណីដែលពួកគេចោទប្រកាន់គាត់នោះ ខ្ញុំក៏នាំគាត់ចុះទៅឯក្រុមប្រឹក្សាកំពូលរបស់ពួកគេ។ | |
Acts | KhmerNT | 23:29 | ពេលនោះខ្ញុំឃើញថា ពួកគេចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យរបស់ពួកគេប៉ុណ្ណោះ ហើយការចោទប្រកាន់ដែលមាននេះ មិនសមទោសស្លាប់ ឬទោសជាប់ច្រវាក់ឡើយ | |
Acts | KhmerNT | 23:30 | រួចពេលខ្ញុំដឹងថា ពួកជនជាតិយូដាមានផែនការអាក្រក់ចំពោះបុរសនេះ ខ្ញុំក៏បញ្ជូនគាត់មកលោកភ្លាម ទាំងបង្គាប់ឲ្យពួកអ្នកដើមចោទមកឯលោកដែរ ដើម្បីនិយាយតតាំងជាមួយគាត់អំពីរឿងក្ដីនេះ»។ | |
Acts | KhmerNT | 23:31 | ដូច្នេះ ពួកទាហានក៏យកលោកប៉ូលនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមសេចក្ដីដែលបានបញ្ជា។ | |
Acts | KhmerNT | 23:32 | នៅថ្ងៃបន្ទាប់ ពួកទាហានបានត្រលប់មកឯបន្ទាយវិញ ដោយទុកឲ្យពលសេះធ្វើដំណើរជាមួយលោកប៉ូល | |
Acts | KhmerNT | 23:33 | កាលចូលដល់ក្រុងសេសារាហើយ ពលសេះក៏ប្រគល់សំបុត្រឲ្យលោកអភិបាល ព្រមទាំងបង្ហាញខ្លួនលោកប៉ូលដល់គាត់ដែរ។ | |
Acts | KhmerNT | 23:34 | ពេលលោកអភិបាលអានសំបុត្រនោះរួច គាត់ក៏សួរលោកប៉ូលថា មកពីស្រុកណា លុះដឹងថាគាត់មកពីស្រុកគីលីគា | |