ACTS
Chapter 22
Acts | KhmerNT | 22:2 | ពេលពួកគេឮគាត់និយាយភាសាហេព្រើរមកកាន់ពួកគេដូច្នេះ ពួកគេកាន់តែស្ញៀមស្ញាត់ថែមទៀត ហើយលោកប៉ូលក៏និយាយបន្ដថា៖ | |
Acts | KhmerNT | 22:3 | «ខ្ញុំជាជនជាតិយូដាសុទ្ធ កើតនៅក្រុងតើសុសក្នុងស្រុកគីលីគា ប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះ ព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹង ទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាល ហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ | |
Acts | KhmerNT | 22:4 | គឺខ្ញុំបានបៀតបៀនអ្នកនៅខាងមាគ៌ានេះ រហូតដល់សម្លាប់គេ ព្រមទាំងចាប់ចងទាំងប្រុស ទាំងស្រីយកទៅដាក់គុកទៀតផង | |
Acts | KhmerNT | 22:5 | សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។ | |
Acts | KhmerNT | 22:6 | ប៉ុន្ដែ មានរឿងមួយបានកើតឡើងចំពោះខ្ញុំ គឺប្រហែលជានៅពេលថ្ងៃត្រង់ ពេលកំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយបានចាំងពីលើមេឃមកជុំវិញខ្ញុំ | |
Acts | KhmerNT | 22:7 | នៅពេលនោះ ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយមកខ្ញុំថា សុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? | |
Acts | KhmerNT | 22:8 | ខ្ញុំបានឆ្លើយថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថា ខ្ញុំជាយេស៊ូ អ្នកក្រុងណាសារ៉ែតដែលអ្នកកំពុងបៀតបៀន | |
Acts | KhmerNT | 22:9 | រីឯអស់អ្នកដែលនៅជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ ប៉ុន្ដែមិនបានយល់ថាសំឡេងនោះនិយាយអ្វីមកខ្ញុំទេ | |
Acts | KhmerNT | 22:10 | ហើយខ្ញុំក៏សួរថា ព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ | |
Acts | KhmerNT | 22:11 | ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។ | |
Acts | KhmerNT | 22:12 | មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ | |
Acts | KhmerNT | 22:13 | គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់ | |
Acts | KhmerNT | 22:14 | រួចគាត់និយាយថា ព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់ | |
Acts | KhmerNT | 22:15 | ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់ សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញ និងបានឮ | |
Acts | KhmerNT | 22:16 | ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។ | |
Acts | KhmerNT | 22:17 | មានរឿងមួយបានកើតឡើង ពេលខ្ញុំត្រលប់មកក្រុងយេរូសាឡិមវិញ ហើយកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ | |
Acts | KhmerNT | 22:18 | ហើយឃើញព្រះអង្គមានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡិមភ្លាម ព្រោះគេមិនទទួលទីបន្ទាល់ដែលអ្នកបាននិយាយអំពីខ្ញុំទេ។ | |
Acts | KhmerNT | 22:19 | ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថា ខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុក ទាំងវាយដំពួកគេនៅតាមសាលាប្រជុំនានាផង | |
Acts | KhmerNT | 22:20 | ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។ | |
Acts | KhmerNT | 22:21 | ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។ | |
Acts | KhmerNT | 22:22 | ពេលពួកគេស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ដ្បិតវាមិនសមរស់ទេ» | |
Acts | KhmerNT | 22:23 | ហើយពេលពួកគេកំពុងស្រែក ទាំងគ្រវែងសម្លៀកបំពាក់ចោល និងបាចធូលីដីទៅលើអាកាស | |
Acts | KhmerNT | 22:24 | មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ រួចបង្គាប់ឲ្យគេសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងថា ហេតុអ្វីបានជាបណ្ដាជនស្រែកជំទាស់គាត់ដូច្នេះ | |
Acts | KhmerNT | 22:25 | ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?» | |
Acts | KhmerNT | 22:26 | ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម» | |
Acts | KhmerNT | 22:27 | ដូច្នេះ មេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ» | |
Acts | KhmerNT | 22:28 | មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំ កើតមកមានសញ្ជាតិនេះតែម្ដង» | |
Acts | KhmerNT | 22:29 | ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។ | |