ACTS
Chapter 16
Acts | KhmerNT | 16:1 | លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្ដ្រីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក | |
Acts | KhmerNT | 16:2 | សិស្សម្នាក់នោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ដ្រា និងក្រុងអ៊ីកូនាម | |
Acts | KhmerNT | 16:3 | លោកប៉ូលចង់យកធីម៉ូថេទៅជាមួយដែរ ដូច្នេះក៏យកគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះតែពួកជនជាតិយូដាដែលនៅកន្លែងទាំងនោះ ដ្បិតពួកគេគ្រប់គ្នាដឹងថា ឪពុកគាត់ជាជនជាតិក្រេក។ | |
Acts | KhmerNT | 16:4 | នៅពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ក្រុងនានា ពួកគាត់បានប្រគល់សេចក្ដីបង្គាប់ដែលពួកសាវក និងពួកចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេធ្វើតាម | |
Acts | KhmerNT | 16:5 | ដូច្នេះ ក្រុមជំនុំទាំងនោះក៏មានជំនឿរឹងមាំឡើង ហើយមានគ្នាកាន់តែច្រើនឡើងរាល់ថ្ងៃ។ | |
Acts | KhmerNT | 16:6 | ដោយសារព្រះវិញ្ញាណបរិសុទ្ធឃាត់ពួកគាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ដូច្នេះ ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកព្រីគា និងស្រុកកាឡាទី | |
Acts | KhmerNT | 16:7 | ពេលមកដល់ស្រុកមីស៊ា ពួកគាត់ព្យាយាមចូលទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូមិនអនុញ្ញាតឲ្យពួកគាត់ចូលទេ | |
Acts | KhmerNT | 16:9 | នៅពេលយប់ លោកប៉ូលបានឃើញសុបិននិមិត្ដមួយ គឺមានអ្នកស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ «សូមអញ្ជើញមកជួយយើងនៅស្រុកម៉ាសេដូននេះផង!» | |
Acts | KhmerNT | 16:10 | កាលគាត់បានឃើញសុបិននិមិត្ដនោះហើយ យើងក៏ប្រញាប់ទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ថា ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។ | |
Acts | KhmerNT | 16:11 | ដូច្នេះ យើងក៏ចុះសំពៅពីក្រុងទ្រអាសតម្រង់ទៅឯកោះសាម៉ូត្រាស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់ក្រុងនាប៉ូល | |
Acts | KhmerNT | 16:12 | យើងចេញពីក្រុងនោះទៅក្រុងភីលីពដែលជាក្រុងដ៏សំខាន់មួយ នៅក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់ចក្រភពរ៉ូម រួចយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ | |
Acts | KhmerNT | 16:13 | នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុងសំដៅទៅមាត់ទន្លេមួយ ជាកន្លែងដែលយើងគិតថានឹងមានកន្លែងអធិស្ឋាន យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ដ្រីដែលបានមកជួបជុំគ្នា | |
Acts | KhmerNT | 16:14 | រួចមានស្ដ្រីម្នាក់ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា ហើយជាអ្នកថ្វាយបង្គំព្រះជាម្ចាស់។ ពេលគាត់កំពុងស្ដាប់ ព្រះអម្ចាស់បានបើកចិត្ដរបស់គាត់ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីទាំងឡាយដែលលោកប៉ូលកំពុងនិយាយ។ | |
Acts | KhmerNT | 16:15 | បន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់បានទទួលពិធីជ្រមុជទឹករួច គាត់ក៏ទទូចសុំយើងថា៖ «បើពួកលោកយល់ឃើញថា ខ្ញុំពិតជាស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់ខ្ញុំ!» ហើយនាងបានទទូចរហូតដល់យើងព្រម។ | |
Acts | KhmerNT | 16:16 | ក្រោយមក ពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណអារក្សចេះទាយ បានមកឯយើង។ នាងរកកម្រៃឲ្យពួកម្ចាស់នាងបានច្រើនណាស់ ដោយសារការទាយនេះ។ | |
Acts | KhmerNT | 16:17 | នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។ | |
Acts | KhmerNT | 16:18 | នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯងនៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះ វាក៏ចេញពីនាងភ្លាម | |
Acts | KhmerNT | 16:19 | ហើយពេលពួកម្ចាស់របស់នាងឃើញថា គ្មានសង្ឃឹមរកកម្រៃបានទៀត ពួកគេក៏ចាប់លោកប៉ូល និងលោកស៊ីឡាសយកទៅដាក់នៅចំពោះមុខពួកអាជ្ញាធរក្នុងទីប្រជុំជន។ | |
Acts | KhmerNT | 16:20 | កាលនាំពួកគាត់ទៅជួបពួកមន្ដ្រីគ្រប់គ្រងក្រុងហើយ ពួកគេក៏ប្រាប់ថា៖ «អ្នកទាំងនេះជាជនជាតិយូដា ហើយពួកគេកំពុងបង្កចលាចលនៅក្នុងក្រុងរបស់យើង | |
Acts | KhmerNT | 16:21 | គឺពួកគេកំពុងប្រកាសអំពីទំនៀមទម្លាប់ដែលច្បាប់មិនអនុញ្ញាតឲ្យយើងជាជនជាតិរ៉ូមទទួលយក ឬធ្វើតាមឡើយ» | |
Acts | KhmerNT | 16:22 | ដូច្នេះបណ្ដាជនក៏លើកគ្នាទាស់នឹងពួកគាត់ ហើយពួកមន្ដ្រីគ្រប់គ្រងក្រុងបានកន្ដ្រាក់ហែកសម្លៀកបំពាក់ពួកគាត់ រួចបញ្ជាឲ្យវាយពួកគាត់នឹងរំពាត់ | |
Acts | KhmerNT | 16:23 | ក្រោយពីវាយជាច្រើនរំពាត់មក ពួកគេក៏យកពួកគាត់ទៅដាក់គុក ទាំងបញ្ជាឲ្យឆ្មាំគុកយាមពួកគាត់យ៉ាងប្រុងប្រយ័ត្ន។ | |
Acts | KhmerNT | 16:24 | ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ គេក៏យកពួកគាត់ទៅដាក់ក្នុងគុកដែលនៅជ្រៅ ព្រមទាំងដាក់ខ្នោះជើងជាប់។ | |
Acts | KhmerNT | 16:25 | នៅប្រហែលពាក់កណ្ដាលអធ្រាត្រ កាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ | |
Acts | KhmerNT | 16:26 | ស្រាប់តែមានការរញ្ជួយដីជាខ្លាំងបណ្ដាលឲ្យគ្រឹះគុករង្គើ ហើយទ្វារគុកទាំងឡាយក៏របើកភ្លាម ឯច្រវាក់ដែលគេដាក់អ្នកទោសគ្រប់គ្នាបានរបើកឡើង។ | |
Acts | KhmerNT | 16:27 | ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកទាំងឡាយចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងសម្លាប់ខ្លួន ដោយស្មានថាអ្នកទោសរត់អស់ហើយ | |
Acts | KhmerNT | 16:28 | ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ» | |
Acts | KhmerNT | 16:29 | ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក ហើយរត់ចូលទៅខាងក្នុង រួចក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងភ័យញ័រ។ | |
Acts | KhmerNT | 16:30 | ក្រោយពីនាំពួកគាត់ចេញមកដល់ខាងក្រៅហើយ ឆ្មាំគុកនោះបានសួរថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបានទទួលសេចក្ដីសង្គ្រោះ?» | |
Acts | KhmerNT | 16:31 | ពួកគាត់ក៏ឆ្លើយថា៖ «ចូរជឿព្រះអម្ចាស់យេស៊ូចុះ នោះអ្នក ព្រមទាំងគ្រួសាររបស់អ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ»។ | |
Acts | KhmerNT | 16:32 | បន្ទាប់មកពួកគាត់ក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់ឆ្មាំគុកនោះ ព្រមទាំងអ្នកទាំងឡាយនៅក្នុងផ្ទះរបស់គាត់ផង។ | |
Acts | KhmerNT | 16:33 | នៅវេលាយប់ដដែលនោះ ក្រោយពេលយកពួកគាត់ទៅលាងរបួសរួចហើយ ឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលក៏ទទួលពិធីជ្រមុជទឹកភ្លាម។ | |
Acts | KhmerNT | 16:34 | បន្ទាប់មក ឆ្មាំគុកបាននាំពួកគាត់ចូលទៅក្នុងផ្ទះ និងបានរៀបចំអាហារឲ្យពួកគាត់ ហើយឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលអរសប្បាយណាស់ ដោយបានជឿព្រះជាម្ចាស់។ | |
Acts | KhmerNT | 16:35 | លុះភ្លឺឡើង ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់នគរបាលឲ្យទៅប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ» | |
Acts | KhmerNT | 16:36 | ដូច្នេះឆ្មាំគុកក៏ប្រាប់លោកប៉ូលអំពីសេចក្ដីទាំងនោះថា៖ «ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់គេឲ្យមក ដើម្បីដោះលែងពួកលោកហើយ ដូច្នេះ ឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។ | |
Acts | KhmerNT | 16:37 | ពេលនោះលោកប៉ូលក៏និយាយប្រាប់ពួកគេថា៖ «ពួកគេបានវាយយើងជាជនជាតិរ៉ូមនៅទីប្រជុំជន ហើយយកទៅដាក់គុក ដោយមិនបានកាត់ទោសឡើយ ឥឡូវនេះ តើពួកគេកំពុងបណ្ដេញយើងចេញ ដោយសម្ងាត់ទៀតឬ? ទេ មិនបានទេ! គឺអ្នកទាំងនោះត្រូវមកនាំយើងចេញទៅដោយផ្ទាល់»។ | |
Acts | KhmerNT | 16:38 | ដូច្នេះ ពួកនគរបាលទាំងនោះបានប្រាប់ពួកមន្ដ្រីគ្រប់គ្រងក្រុងអំពីពាក្យសំដីទាំងនេះ ហើយពេលឮថាពួកគាត់ជាជនជាតិរ៉ូម ពួកគេភ័យខ្លាចណាស់ | |
Acts | KhmerNT | 16:39 | ដូច្នេះ ពួកគេក៏មកសុំទោសពួកគាត់ ហើយនាំពួកគាត់ចេញពីគុកទាំងអង្វរពួកគាត់ឲ្យចេញពីក្រុងនោះ។ | |