ACTS
Chapter 8
Acts | KhmerNT | 8:1 | រីឯលោកសុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះមានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ហើយអ្នកជឿទាំងអស់បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។ | |
Acts | KhmerNT | 8:2 | ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំស្រណោះគាត់យ៉ាងខ្លាំង | |
Acts | KhmerNT | 8:3 | រីឯលោកសុលបានបំផ្លាញក្រុមជំនុំ ដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុសទាំងស្រីនៅតាមផ្ទះយកទៅដាក់គុក។ | |
Acts | KhmerNT | 8:4 | រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូលផង។ | |
Acts | KhmerNT | 8:5 | ពេលនោះលោកភីលីពបានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារី ហើយប្រកាសប្រាប់ពួកគេអំពីព្រះគ្រិស្ដ | |
Acts | KhmerNT | 8:6 | ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នាក៏យកចិត្ដទុកដាក់ស្ដាប់អ្វីដែលគាត់បាននិយាយ | |
Acts | KhmerNT | 8:7 | ដ្បិតពួកវិញ្ញាណអាក្រក់ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា | |
Acts | KhmerNT | 8:9 | នៅក្នុងក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូនដែលកាលពីមុនធ្លាប់ប្រើមន្ដអាគមធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែង ព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់ | |
Acts | KhmerNT | 8:10 | មនុស្សទាំងអស់ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់» | |
Acts | KhmerNT | 8:11 | ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយ បានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ | |
Acts | KhmerNT | 8:12 | ប៉ុន្ដែពេលពួកគេជឿដំណឹងល្អ ដែលលោកភីលីពបានប្រកាសអំពីនគរព្រះជាម្ចាស់ និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុស ទាំងស្រី | |
Acts | KhmerNT | 8:13 | សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។ | |
Acts | KhmerNT | 8:14 | បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ | |
Acts | KhmerNT | 8:15 | អ្នកទាំងពីរក៏ចុះមក ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ | |
Acts | KhmerNT | 8:16 | ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយ ពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ | |
Acts | KhmerNT | 8:17 | ដូច្នេះហើយ អ្នកទាំងពីរនោះបានដាក់ដៃលើពួកគេ ហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ | |
Acts | KhmerNT | 8:18 | ពេលលោកស៊ីម៉ូនឃើញថា ព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃរបស់សាវកទាំងពីរដូច្នេះ គាត់ក៏ជូនប្រាក់ដល់សាវកទាំងពីរនោះ | |
Acts | KhmerNT | 8:19 | ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរ ដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើបានទទួលព្រះវិញ្ញាណបរិសុទ្ធ» | |
Acts | KhmerNT | 8:20 | ប៉ុន្ដែលោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់ទិញអំណោយទានរបស់ព្រះជាម្ចាស់បាន! | |
Acts | KhmerNT | 8:21 | ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។ | |
Acts | KhmerNT | 8:22 | ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គនឹងលើកលែងទោសដល់អ្នក ចំពោះគំនិតអាក្រក់នៅក្នុងចិត្ដរបស់អ្នក | |
Acts | KhmerNT | 8:23 | ដ្បិតខ្ញុំឃើញថា អ្នកជាប់នៅក្នុងសេចក្ដីជូរល្វីង និងចំណងនៃសេចក្ដីទុច្ចរិត» | |
Acts | KhmerNT | 8:24 | ពេលនោះ លោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះ កើតឡើងចំពោះខ្ញុំឡើយ»។ | |
Acts | KhmerNT | 8:25 | ពេលអ្នកទាំងពីរនោះបានធ្វើបន្ទាល់ និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។ | |
Acts | KhmerNT | 8:26 | នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។ | |
Acts | KhmerNT | 8:27 | ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវ ហើយជាមន្ដ្រីរាជវាំងរបស់ព្រះនាងកាន់ដេសដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។ គាត់មើលខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ | |
Acts | KhmerNT | 8:28 | ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល | |
Acts | KhmerNT | 8:30 | នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?» | |
Acts | KhmerNT | 8:31 | គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។ | |
Acts | KhmerNT | 8:32 | បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀម ដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។ | |
Acts | KhmerNT | 8:33 | នៅពេលលោកត្រូវគេបន្ទាបបន្ថោក លោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។ | |
Acts | KhmerNT | 8:34 | មនុស្សកម្រៀវនោះបានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍ តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីអ្នកដទៃ?» | |
Acts | KhmerNT | 8:35 | ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។ | |
Acts | KhmerNT | 8:36 | ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?» | |
Acts | KhmerNT | 8:37 | [លោកភីលីពតបថា៖ «បើលោកជឿអស់ពីចិត្ដមែន នោះលោកអាចទទួលបាន» មន្ដ្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគិ្រស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»] | |
Acts | KhmerNT | 8:38 | ពេលនោះគាត់ក៏បញ្ជាឲ្យរទេះសេះឈប់ ហើយពួកគេបានចុះទៅក្នុងទឹកទាំងពីរនាក់ ទាំងលោកភីលីព និងមនុស្សកម្រៀវ រួចលោកភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យមនុស្សកម្រៀវនោះ។ | |
Acts | KhmerNT | 8:39 | ពេលអ្នកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅ ហើយមនុស្សកម្រៀវនោះមិនឃើញលោកភីលីពទៀតទេ ប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។ | |