ACTS
Chapter 1
Acts | KhmerNT | 1:1 | ឱ លោកថេវភីលអើយ! នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេរអំពីកិច្ចការទាំងឡាយដែលព្រះយេស៊ូបានចាប់ផ្ដើមធ្វើ និងបង្រៀន | |
Acts | KhmerNT | 1:2 | រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គបានប្រទានសេចក្ដីបង្គាប់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។ | |
Acts | KhmerNT | 1:3 | ក្រោយពីព្រះអង្គបានរងទុក្ខវេទនារួចហើយ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកសាវកទាំងនេះ ដោយប្រទានភស្ដុតាងជាក់ស្ដែងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ព្រះអង្គបានបង្ហាញខ្លួនដល់ពួកគេរយៈពេលសែសិបថ្ងៃ ហើយបានមានបន្ទូលអំពីនគរព្រះជាម្ចាស់។ | |
Acts | KhmerNT | 1:4 | កាលកំពុងបរិភោគជាមួយគ្នា ព្រះអង្គបានបង្គាប់ពួកគេថា៖ «ចូរកុំចាកចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំសេចក្ដីសន្យារបស់ព្រះវរបិតា ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ | |
Acts | KhmerNT | 1:5 | ដ្បិតលោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែនៅប៉ុន្មានថ្ងែទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។ | |
Acts | KhmerNT | 1:6 | កាលអ្នកទាំងនោះមកជួបជុំគ្នាហើយ ពួកគេក៏សួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងស្ដារនគរអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?» | |
Acts | KhmerNT | 1:7 | ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «អ្នករាល់គ្នាមិនចាំបាច់ត្រូវដឹងពីពេលវេលា ឬកាលកំណត់ដែលព្រះវរបិតាបានកំណត់ទុកដោយសិទ្ធិអំណាចរបស់ព្រះអង្គឡើយ | |
Acts | KhmerNT | 1:8 | ប៉ុន្ដែអ្នករាល់គ្នានឹងទទួលអំណាច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល និងស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី»។ | |
Acts | KhmerNT | 1:9 | កាលព្រះអង្គបានមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មានពពកមួយផ្ទាំងមកទទួលព្រះអង្គចេញពីភ្នែករបស់ពួកគេ។ | |
Acts | KhmerNT | 1:10 | ពេលពួកគេកំពុងសម្លឹងមើលមេឃនៅពេលព្រះអង្គកំពុងយាងទៅ នោះស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សឈរនៅក្បែរពួកគេ | |
Acts | KhmerNT | 1:11 | ហើយនិយាយថា៖ «ពួកអ្នកស្រុកកាលីឡេអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលមេឃដូច្នេះ? ព្រះយេស៊ូដែលព្រះជាម្ចាស់បានលើកឡើងពីចំណោមអ្នករាល់គ្នាទៅឯស្ថានសួគ៌នេះ ព្រះអង្គនឹងយាងត្រលប់មកវិញតាមរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌»។ | |
Acts | KhmerNT | 1:12 | បន្ទាប់មក ពួកគេក៏ត្រលប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម គឺមានចម្ងាយដើរអស់មួយថ្ងៃសប្ប័ទ។ | |
Acts | KhmerNT | 1:13 | ពេលចូលដល់ក្នុងក្រុងហើយ ពួកគេក៏ឡើងទៅបន្ទប់ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមានលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ត្រូវជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនជាអ្នកជាតិនិយម និងលោកយូដាសត្រូវជាកូនរបស់លោកយ៉ាកុប។ | |
Acts | KhmerNT | 1:14 | ពួកអ្នកទាំងអស់នេះព្រមព្រៀងគ្នាបន្ដអធិស្ឋានជាមួយនាងម៉ារាត្រូវជាម្ដាយរបស់ព្រះយេស៊ូ និងប្អូនៗរបស់ព្រះអង្គ ព្រមទាំងស្ដ្រីឯទៀតៗដែរ។ | |
Acts | KhmerNT | 1:15 | នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖ | |
Acts | KhmerNT | 1:16 | «បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌអំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះត្រូវតែបានសម្រេច។ | |
Acts | KhmerNT | 1:17 | ព្រោះគាត់ក៏ត្រូវបានរាប់ជាគ្នាយើង ហើយបានទទួលចំណែកនៅក្នុងកិច្ចការនេះដែរ។ | |
Acts | KhmerNT | 1:18 | បន្ទាប់មក អ្នកនេះបានយកប្រាក់រង្វាន់នៃអំពើទុច្ចរិតរបស់ខ្លួនទៅទិញដីស្រែមួយកន្លែង ហើយក៏ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅទាំងអស់ | |
Acts | KhmerNT | 1:19 | ហើយពួកអ្នកនៅក្រុងយេរូសាឡិមបានដឹងរឿងនេះគ្រប់គ្នា ដូច្នេះពួកគេក៏ហៅដីនោះជាភាសារបស់ពួកគេផ្ទាល់ថា អាកិលដាម៉ា ដែលមានន័យថា «ស្រែឈាម»។ | |
Acts | KhmerNT | 1:20 | សេចក្ដីនេះមានចែងទុកក្នុងគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យលំនៅរបស់វាត្រលប់ជាទីសោះកក្រោះ ហើយកុំឲ្យមានមនុស្សណាម្នាក់រស់នៅទីនោះ» និង«ចូរឲ្យអ្នកផ្សេងទៀតទទួលយកកិច្ចការរបស់វាចុះ» | |
Acts | KhmerNT | 1:21 | ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះដែលបាននៅជាមួយយើងគ្រប់ពេលវេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើងនៅឡើយ | |
Acts | KhmerNT | 1:22 | គឺចាប់តាំងពីគ្រាដែលយ៉ូហានធ្វើពិធីជ្រមុជទឹករហូតដល់ថ្ងៃ ដែលព្រះជាម្ចាស់បានលើកព្រះអង្គចេញពីយើងទៅ គឺត្រូវឲ្យម្នាក់នោះធ្វើជាសាក្សីជាមួយយើងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ»។ | |
Acts | KhmerNT | 1:23 | ដូច្នេះពួកគេក៏ជ្រើសរើសមនុស្សពីរនាក់ គឺលោកម៉ាត់ធាស និងលោកយ៉ូសែបដែលហៅថា បារសាបាស ឬយូស្ទុស។ | |
Acts | KhmerNT | 1:24 | បន្ទាប់មក ពួកគេបានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ! ព្រះអង្គយល់ចិត្ដមនុស្សគ្រប់គ្នា សូមបង្ហាញឲ្យយើងដឹងថា ព្រះអង្គជ្រើសរើសអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរនេះ | |
Acts | KhmerNT | 1:25 | ដើម្បីទទួលយកកិច្ចការនេះ ព្រមទាំងតួនាទីជាសាវកជំនួសយូដាសដែលបានបែរចេញ ហើយទៅតាមផ្លូវរបស់គាត់»។ | |