ACTS
Chapter 9
Acts | KhmerNT | 9:1 | នៅពេលនោះ លោកសុលនៅតែក្ដៅគគុកក្នុងការគំរាមកំហែង និងការសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ ដូច្នេះគាត់ក៏ទៅជួបសម្ដេចសង្ឃ | |
Acts | KhmerNT | 9:2 | ហើយសុំសំបុត្រពីសម្ដេចសង្ឃទៅឯសាលាប្រជុំនានានៅក្រុងដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណាម្នាក់ ដែលជាអ្នកនៅខាងមាគ៌ានេះ មិនថាប្រុស ឬស្រី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡិម។ | |
Acts | KhmerNT | 9:3 | ពេលគាត់កំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺមួយពីលើមេឃចាំងជុំវិញគាត់ | |
Acts | KhmerNT | 9:4 | ហើយគាត់ក៏ដួលលើដី ពេលនោះគាត់ឮសំឡេងមួយនិយាយមកគាត់ថា៖ «សុលអើយ! សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?» | |
Acts | KhmerNT | 9:5 | គាត់ក៏សួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងបៀតបៀន [ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់»។ | |
Acts | KhmerNT | 9:6 | គាត់ក៏សួរ ទាំងនឹកអស្ចារ្យ និងភ័យរន្ធត់ថា៖ «ព្រះអម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច?» ព្រះអម្ចាស់ក៏មានបន្ទូលទៅគាត់ថា៖] «ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។ | |
Acts | KhmerNT | 9:7 | រីឯពួកអ្នកធ្វើដំណើរជាមួយគាត់បានឈរភាំង ព្រោះពួកគេឮសំឡេងនោះ ប៉ុន្ដែមិនឃើញមានអ្នកណាសោះ | |
Acts | KhmerNT | 9:8 | គេក៏លើកលោកសុលក្រោកឡើងពីដី ហើយពេលគាត់បើកភ្នែក គាត់មើលមិនឃើញអ្វីសោះ ដូច្នេះពួកគេក៏ដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស់។ | |
Acts | KhmerNT | 9:10 | នៅក្នុងក្រុងដាម៉ាស់ មានសិស្សម្នាក់ឈ្មោះអាណានាស ព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដថា៖ «អាណានាស!» គាត់ក៏ឆ្លើយថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនៅទីនេះ» | |
Acts | KhmerNT | 9:11 | ព្រះអម្ចាស់មានបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង ហើយទៅឯផ្លូវមួយដែលហៅថាផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកក្រុងតើសុស ស្នាក់នៅក្នុងផ្ទះរបស់យូដាស ដ្បិតមើល៍ គាត់កំពុងអធិស្ឋាន | |
Acts | KhmerNT | 9:12 | ហើយគាត់ក៏ឃើញបុរសម្នាក់ដែរ ឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ ដើម្បីឲ្យគាត់មើលឃើញវិញ» | |
Acts | KhmerNT | 9:13 | ពេលនោះលោកអាណានាសឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយអំពីម្នាក់នេះថា គាត់បានធ្វើអំពើអាក្រក់ច្រើនណាស់ដល់ពួកបរិសុទ្ធរបស់ព្រះអង្គនៅក្នុងក្រុងយេរូសាឡិម | |
Acts | KhmerNT | 9:14 | ហើយម្នាក់នេះមកទីនេះ ដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃ ដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់» | |
Acts | KhmerNT | 9:15 | ប៉ុន្ដែ ព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាភាជនៈ ដែលខ្ញុំបានជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃ ទាំងពួកស្ដេច និងកូនចៅអ៊ីស្រាអែល | |
Acts | KhmerNT | 9:16 | ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថា ដោយព្រោះឈ្មោះខ្ញុំ គាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។ | |
Acts | KhmerNT | 9:17 | ដូច្នេះ លោកអាណានាសក៏ចាកចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ បន្ទាប់ពីដាក់ដៃលើលោកសុល គាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ» | |
Acts | KhmerNT | 9:18 | រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមក ហើយគាត់ក៏មើលឃើញវិញ រួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក | |
Acts | KhmerNT | 9:19 | ក្រោយពីបានបរិភោគអាហាររួច គាត់ក៏មានកម្លាំងឡើងវិញ។ បន្ទាប់មក គាត់ក៏នៅជាមួយពួកសិស្សក្នុងក្រុងដាម៉ាស់ជាច្រើនថ្ងៃ | |
Acts | KhmerNT | 9:20 | ហើយភ្លាមនោះ គាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ | |
Acts | KhmerNT | 9:21 | រីឯពួកអ្នកទាំងឡាយដែលកំពុងស្ដាប់គាត់បានងឿងឆ្ងល់ ហើយសួរគ្នាថា៖ «តើមិនមែនម្នាក់នេះទេឬ ដែលបានបំផ្លាញពួកអ្នកដែលអំពាវនាវដល់ឈ្មោះនេះនៅក្នុងក្រុងយេរូសាឡិម ហើយដោយសារតែមូលហេតុនេះ បានជាគាត់មកទីនេះ ដើម្បីចាប់ចងពួកអ្នកទាំងនោះនាំទៅឲ្យពួកសម្ដេចសង្ឃ?» | |
Acts | KhmerNT | 9:22 | ទោះជាយ៉ាងណាក្ដី លោកសុលកាន់តែមានកម្លាំងខ្លាំងឡើង ហើយបានផ្ចាញ់ផ្ចាលពួកជនជាតិយូដា ដែលរស់នៅក្នុងក្រុងដាម៉ាស់ ដោយអះអាងថា ព្រះយេស៊ូនេះហើយជាព្រះគ្រិស្ដ។ | |
Acts | KhmerNT | 9:23 | ដូច្នេះ ច្រើនថ្ងៃក្រោយមក ពួកជនជាតិយូដាបានពិភាក្សាគ្នាដើម្បីសម្លាប់គាត់។ | |
Acts | KhmerNT | 9:24 | នៅពេលនោះគម្រោងការរបស់ពួកគេបានដឹងដល់លោកសុល ហើយពួកគេបានឃ្លាំមើលទាំងយប់ទាំងថ្ងៃនៅតាមទ្វារទាំងឡាយដើម្បីសម្លាប់គាត់។ | |
Acts | KhmerNT | 9:25 | ដូច្នេះពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ជើមួយ ហើយសម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់។ | |
Acts | KhmerNT | 9:26 | ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញ គាត់ព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ ដោយមិនជឿថា គាត់ជាសិស្សទេ។ | |
Acts | KhmerNT | 9:27 | នៅពេលនោះ លោកបារណាបាសបានទទួលគាត់ ព្រមទាំងនាំគាត់ទៅជួបពួកសាវក និងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ការដែលព្រះអង្គមានបន្ទូលមកកាន់គាត់ និងការដែលគាត់ប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។ | |
Acts | KhmerNT | 9:28 | លោកសុលក៏នៅជាមួយពួកសាវក និងបានចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហានក្នុងព្រះនាមព្រះអម្ចាស់ទៀតផង។ | |
Acts | KhmerNT | 9:29 | គាត់បានប្រកាស និងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេក ប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់ | |
Acts | KhmerNT | 9:30 | ហើយពេលពួកបងប្អូនបានដឹងពីការនេះ ពួកគេក៏នាំគាត់ចុះទៅក្រុងសេសារា បន្ទាប់មកឲ្យគាត់ទៅក្រុងតើសុស។ | |
Acts | KhmerNT | 9:31 | ដូច្នេះ ក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ដ ហើយមាំមួនឡើង ក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់ និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងមានចំនួនកាន់តែច្រើនឡើង។ | |
Acts | KhmerNT | 9:32 | រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។ | |
Acts | KhmerNT | 9:33 | នៅទីនោះ គាត់បានជួបបុរសម្នាក់ឈ្មោះ អេនាស ដែលស្លាប់ដៃជើង ដេកតែនៅលើគ្រែប្រាំបីឆ្នាំមកហើយ។ | |
Acts | KhmerNT | 9:34 | លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយ ចូរក្រោកឡើង ហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។ | |
Acts | KhmerNT | 9:35 | មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងលីដា និងស្រុកសារ៉ូនបានឃើញគាត់ដូច្នេះ ក៏ប្រែចិត្តមកឯព្រះអម្ចាស់។ | |
Acts | KhmerNT | 9:36 | នៅក្នុងក្រុងយ៉ុបប៉េ មានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថា ដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អ និងបានដាក់ទានជាច្រើន | |
Acts | KhmerNT | 9:37 | ប៉ុន្ដែប៉ុន្មានថ្ងៃនោះ នាងបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ទៅ។ ពេលពួកគេចំអាសសពរបស់នាងរួចហើយ ពួកគេក៏តម្កល់ទុកនៅបន្ទប់ខាងលើ។ | |
Acts | KhmerNT | 9:38 | ពេលពួកសិស្សបានឮថា លោកពេត្រុសនៅក្នុងក្រុងលីដា ហើយដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ដូច្នេះពួកគេក៏ចាត់មនុស្សពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកកន្លែងរបស់យើង កុំបង្អង់ឡើយ» | |
Acts | KhmerNT | 9:39 | ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលគាត់ទៅដល់ ពួកគេក៏នាំគាត់ទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយទាំងឡាយក៏មកឈរយំក្បែរគាត់ ទាំងបង្ហាញអាវ និងសម្លៀកបំពាក់ទាំងឡាយ ដែលនាងឌ័រកាសបានដេរ កាលនាងនៅជាមួយពួកគេនៅឡើយ។ | |
Acts | KhmerNT | 9:40 | ពេលនោះ លោកពេត្រុសបានឲ្យពួកគេចេញទៅក្រៅទាំងអស់គ្នា ហើយគាត់ក៏លុតជង្គង់អធិស្ឋាន រួចគាត់ក៏បែរទៅឯសព ហើយនិយាយថា៖ «តេប៊ីថាអើយ! ចូរក្រោកឡើងចុះ!» ពេលនោះ នាងក៏បើកភ្នែកឡើង។ ពេលឃើញលោកពេត្រុស នាងក៏ក្រោកអង្គុយ។ | |
Acts | KhmerNT | 9:41 | គាត់ក៏ហុចដៃទៅនាង ព្រមទាំងបានលើកនាងឡើង ហើយហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយឲ្យមក រួចគាត់ក៏បង្ហាញថានាងមានជីវិតឡើងវិញហើយ។ | |
Acts | KhmerNT | 9:42 | ដំណឹងនេះបានឮសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមនុស្សជាច្រើនបានជឿលើព្រះអម្ចាស់។ | |