ACTS
Chapter 21
Acts | KhmerNT | 21:1 | ពេលយើងលាពួកគេរួចហើយ ក៏ជិះសំពៅតម្រង់ទៅកោះកូស នៅថ្ងៃបន្ទាប់ យើងបានមកដល់កោះរ៉ូដូស រួចក៏ចេញពីទីនោះទៅក្រុងប៉ាតារ៉ា | |
Acts | KhmerNT | 21:3 | ពេលយើងឃើញកោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងឆ្វេងកោះនោះ តម្រង់ទៅស្រុកស៊ីរី ហើយក៏មកដល់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។ | |
Acts | KhmerNT | 21:4 | ក្រោយពីរកឃើញពួកសិស្ស យើងក៏ស្នាក់នៅទីនោះប្រាំពីរថ្ងៃ ហើយតាមរយៈព្រះវិញ្ញាណ ពួកគេបានប្រាប់លោកប៉ូលមិនឲ្យទៅក្រុងយេរូសាឡិមទេ | |
Acts | KhmerNT | 21:5 | ប៉ុន្ដែកាលគ្រប់ប្រាំពីរថ្ងៃហើយ យើងក៏ចេញដំណើរទៅមុខទៀត។ ពួកគេ និងប្រពន្ធកូនរបស់ពួកគេទាំងអស់ បានជូនដំណើរយើងទៅក្រៅក្រុង ហើយយើងបានលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ | |
Acts | KhmerNT | 21:6 | បន្ទាប់មកយើងបានជម្រាបលាគ្នាទៅវិញទៅមក រួចយើងក៏ចុះសំពៅទៅ រីឯអ្នកទាំងនោះបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។ | |
Acts | KhmerNT | 21:7 | ពេលយើងបញ្ចប់ការធ្វើដំណើរតាមសំពៅពីក្រុងទីរ៉ុស យើងក៏មកដល់ក្រុងផ្ទលេមេ ហើយក្រោយពីបានជម្រាបសួរពួកបងប្អូនរួច យើងក៏ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ | |
Acts | KhmerNT | 21:8 | នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៀត ហើយមកដល់ក្រុងសេសារា រួចក៏ចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អម្នាក់ ក្នុងចំណោមអ្នកទាំងប្រាំពីរ។ | |
Acts | KhmerNT | 21:10 | កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ នោះមានអ្នកនាំព្រះបន្ទូលម្នាក់ឈ្មោះអ័ក្កាបុស បានចុះពីស្រុកយូដាមក | |
Acts | KhmerNT | 21:11 | ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។ | |
Acts | KhmerNT | 21:12 | ពេលឮដូច្នេះ យើង ព្រមទាំងបងប្អូននៅស្រុកនោះ បានអង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ | |
Acts | KhmerNT | 21:13 | ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង» | |
Acts | KhmerNT | 21:14 | ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។ | |
Acts | KhmerNT | 21:16 | ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។ | |
Acts | KhmerNT | 21:18 | នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។ | |
Acts | KhmerNT | 21:19 | បន្ទាប់ពីជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ូលក៏រៀបរាប់ដោយលំអិតអំពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការរបស់គាត់។ | |
Acts | KhmerNT | 21:20 | ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា | |
Acts | KhmerNT | 21:21 | ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ | |
Acts | KhmerNT | 21:22 | បើដូច្នេះមែន តើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ | |
Acts | KhmerNT | 21:23 | ដូច្នេះ សូមធ្វើតាមដែលយើងប្រាប់បងចុះ ដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់ | |
Acts | KhmerNT | 21:24 | គឺសូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេកោរសក់ផង ដើម្បីឲ្យគ្រប់គ្នាដឹងថា សេចក្ដីដែលពួកគេបានឮអំពីបងនោះមិនពិតទេ គឺបងបានរស់នៅដោយកាន់តាមគម្ពីរវិន័យវិញ | |
Acts | KhmerNT | 21:25 | រីឯសាសន៍ដទៃទាំងឡាយដែលបានជឿនោះ យើងបានសរសេរសេចក្ដីសម្រេចរបស់យើងផ្ញើទៅពួកគេរួចហើយ គឺឲ្យពួកគេចៀសវាងការបរិភោគសំណែនដល់រូបព្រះ ឈាម សាច់សត្វដែលគេច្របាច់ក និងអំពើអសីលធម៌ខាងផ្លូវភេទ»។ | |
Acts | KhmerNT | 21:26 | ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេ រួចបានចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយ និងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ | |
Acts | KhmerNT | 21:27 | ប៉ុន្ដែកាលជិតគ្រប់ប្រាំពីរថ្ងៃហើយ មានពួកជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញគាត់នៅក្នុងព្រះវិហារ ក៏ញុះញង់បណ្ដាជនទាំងអស់ឲ្យចាប់គាត់ | |
Acts | KhmerNT | 21:28 | ដោយស្រែកឡើងថា៖ «បងប្អូនអ៊ីស្រាអែលអើយ! មក៍ជួយគ្នា! ម្នាក់នេះហើយ ដែលបានបង្រៀនមនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យទាស់នឹងប្រជាជនរបស់យើង ទាស់នឹងគម្ពីរវិន័យរបស់យើងហើយទាស់នឹងទីកន្លែងនេះ លើសពីនេះទៀត គាត់បាននាំជនជាតិក្រេកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីបរិសុទ្ធនេះស្មោកគ្រោកទៀត» | |
Acts | KhmerNT | 21:29 | ដ្បិតកាលពីមុនពួកគេធ្លាប់ឃើញលោកទ្រភីម ជាអ្នកក្រុងអេភេសូរនៅក្នុងក្រុងជាមួយលោកប៉ូល នោះពួកគេស្មានថាលោកប៉ូលបាននាំអ្នកនោះចូលក្នុងព្រះវិហារ។ | |
Acts | KhmerNT | 21:30 | ពេលនោះ មានចលាចលពេញក្រុងទាំងមូល មនុស្សបានរត់មកចោមរោមចាប់លោកប៉ូលអូសចេញពីព្រះវិហារ ហើយបានបិទទ្វារវិញភ្លាម។ | |
Acts | KhmerNT | 21:31 | ពេលដែលពួកគេរកសម្លាប់គាត់ មេបញ្ជាការរបស់កងទាហានរ៉ូមបានដឹងដំណឹងថា ក្រុងយេរូសាឡិមទាំងមូលកំពុងស្ថិតនៅក្នុងចលាចល។ | |
Acts | KhmerNT | 21:32 | ដូច្នេះ គាត់ក៏នាំពួកនាយទាហាន និងពលទាហានរត់ចុះមកឯពួកគេភ្លាម។ ពេលពួកគេឃើញមេបញ្ជាការ និងពលទាហានក៏ឈប់វាយលោកប៉ូល | |
Acts | KhmerNT | 21:33 | ពេលនោះ មេបញ្ជាការក៏ចូលមកចាប់លោកប៉ូល ទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែ ព្រមទាំងសួរថា តើគាត់ជានរណា ហើយមានរឿងអ្វីខ្លះ | |
Acts | KhmerNT | 21:34 | ប៉ុន្ដែ នៅក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយសារសំឡេងអឺងកងពេក មេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយ ក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។ | |
Acts | KhmerNT | 21:35 | ពេលគាត់មកដល់ជណ្ដើរ ហើយដោយព្រោះតែអំពើហិង្សារបស់បណ្ដាជន ពួកទាហានក៏ជ្រោងគាត់ឡើង | |
Acts | KhmerNT | 21:37 | ពេលពួកទាហានបម្រុងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកប៉ូលក៏និយាយទៅមេបញ្ជាការថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិចបានឬទេ?» មេបញ្ជាការក៏សួរថា៖ «អ្នកក៏ចេះភាសាក្រេកដែរឬ? | |
Acts | KhmerNT | 21:38 | ដូច្នេះ តើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះ ហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?» | |
Acts | KhmerNT | 21:39 | លោកប៉ូលឆ្លើយថា៖ «ខ្ញុំជាជនជាតិយូដាមកពីក្រុងតើសុស ស្រុកគីលីគា មិនមែនជាប្រជាជនមកពីក្រុងតូចតាចទេ ដូច្នេះ សូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។ | |