COLOSSIANS
Chapter 1
Colo | KhmerNT | 1:1 | ខ្ញុំប៉ូលជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ និងធីម៉ូថេជាបងប្អូន | |
Colo | KhmerNT | 1:2 | ជូនចំពោះពួកបរិសុទ្ធ និងពួកបងប្អូនស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដដែលនៅក្រុងកូល៉ុស សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើងប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ | |
Colo | KhmerNT | 1:3 | ពេលយើងអធិស្ឋានសម្រាប់អ្នករាល់គ្នា យើងតែងតែអរព្រះគុណព្រះជាម្ចាស់ ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់នៃយើងជានិច្ច | |
Colo | KhmerNT | 1:4 | ព្រោះយើងបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់ | |
Colo | KhmerNT | 1:5 | គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ | |
Colo | KhmerNT | 1:6 | ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត | |
Colo | KhmerNT | 1:7 | ដូចដែលអ្នករាល់គ្នាបានរៀនពីលោកអេប៉ាប្រាស ជាបាវបម្រើរួមការងារដ៏ជាទីស្រឡាញ់របស់យើងស្រាប់ហើយ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសម្រាប់អ្នករាល់គ្នា | |
Colo | KhmerNT | 1:8 | ហើយគាត់ក៏បានប្រាប់យើងឲ្យដឹងដែរអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នានៅក្នុងព្រះវិញ្ញាណ។ | |
Colo | KhmerNT | 1:9 | ហេតុនេះហើយ បានជាចាប់តាំងពីថ្ងៃដែលយើងបានឮអំពីអ្នករាល់គ្នា យើងបានអធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរឡើយ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានពេញដោយការយល់ដឹងអំពីបំណងរបស់ព្រះអង្គតាមរយៈប្រាជ្ញា និងចំណេះដឹងទាំងឡាយខាងវិញ្ញាណ | |
Colo | KhmerNT | 1:10 | ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងឲ្យព្រះអង្គសព្វព្រះហឫទ័យនៅក្នុងការទាំងអស់ និងដើម្បីឲ្យអ្នករាល់គ្នាបង្កើតផលផ្លែនៅក្នុងគ្រប់ការល្អ ព្រមទាំងចម្រើនឡើងនៅក្នុងការយល់ដឹងអំពីព្រះជាម្ចាស់ | |
Colo | KhmerNT | 1:11 | ហើយឲ្យមានកម្លាំងប្រកបដោយអំណាចគ្រប់បែបយ៉ាងស្របតាមព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់បែបយ៉ាង | |
Colo | KhmerNT | 1:12 | រួចអរព្រះគុណដល់ព្រះវរបិតាដោយអំណរ ដ្បិតព្រះអង្គបានធ្វើឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងមានចំណែកក្នុងមរតករបស់ពួកបរិសុទ្ធដែលនៅក្នុងពន្លឺ។ | |
Colo | KhmerNT | 1:13 | ព្រះអង្គបានសង្គ្រោះយើងពីសិទ្ធិអំណាចនៃសេចក្ដីងងឹត រួចនាំយើងមកក្នុងនគរនៃព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ | |
Colo | KhmerNT | 1:15 | ព្រះរាជបុត្រានោះជារូបអង្គរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ និងជាកូនច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក | |
Colo | KhmerNT | 1:16 | ដ្បិតអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌ និងនៅផែនដីបានកើតមកដោយសារព្រះអង្គ ទាំងអ្វីៗដែលមនុស្សអាចមើលឃើញ និងមិនអាចមើលឃើញ មិនថា រាជ្យបល្ល័ង្ក អំណាចគ្រប់គ្រង ការគ្រប់គ្រង ឬសិទ្ធិអំណាច គឺអ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ | |
Colo | KhmerNT | 1:17 | មុនមានអ្វីៗទាំងអស់ មានព្រះអង្គរួចហើយ រីឯអ្វីៗទាំងអស់នៅស្ថិតស្ថេរដោយសារព្រះអង្គ។ | |
Colo | KhmerNT | 1:18 | ព្រះអង្គជាព្រះសិររបស់រូបកាយដែលជាក្រុមជំនុំ ហើយព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គត្រលប់ជាមេលើអ្វីៗទាំងអស់ | |
Colo | KhmerNT | 1:19 | ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះអង្គស្ថិតនៅក្នុងព្រះរាជបុត្រា | |
Colo | KhmerNT | 1:20 | ហើយឲ្យអ្វីៗទាំងអស់ផ្សះផ្សានឹងព្រះអង្គតាមរយៈព្រះរាជបុត្រានោះ គឺតាមរយៈឈាមរបស់ព្រះរាជបុត្រាដែលបានបង្ហូរនៅលើឈើឆ្កាង ព្រះអង្គបានបង្កើតសន្ដិភាពជាមួយអ្វីៗទាំងអស់ មិនថានៅស្ថានសួគ៌ ឬនៅផែនដីទេ។ | |
Colo | KhmerNT | 1:21 | ដូច្នេះកាលពីដើមអ្នករាល់គ្នាបានដាច់ចេញពីព្រះជាម្ចាស់ ហើយបានតាំងចិត្ដធ្វើជាសត្រូវដោយប្រព្រឹត្ដអំពើអាក្រក់ | |
Colo | KhmerNT | 1:22 | ប៉ុន្ដែឥឡូវនេះព្រះអង្គបានឲ្យអ្នករាល់គ្នាផ្សះផ្សានឹងព្រះអង្គតាមរយៈការសោយទិវង្គតនៃរូបកាយខាងសាច់ឈាមរបស់ព្រះគ្រិស្ដ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ គ្មានកំហុស ហើយឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ | |
Colo | KhmerNT | 1:23 | បើអ្នករាល់គ្នាពិតជាស្ថិតនៅក្នុងជំនឿដែលបានចាក់គ្រឹះ ហើយមាំមួន ទាំងមិនងាកចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អដែលអ្នករាល់គ្នាបានឮនោះ។ ដំណឹងល្អនោះត្រូវបានប្រកាសប្រាប់ដល់មនុស្សទាំងអស់ដែលត្រូវបានបង្កើតមកនៅក្រោមមេឃ ហើយប៉ូលខ្ញុំនេះបានត្រលប់ជាអ្នកបម្រើដំណឹងល្អនោះ។ | |
Colo | KhmerNT | 1:24 | ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ | |
Colo | KhmerNT | 1:25 | ហើយខ្ញុំក៏ត្រលប់ជាអ្នកបម្រើក្រុមជំនុំស្របតាមតួនាទីមើលការខុសត្រូវដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់ | |
Colo | KhmerNT | 1:26 | គឺជាសេចក្ដីអាថ៌កំបាំងដែលបានលាក់ទុកតាំងពីអស់កល្បតរៀងមក ប៉ុន្ដែ ឥឡូវនេះ បានបង្ហាញឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់ | |
Colo | KhmerNT | 1:27 | ដោយព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញឲ្យពួកគេស្គាល់សិរីរុងរឿងដ៏បរិបូរនៃសេចក្ដីអាថ៌កំបាំងនេះនៅក្នុងចំណោមសាសន៍ដទៃ គឺព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាជាសេចក្ដីសង្ឃឹមសម្រាប់សិរីរុងរឿង។ | |
Colo | KhmerNT | 1:28 | យើងប្រកាសអំពីព្រះអង្គ ហើយដាស់តឿន និងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាង ដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុងព្រះគ្រិស្ដ | |