MATTHEW
Chapter 28
Matt | KhmerNT | 28:1 | ព្រលឹមស្រាងៗនៅក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយថ្ងៃសប្ប័ទ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀតបានមកមើលផ្នូរ។ | |
Matt | KhmerNT | 28:2 | ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។ | |
Matt | KhmerNT | 28:4 | ពួកអ្នកយាមភ័យញ័ររន្ធត់ដោយខ្លាចទេវតានោះ ហើយពួកគេត្រលប់ដូចជាមនុស្សស្លាប់។ | |
Matt | KhmerNT | 28:5 | ទេវតានោះក៏និយាយទៅពួកស្ដ្រីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ | |
Matt | KhmerNT | 28:6 | ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ | |
Matt | KhmerNT | 28:7 | ហើយចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញហើយ មើល៍ ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។ | |
Matt | KhmerNT | 28:8 | កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ | |
Matt | KhmerNT | 28:9 | ស្រាប់តែព្រះយេស៊ូបានមកជួបពួកនាង ទាំងមានបន្ទូលថា៖ «ជម្រាបសួរ»។ ពួកនាងបានចូលមកជិតចាប់ឱបបាទាព្រះអង្គ និងបានថ្វាយបង្គំព្រះអង្គ។ | |
Matt | KhmerNT | 28:10 | បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។ | |
Matt | KhmerNT | 28:11 | កាលពួកនាងកំពុងធ្វើដំណើរទៅ នោះពួកអ្នកយាមខ្លះបានចូលទៅក្នុងក្រុង ប្រាប់ពួកសម្ដេចសង្ឃអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង។ | |
Matt | KhmerNT | 28:12 | បន្ទាប់ពីពួកសម្ដេចសង្ឃបានពិគ្រោះគ្នានឹងពួកចាស់ទុំរួចហើយ ពួកគេក៏ឲ្យប្រាក់ជាច្រើនដល់ពួកទាហាន | |
Matt | KhmerNT | 28:13 | ដោយប្រាប់ថា៖ «ចូរនិយាយថា ពេលយើងកំពុងដេកលក់ ពួកសិស្សរបស់វាបានមកលួចយកសពរបស់វាទាំងយប់ | |
Matt | KhmerNT | 28:14 | ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។ | |
Matt | KhmerNT | 28:15 | ពួកទាហានក៏ទទួលយកប្រាក់ ហើយធ្វើតាមដូចដែលពួកគេបង្គាប់។ ដូច្នេះ រឿងនេះក៏បានឮសុសសាយក្នុងចំណោមជនជាតិយូដារហូតដល់សព្វថ្ងៃ។ | |
Matt | KhmerNT | 28:16 | ពួកសិស្សទាំងដប់មួយនាក់បានទៅស្រុកកាលីឡេ ឆ្ពោះទៅភ្នំដែលព្រះយេស៊ូបានបង្គាប់ឲ្យពួកគេទៅ។ | |
Matt | KhmerNT | 28:17 | កាលឃើញព្រះអង្គហើយ ពួកគេក៏ថ្វាយបង្គំព្រះអង្គ ប៉ុន្ដែអ្នកខ្លះនៅតែសង្ស័យ | |
Matt | KhmerNT | 28:18 | នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី | |
Matt | KhmerNT | 28:19 | ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ ហើយធ្វើពិធីជ្រមុជទឹកឲ្យពួកគេនៅក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ | |