MATTHEW
Chapter 12
Matt | KhmerNT | 12:1 | នៅគ្រានោះ ព្រះយេស៊ូបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ពេលនោះ ពួកសិស្សរបស់ព្រះអង្គឃ្លាន ពួកគេក៏ចាប់ផ្ដើមបូតកួរស្រូវមកបរិភោគ។ | |
Matt | KhmerNT | 12:2 | ពេលពួកអ្នកខាងគណៈផារិស៊ីឃើញដូច្នេះ ក៏ទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលវិន័យបានហាមនៅថ្ងៃសប្ប័ទ» | |
Matt | KhmerNT | 12:3 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីអ្វីដែលស្ដេចដាវីឌ និងគូកនរបស់ស្ដេចបានធ្វើ នៅពេលដែលស្ដេចឃ្លានទេឬ? | |
Matt | KhmerNT | 12:4 | គឺស្ដេចបានចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយបរិភោគនំប៉័ងតាំងថ្វាយព្រះជាម្ចាស់ដែលវិន័យមិនអនុញ្ញាតឲ្យស្ដេច និងគូកនបរិភោគឡើយ លើកលែងតែសង្ឃប៉ុណ្ណោះ។ | |
Matt | KhmerNT | 12:5 | តើអ្នករាល់គ្នាមិនបានអានគម្ពីរវិន័យទេឬ? គឺនៅថ្ងៃសប្ប័ទ សង្ឃក្នុងព្រះវិហារដែលបំពានវិន័យថ្ងៃសប្ប័ទ គ្មានទោសទេ | |
Matt | KhmerNT | 12:6 | ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា ម្នាក់ដែលវិសេសជាងព្រះវិហារ គឺនៅទីនេះស្រាប់ហើយ។ | |
Matt | KhmerNT | 12:7 | ប៉ុន្ដែបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសអ្នកគ្មានទោសទេ | |
Matt | KhmerNT | 12:10 | ពេលនោះ មានបុរសម្នាក់ស្វិតដៃម្ខាងនៅទីនោះ ហើយគេបានទូលសួរព្រះអង្គថា៖ «តើវិន័យអនុញ្ញាតឲ្យប្រោសមនុស្សនៅថ្ងៃសប្ប័ទដែរឬទេ?» គេសួរបែបនេះ គឺដើម្បីឲ្យគេអាចចោទប្រកាន់ព្រះអង្គបាន។ | |
Matt | KhmerNT | 12:11 | ប៉ុន្ដែព្រះអង្គមានបន្ទូលទៅគេថា៖ «បើមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចៀមមួយក្បាល ហើយចៀមនោះធ្លាក់ក្នុងរណ្ដៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនស្រង់វាចេញពីរណ្ដៅនោះទេឬ? | |
Matt | KhmerNT | 12:12 | ឯមនុស្សមានតម្លៃលើសចៀមមួយក្បាលទៅទៀត ហេតុនេះវិន័យអនុញ្ញាតឲ្យធ្វើអំពើល្អនៅថ្ងៃសប្ប័ទ» | |
Matt | KhmerNT | 12:13 | បន្ទាប់មក ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃនោះក៏បានជាដូចដៃម្ខាងទៀត។ | |
Matt | KhmerNT | 12:14 | ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។ | |
Matt | KhmerNT | 12:15 | កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា | |
Matt | KhmerNT | 12:17 | ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 12:18 | «មើល៍ អ្នកបម្រើដែលយើងជ្រើសរើស ជាអ្នកជាទីស្រឡាញ់ដែលយើងពេញចិត្ត យើងនឹងដាក់វិញ្ញាណយើងសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងប្រកាសយុត្តិធម៌ដល់ជាតិសាសន៍នានា | |
Matt | KhmerNT | 12:19 | ព្រះអង្គមិនឈ្លោះប្រកែក ឬស្រែកក្ដែងៗទេ ហើយគ្មានអ្នកណាម្នាក់ឮសម្រែកព្រះអង្គនៅតាមផ្លូវឡើយ | |
Matt | KhmerNT | 12:20 | ព្រះអង្គមិនកាច់ដើមត្រែងណាដែលហៀបនឹងបាក់ ហើយក៏មិនពន្លត់ប្រឆេះណាដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំយុត្តិធម៌ឲ្យមានជ័យជម្នះ | |
Matt | KhmerNT | 12:22 | បន្ទាប់មក គេបាននាំមនុស្សខ្វាក់ភ្នែក ហើយគ ដោយសារតែមានអារក្សចូលមកឯព្រះអង្គ រួចព្រះអង្គបានប្រោសគាត់ឲ្យជា។ ដូច្នេះ គាត់ក៏និយាយរួច ហើយមើលឃើញបានផង។ | |
Matt | KhmerNT | 12:23 | បណ្ដាជនទាំងអស់បាននឹកអស្ចារ្យ ហើយនិយាយថា៖ «តើលោកនេះជាពូជពង្សស្ដេចដាវីឌមែនឬ?» | |
Matt | KhmerNT | 12:24 | ប៉ុន្ដែពេលពួកអ្នកខាងគណៈផារិស៊ីស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សបានដូច្នេះ គឺដោយសារបេលសេប៊ូល ជាមេអារក្សទេតើ»។ | |
Matt | KhmerNT | 12:25 | ប៉ុន្ដែពេលព្រះយេស៊ូដឹងពីគំនិតគេ ព្រះអង្គមានបន្ទូលទៅគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ហើយក្រុង ឬគ្រួសារណាបែកបាក់គ្នា នោះមិននៅស្ថិតស្ថេរទេ | |
Matt | KhmerNT | 12:26 | បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ? | |
Matt | KhmerNT | 12:27 | ហើយបើខ្ញុំបណ្ដេញពួកអារក្សដោយសារអារក្សបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាបណ្ដេញពួកវាដោយសារអ្នកណា? ដូច្នេះ ពួកគេត្រលប់ជាចៅក្រមរបស់អ្នករាល់គ្នា។ | |
Matt | KhmerNT | 12:28 | ប៉ុន្ដែបើខ្ញុំបណ្ដេញពួកអារក្ស ដោយសារព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះនគរព្រះជាម្ចាស់បានមកដល់អ្នករាល់គ្នាហើយ។ | |
Matt | KhmerNT | 12:29 | តើអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ហើយប្លន់យកទ្រព្យរបស់ពីផ្ទះគាត់បានយ៉ាងដូចម្ដេច? លើកលែងតែចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ | |
Matt | KhmerNT | 12:30 | អ្នកដែលមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ អ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកំចាត់កំចាយហើយ។ | |
Matt | KhmerNT | 12:31 | ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សនឹងទទួលបានការលើកលែងទោសចំពោះគ្រប់ទាំងបាប និងពាក្យប្រមាថព្រះជាម្ចាស់ ប៉ុន្ដែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនបានទទួលការលើកលែងទោសទេ | |
Matt | KhmerNT | 12:32 | ហើយអ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស អាចលើកលែងទោសឲ្យបាន ប៉ុន្ដែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ ទាំងនៅជំនាន់នេះ និងនៅជំនាន់ដែលនឹងមកដល់។ | |
Matt | KhmerNT | 12:33 | ដាំដើមឈើល្អ ផ្លែរបស់វាក៏ល្អ ផ្ទុយទៅវិញ ដាំដើមឈើមិនល្អ ផ្លែរបស់វាក៏មិនល្អដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។ | |
Matt | KhmerNT | 12:34 | ឱពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចពោលសេចក្ដីល្អបាន? ដ្បិតមាត់និយាយតាមតែសេចក្ដីហូរហៀរនៃចិត្ដ។ | |
Matt | KhmerNT | 12:35 | មនុស្សល្អបញ្ចេញសេចក្ដីល្អពីកំណប់ល្អក្នុងចិត្ដរបស់ខ្លួន ឯមនុស្សឤក្រក់ក៏បញ្ចេញសេចក្ដីអាក្រក់ពីកំណប់អាក្រក់ក្នុងចិត្ដរបស់ខ្លួនដែរ។ | |
Matt | KhmerNT | 12:36 | តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ | |
Matt | KhmerNT | 12:37 | ព្រោះអ្នករាល់គ្នានឹងបានរាប់ជាសុចរិតដោយសារពាក្យសំដីរបស់ខ្លួន ហើយក៏នឹងត្រូវជាប់ទោសដោយសារពាក្យសំដីរបស់ខ្លួនដែរ»។ | |
Matt | KhmerNT | 12:38 | បន្ទាប់មក ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីខ្លះបានទូលថា៖ «លោកគ្រូ យើងចង់ឃើញទីសំគាល់មួយពីលោក» | |
Matt | KhmerNT | 12:39 | ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ជំនាន់មនុស្សដ៏ឤក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស ជាអ្នកនាំព្រះបន្ទូល | |
Matt | KhmerNT | 12:40 | ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។ | |
Matt | KhmerNT | 12:41 | នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឈរឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះពួកគេបានប្រែចិត្ដនៅពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងលោកយ៉ូណាស គឺនៅទីនេះស្រាប់ហើយ។ | |
Matt | KhmerNT | 12:42 | នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូន គឺនៅទីនេះស្រាប់ហើយ។ | |
Matt | KhmerNT | 12:43 | ពេលវិញ្ញាណឤក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន | |
Matt | KhmerNT | 12:44 | នោះវានិយាយថា អញនឹងត្រលប់ទៅផ្ទះរបស់អញដែលអញបានចេញមកនោះវិញ។ ពេលមកដល់ វាក៏ឃើញថានៅទំនេរ ទាំងបោសស្អាត និងមានរបៀបផង | |
Matt | KhmerNT | 12:45 | នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។ | |
Matt | KhmerNT | 12:46 | កាលកំពុងមានបន្ទូលនឹងបណ្ដាជននៅឡើយ នោះម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងព្រះអង្គ។ | |
Matt | KhmerNT | 12:47 | មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនរបស់លោកឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងលោក» | |
Matt | KhmerNT | 12:48 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅអ្នកដែលបានទូលព្រះអង្គនោះថា៖ «តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?» | |
Matt | KhmerNT | 12:49 | រួចហើយព្រះអង្គក៏មានបន្ទូលទាំងលាតព្រះហស្ដទៅពួកសិស្សរបស់ព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ | |