Site uses cookies to provide basic functionality.

OK
MATTHEW
Prev Up Next Toggle notes
Chapter 14
Matt KhmerNT 14:1  គ្រា​នោះ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​បាន​ឮ​ដំណឹង​អំពី​ព្រះយេស៊ូ​
Matt KhmerNT 14:2  ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​ថា៖​ «ម្នាក់​នេះ​ជា​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ ហេតុនេះ​ហើយ​បាន​ជា​មាន​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​គាត់‍»‍។​
Matt KhmerNT 14:3  ដ្បិត​ស្ដេច​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន​ ហើយ​ឃុំ​គាត់​ក្នុង​គុក​ ដោយសារ​តែ​ព្រះ​នាង​ហេរ៉ូឌាស​ ជា​ប្រពន្ធ​របស់​ភីលីព​ ត្រូវ​ជា​ប្អូន​របស់​ស្ដេច​
Matt KhmerNT 14:4  ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្ដេច​ថា៖​ «វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​ព្រះអង្គ​យក​ព្រះ​នាង​ធ្វើ​ជា​ប្រពន្ធ​នោះ»​
Matt KhmerNT 14:5  ស្ដេច​ចង់​សម្លាប់​គាត់​ណាស់​ ប៉ុន្ដែ​ខ្លាច​បណ្ដាជន​ ព្រោះ​ពួកគេ​បាន​ចាត់​ទុក​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​
Matt KhmerNT 14:6  ប៉ុន្ដែ​ដល់​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ស្ដេច​ហេរ៉ូឌ​ កូន​ស្រី​របស់​ព្រះ​នាង​ហេរ៉ូឌាស​ បាន​រាំ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ពេញ​ចិត្ដ​នឹង​នាង​
Matt KhmerNT 14:7  ដូច្នេះ​ ស្ដេច​ក៏​សន្យា​នឹង​នាង​ដោយ​ស្បថ​ថា​ នឹង​ប្រទាន​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​
Matt KhmerNT 14:8  ដោយសារ​ម្ដាយ​នាង​បញ្ចេះ​ នាង​ក៏​ទូល​សុំ​ថា៖​ «សូម​ប្រទាន​ក្បាល​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ ដាក់​លើ​ថាស​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»​
Matt KhmerNT 14:9  ស្ដេច​ព្រួយ​ចិត្ដ​ណាស់​ ប៉ុន្ដែ​ដោយសារ​តែ​ពាក្យ​សម្បថ​ និង​ពួក​ភ្ញៀវ ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើ​តាម​សំណូម​នាង។​
Matt KhmerNT 14:10  ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាន​នៅ​ក្នុង​គុក​
Matt KhmerNT 14:11  រួច​គេ​យក​ក្បាល​របស់​គាត់​ដាក់​លើ​ថាស​ឲ្យ​ទៅ​នាង​ ហើយ​នាង​ក៏​យក​ទៅ​ឲ្យ​ម្ដាយ​របស់​នាង។​
Matt KhmerNT 14:12  ពួក​សិស្ស​របស់​គាត់​បាន​ចូល​មក​យក​សព​គាត់​ទៅ​បញ្ចុះ​ ហើយ​ក៏​មក​រៀបរាប់​ប្រាប់​ព្រះយេស៊ូ។​
Matt KhmerNT 14:13  ពេល​ព្រះយេស៊ូ​ឮ​ពី​ការ​នេះ​ ព្រះអង្គ​ក៏​យាង​តាម​ទូក​ចេញ​ពី​ទីនោះ​ ទៅ​កន្លែង​ដាច់​ដោយ​ឡែក​តែ​ម្នាក់​ឯង​ តែ​ពេល​បណ្ដាជន​បាន​ដឹង​ក៏​ចេញ​ពី​ក្រុង​នានា​ ដើរ​ទៅ​តាម​ព្រះអង្គ។​
Matt KhmerNT 14:14  ពេល​ចេញ​ពី​ទូក​ ព្រះអង្គ​បាន​ឃើញ​មនុស្ស​ច្រើន​កុះករ​ ក៏​មាន​ចិត្ដ​អាណិត​អាសូរ​ពួកគេ​យ៉ាង​ខ្លាំង​ និង​បាន​ប្រោស​អ្នក​ជំងឺ​ទាំងឡាយ​ក្នុង​ចំណោម​ពួកគេ​ឲ្យ​បាន​ជា។​
Matt KhmerNT 14:15  លុះ​ដល់​ល្ងាច​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «កន្លែង​នេះ​នៅ​ដាច់​ពី​គេ​ ឯ​ម៉ោង​ក៏​ជ្រុល​ហើយ​ សូម​រំសាយ​បណ្ដាជន​ឲ្យ​ទៅ​តាម​ភូមិ​ ដើម្បី​ឲ្យ​គេ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»​
Matt KhmerNT 14:16  តែ​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មិន​ចាំបាច់​ឲ្យ​ពួកគេ​ទៅ​ទេ​ ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​គេ​បរិភោគ​ផង‍»‍។​
Matt KhmerNT 14:17  ប៉ុន្ដែ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទី​នេះ​យើង​គ្មាន​អ្វី​ទេ​ ក្រៅ​ពី​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ»​
Matt KhmerNT 14:18  ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «ចូរ​យក​ត្រី​ និង​នំប៉័ង​នោះ​មក​ឲ្យ​ខ្ញុំ​នៅ​ទី​នេះ»​
Matt KhmerNT 14:19  ព្រះអង្គ​បាន​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ស្មៅ​ ហើយ​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​
Matt KhmerNT 14:20  ពួកគេ​បាន​បរិភោគ​ និង​ឆ្អែត​ស្កប់​ស្កល់​គ្រប់ៗ​គ្នា​ រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ដប់ពីរ​កន្ដ្រក​ពេញ‍ៗ​
Matt KhmerNT 14:21  ហើយ​អ្នក​ដែល​បាន​បរិភោគ​ មាន​បុរស​ប្រហែល​ប្រាំ​ពាន់​នាក់​មិន​រាប់​ស្ត្រី​ និង​កូនក្មេង​ទេ។​
Matt KhmerNT 14:22  ភ្លាម​នោះ​ ព្រះអង្គ​តឿន​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ​ ខណៈ​នោះ​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន។​
Matt KhmerNT 14:23  ពេល​រំសាយ​បណ្ដាជន​រួច​ហើយ​ ព្រះអង្គ​ក៏​យាង​ទៅ​អធិស្ឋាន​នៅ​លើ​ភ្នំ​តែ​ម្នាក់​ឯង‍។​ លុះ​ដល់​ពេល​ព្រលប់​ ព្រះអង្គ​ក៏​នៅ​ទី​នោះ​តែ​ម្នាក់​ឯង​
Matt KhmerNT 14:24  ឯ​ទូក​ឃ្លាត​ឆ្ងាយ​ពី​គោក​រាប់​រយ​ម៉ែត្រ​ ហើយ​ត្រូវ​រលក​បោក​បក់​ ព្រោះ​បញ្ច្រាស់​ខ្យល់។​
Matt KhmerNT 14:25  នៅ​យាម​ទី​បួន​យប់​នោះ​ ព្រះអង្គ​បាន​យាង​ដើរ​លើ​បឹង​មក​ឯ​ពួក​សិស្ស​
Matt KhmerNT 14:26  ប៉ុន្ដែ​ពេល​ពួក​សិស្ស​ឃើញ​ព្រះអង្គ​យាង​ដើរ​លើ​បឹង​ ក៏​និយាយ​ទាំង​តក់​ស្លុត​ថា៖​ «ខ្មោច​លង!»​ ហើយ​ពួកគេ​ក៏​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច​
Matt KhmerNT 14:27  ប៉ុន្ដែ​ភ្លាម​នោះ​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «កុំ​ខ្លាច​អី​ ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ‍!‍»​
Matt KhmerNT 14:28  លោក​ពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ជា​ព្រះអង្គ​មែន​ សូម​បង្គាប់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះអង្គ​នៅ​លើ​ទឹក​ផង»​
Matt KhmerNT 14:29  ព្រះអង្គ​មាន​បន្ទូល​ថា៖​ «មក​ចុះ»​ លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក​ ហើយ​ដើរ​លើ​ទឹក​សំដៅ​ទៅ‍​ឯ​ព្រះយេស៊ូ​
Matt KhmerNT 14:30  ប៉ុន្ដែ​ពេល​ឃើញ​ខ្យល់​ខ្លាំង​ពេក​ នោះ​គាត់​ក៏​ភ័យ​ ហើយ​ចាប់​ផ្ដើម​លិច​ចុះ​ គាត់​ក៏​ស្រែក​ឡើង​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​សង្គ្រោះ​ខ្ញុំ​ផង»​
Matt KhmerNT 14:31  ព្រះយេស៊ូ​លូក​ព្រះហស្ដ​ចាប់​គាត់​ភ្លាម​ រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «មនុស្ស​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?‍»​
Matt KhmerNT 14:32  កាល​ព្រះអង្គ​ និង​លោក​ពេត្រុស​ឡើង​ទូក​ហើយ​ នោះ​ខ្យល់​ក៏​ស្ងប់​ទៅ​
Matt KhmerNT 14:33  អ្នក​នៅ​លើ​ទូក​បាន​ថ្វាយបង្គំ​ព្រះអង្គ​ទាំង​ទូល​ថា៖​ «ព្រះអង្គ​ពិត​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន‍!»​
Matt KhmerNT 14:34  ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ ពួកគេ​បាន​មក​ដល់​តំបន់​គេនេសារ៉ែត។​
Matt KhmerNT 14:35  ពេល​មនុស្ស​នៅ​កន្លែង​នោះ​ស្គាល់​ព្រះអង្គ​ ពួកគេ​ក៏​ជូន​ដំណឹង​ទៅ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំវិញ​នោះ​ រួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​មក​ឯ​ព្រះអង្គ​
Matt KhmerNT 14:36  និង​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​ទាំង​នោះ​ពាល់​ត្រឹម​តែ​រំយោល​អាវ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​ ហើយ​មនុស្ស​ជា​ច្រើន​ដែល​បាន​ពាល់​ក៏​បាន​ជា​សះស្បើយ។​