MATTHEW
Chapter 13
Matt | KhmerNT | 13:2 | មានបណ្ដាជនច្រើនកុះករបានប្រមូលគ្នាមកចោមរោមព្រះអង្គ ដូច្នេះព្រះអង្គក៏យាងចុះទៅអង្គុយនៅលើទូក ឯបណ្ដាជនទាំងអស់បានឈរនៅតាមមាត់បឹង។ | |
Matt | KhmerNT | 13:3 | ព្រះអង្គមានបន្ទូលប្រាប់ពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូចថា៖ «មើល៍ មានកសិករម្នាក់ចេញទៅព្រោះគ្រាប់ពូជ | |
Matt | KhmerNT | 13:4 | ពេលគាត់ព្រោះ គ្រាប់ពូជខ្លះបានធ្លាក់ទៅលើផ្លូវ ហើយសត្វស្លាបបានមកចឹកស៊ីអស់ | |
Matt | KhmerNT | 13:5 | ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី គ្រាប់ពូជនោះដុះឡើងយ៉ាងឆាប់ ពីព្រោះដីមិនជ្រៅ | |
Matt | KhmerNT | 13:7 | គ្រាប់ពូជខ្លះទៀតក៏ធ្លាក់លើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតគ្រាប់ពូជនោះ។ | |
Matt | KhmerNT | 13:8 | ប៉ុន្ដែគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ ហើយឲ្យផលមួយជាមួយរយ មួយជាហុកសិប និងមួយជាសាមសិប។ | |
Matt | KhmerNT | 13:10 | ពួកសិស្សបានចូលមកជិតព្រះអង្គទូលសួរថា៖ «ហេតុអ្វីបានជាលោកនិយាយនឹងគេជារឿងប្រៀបប្រដូចដូច្នេះ?» | |
Matt | KhmerNT | 13:11 | ព្រះអង្គមានបន្ទូលឆ្លើយទៅគេថា៖ «ពីព្រោះអាថ៌កំបាំងនៃនគរស្ថានសួគ៌បានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែមិនបានប្រទានឲ្យអ្នកទាំងនោះទេ | |
Matt | KhmerNT | 13:12 | ដ្បិតអ្នកណាដែលមាននឹងបន្ថែមឲ្យ ហើយអ្នកនោះនឹងមានជាបរិបូរ ប៉ុន្ដែអ្នកណាដែលគ្មាននឹងត្រូវដកយកវិញ សូម្បីតែអ្វីដែលអ្នកនោះមានផង | |
Matt | KhmerNT | 13:13 | ហេតុនេះហើយបានជាខ្ញុំនិយាយនឹងគេជារឿងប្រៀបប្រដូច ដ្បិតគេមើល ប៉ុន្ដែមិនឃើញ ស្ដាប់ ប៉ុន្ដែមិនឮ និងមិនយល់ផង។ | |
Matt | KhmerNT | 13:14 | សេចក្ដីដែលលោកអេសាយបានថ្លែងទុកមក បានសម្រេចតាមរយៈពួកគេហើយ គឺអ្នករាល់គ្នាស្ដាប់ឮ ប៉ុន្ដែមិនយល់ ហើយមើលឃើញ ប៉ុន្ដែមិនដឹងសោះ។ | |
Matt | KhmerNT | 13:15 | ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។ | |
Matt | KhmerNT | 13:16 | ភ្នែករបស់អ្នករាល់គ្នាមានពរណាស់ ដ្បិតបានមើលឃើញ ហើយត្រចៀកក៏ដូច្នេះដែរ ដ្បិតបានស្ដាប់ឮ។ | |
Matt | KhmerNT | 13:17 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកនាំព្រះបន្ទូល និងពួកមនុស្សសុចរិតជាច្រើនចង់ឃើញអ្វីដែលអ្នករាល់គ្នាឃើញ ប៉ុន្ដែមិនបានឃើញទេ ក៏ចង់ឮអ្វីដែលអ្នករាល់គ្នាឮដែរ ប៉ុន្ដែមិនបានឮឡើយ។ | |
Matt | KhmerNT | 13:18 | ដូច្នេះ ចូរអ្នករាល់គ្នាស្ដាប់រឿងប្រៀបប្រដូចអំពីកសិករព្រោះគ្រាប់ពូជចុះ។ | |
Matt | KhmerNT | 13:19 | អស់អ្នកដែលឮព្រះបន្ទូលអំពីនគរព្រះជាម្ចាស់ ប៉ុន្ដែមិនយល់ អារក្សក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្ដអ្នកនោះទៅ នេះជាអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ | |
Matt | KhmerNT | 13:20 | អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងមានថ្ម គឺជាអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមទាំងអំណរ | |
Matt | KhmerNT | 13:21 | ប៉ុន្ដែគេមិនបានចាក់ឫសទេ គឺធន់បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កាលណាមានទុក្ខលំបាក ឬការបៀតបៀនកើតឡើងដោយព្រោះព្រះបន្ទូល គេក៏រវាតចិត្ដភ្លាម | |
Matt | KhmerNT | 13:22 | ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ | |
Matt | KhmerNT | 13:23 | ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីល្អ គឺជាអ្នកដែលឮព្រះបន្ទូលហើយ ក៏យល់ អ្នកនោះបង្កើតផល គឺឲ្យផលមួយជាមួយរយ ខ្លះហុកសិប ខ្លះទៀតសាមសិប»។ | |
Matt | KhmerNT | 13:24 | ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាបុរសម្នាក់ ដែលព្រោះពូជល្អទៅក្នុងស្រែគាត់ | |
Matt | KhmerNT | 13:25 | ក្រោយមក ពេលមនុស្សដេកលក់អស់ សត្រូវគាត់បានមកព្រោះស្រងែក្នុងចំណោមស្រូវនោះ ហើយក៏ចេញទៅ | |
Matt | KhmerNT | 13:27 | ពួកបាវបម្រើក៏ចូលមកប្រាប់ម្ចាស់ស្រែថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមានមកពីណា? | |
Matt | KhmerNT | 13:28 | គាត់ប្រាប់គេថា មនុស្សដែលធ្វើការនេះ គឺជាសត្រូវ។ ពួកបាវបម្រើក៏សួរគាត់ទៀតថា ដូច្នេះ តើលោកចង់ឲ្យយើងទៅដកស្រងែទាំងនោះដែរឬទេ? | |
Matt | KhmerNT | 13:29 | គាត់និយាយថា កុំអី! ក្រែងលោពេលអ្នករាល់គ្នាដកស្រងែ ស្រូវក៏ដោយមកជាមួយដែរ។ | |
Matt | KhmerNT | 13:30 | ចូរទុកឲ្យវាដុះឡើងជាមួយគ្នារហូតដល់ខែចម្រូតចុះ នៅពេលច្រូត ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យប្រមូលស្រងែជាមុនចងជាបាច់ ដើម្បីដុតចោល ឯស្រូវវិញ ត្រូវប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ»។ | |
Matt | KhmerNT | 13:31 | ព្រះអង្គលើកយករឿងប្រៀបប្រដូចមួយទៀតដោយមានបន្ទូលទៅគេថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាគ្រាប់មូតា ដែលមនុស្សយកទៅដាំក្នុងចម្ការរបស់គាត់ | |
Matt | KhmerNT | 13:32 | គ្រាប់ពូជនោះតូចល្អិតជាងគ្រាប់ពូជណាៗទាំងអស់ ប៉ុន្ដែពេលដុះឡើង វាធំជាងរុក្ខជាតិផ្សេងៗ ហើយវាប្រែជាដើមឈើមួយដើម ដូច្នេះសត្វស្លាបហើរលើអាកាសមកអាស្រ័យនៅតាមមែករបស់វា»។ | |
Matt | KhmerNT | 13:33 | ព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយទៀតថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។ | |
Matt | KhmerNT | 13:34 | ព្រះយេស៊ូមានបន្ទូលប្រាប់បណ្ដាជនពីសេចក្ដីទាំងអស់នេះជារឿងប្រៀបប្រដូច ក្រៅពីរឿងប្រៀបប្រដូច ព្រះអង្គមិនបានមានបន្ទូលនឹងបណ្ដាជនឡើយ | |
Matt | KhmerNT | 13:35 | ដើម្បីឲ្យសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងនឹងបើកមាត់យើងនិយាយជារឿងប្រៀបប្រដូច ហើយយើងនឹងនិយាយអំពីសេចក្ដីដែលបានលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមក»។ | |
Matt | KhmerNT | 13:36 | បន្ទាប់មក ព្រះអង្គក៏ចាកចេញពីបណ្ដាជន ហើយយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សរបស់ព្រះអង្គបានចូលមកជិតព្រះអង្គទូលថា៖ «សូមបកស្រាយប្រាប់យើងខ្ញុំពីរឿងប្រៀបប្រដូចអំពីស្រែមានស្រងែផង»។ | |
Matt | KhmerNT | 13:38 | ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញជាកូននៃអារក្សសាតាំង។ | |
Matt | KhmerNT | 13:39 | សត្រូវដែលព្រោះស្រងែគឺជាអារក្សសាតាំង ហើយខែចម្រូតគឺជាគ្រាចុងក្រោយ ឯអ្នកច្រូតគឺជាទេវតា។ | |
Matt | KhmerNT | 13:40 | ដូច្នេះ ដែលគេប្រមូលស្រងែដុតបន្សុសនឹងភ្លើងយ៉ាងណា នៅចុងបញ្ចប់នៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ | |
Matt | KhmerNT | 13:41 | គឺកូនមនុស្សនឹងចាត់ពួកទេវតារបស់លោកឲ្យទៅប្រមូលអស់ទាំងអ្វីៗដែលបណ្ដាលឲ្យប្រព្រឹត្ដបាប និងពួកអ្នកបំពានវិន័យចេញពីនគររបស់លោក | |
Matt | KhmerNT | 13:42 | ទេវតានឹងបោះអ្នកទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។ | |
Matt | KhmerNT | 13:43 | ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។ | |
Matt | KhmerNT | 13:44 | នគរស្ថានសួគ៌ប្រៀបដូចជាកំណប់ទ្រព្យកប់ទុកនៅក្នុងស្រែដែលបុរសម្នាក់បានរកឃើញ ហើយកប់ទុកវិញ រួចគាត់បានទៅលក់អ្វីៗទាំងអស់ដែលគាត់មានដោយអំណរ ហើយទិញយកស្រែនោះ។ | |
Matt | KhmerNT | 13:45 | ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាឈ្មួញម្នាក់កំពុងស្វែងរកគជ់ដ៏ល្អប្រណិត | |
Matt | KhmerNT | 13:46 | ហើយពេលរកឃើញគជ់មួយគ្រាប់ដ៏មានតម្លៃ គាត់ក៏ទៅលក់អ្វីៗទាំងអស់ដែលគាត់មាន ហើយទិញយកគជ់នោះ។ | |
Matt | KhmerNT | 13:47 | ម្យ៉ាងទៀត នគរស្ថានសួគ៌ប្រៀបដូចជាសំណាញ់ដែលបានបង់ទៅក្នុងបឹង ហើយប្រមូលបានត្រីគ្រប់ប្រភេទ | |
Matt | KhmerNT | 13:48 | ពេលសំណាញ់ពេញ គេក៏ទាញឡើងលើច្រាំង ហើយអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ ឯត្រីអន់ៗ គេបោះចោល។ | |
Matt | KhmerNT | 13:49 | នៅចុងបញ្ចប់នៃពិភពលោកនឹងកើតមានដូច្នោះដែរ ពួកទេវតានឹងចេញមក ហើយញែកមនុស្សអាក្រក់ចេញពីក្នុងចំណោមមនុស្សសុចរិត | |
Matt | KhmerNT | 13:50 | រួចទេវតានឹងបោះមនុស្សអាក្រក់ទាំងនោះទៅក្នុងឡភ្លើង ហើយនៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ។ | |
Matt | KhmerNT | 13:51 | តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះហើយឬនៅ?» ពួកគេបានទូលព្រះអង្គថា៖ «បាទ យល់ហើយ» | |
Matt | KhmerNT | 13:52 | ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ដូច្នេះ គ្រូវិន័យគ្រប់គ្នាដែលត្រលប់ជាសិស្សនៃនគរស្ថានសួគ៌ ប្រៀបដូចជាមនុស្សម្នាក់ជាម្ចាស់ផ្ទះ ដែលបានបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងទ្រព្យរបស់ខ្លួន»។ | |
Matt | KhmerNT | 13:53 | កាលព្រះយេស៊ូមានបន្ទូលអំពីរឿងប្រៀបប្រដូចទាំងនេះចប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះ។ | |
Matt | KhmerNT | 13:54 | កាលយាងដល់ស្រុករបស់ព្រះអង្គ ព្រះអង្គក៏បានបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំរបស់ពួកគេ ធ្វើឲ្យអ្នកស្រុកនឹកអស្ចារ្យក្នុងចិត្ដទាំងនិយាយថា៖ «អ្នកនេះមានប្រាជ្ញា និងការអស្ចារ្យបែបនេះមកពីណា? | |
Matt | KhmerNT | 13:55 | តើអ្នកនេះមិនមែនជាកូនរបស់ជាងឈើទេឬ? តើម្ដាយគាត់មិនមែនឈ្មោះម៉ារា ហើយប្អូនៗគាត់ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន និងយូដាសទេឬ? | |
Matt | KhmerNT | 13:56 | តើប្អូនស្រីរបស់គាត់មិនបាននៅជាមួយយើងទាំងអស់គ្នាទេឬ? ដូច្នេះ តើអ្នកនេះបានសេចក្ដីទាំងអស់នេះមកពីណា?» | |
Matt | KhmerNT | 13:57 | គេក៏ទាស់ចិត្ដនឹងព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅគេថា៖ «អ្នកនាំព្រះបន្ទូលបានទទួលសេចក្ដីគោរពនៅគ្រប់ទីកន្លែង លើកលែងតែនៅក្នុងស្រុកកំណើត និងក្នុងគ្រួសាររបស់គាត់ប៉ុណ្ណោះ»។ | |