MATTHEW
Chapter 4
Matt | KhmerNT | 4:3 | មេល្បួងក៏ចូលមកជិតព្រះអង្គ ទូលថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រលប់ជានំប៉័ងទៅ» | |
Matt | KhmerNT | 4:4 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «មានសេចក្ដីចែងទុកមកថា មនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេ ប៉ុន្ដែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋព្រះជាម្ចាស់មក»។ | |
Matt | KhmerNT | 4:5 | បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ | |
Matt | KhmerNT | 4:6 | រួចទូលព្រះអង្គថា៖ «បើអ្នកជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនទៅក្រោមទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ព្រះអង្គនឹងបង្គាប់ទេវតារបស់ព្រះអង្គពីដំណើរអ្នក ហើយទេវតានឹងទ្រអ្នកនៅលើដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម» | |
Matt | KhmerNT | 4:7 | ព្រះយេស៊ូមានបន្ទូលទៅវាថា៖ «មានសេចក្ដីចែងទុកមកទៀតថា កុំល្បួងព្រះអម្ចាស់ជាព្រះរបស់អ្នកឡើយ»។ | |
Matt | KhmerNT | 4:8 | បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅលើភ្នំមួយយ៉ាងខ្ពស់ រួចបង្ហាញនគរទាំងអស់នៅផែនដី និងសិរីរុងរឿងរបស់នគរទាំងនោះដល់ព្រះអង្គ | |
Matt | KhmerNT | 4:9 | ហើយវាទូលព្រះអង្គថា៖ «បើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យរបស់ទាំងអស់នេះដល់អ្នក» | |
Matt | KhmerNT | 4:10 | នោះព្រះយេស៊ូមានបន្ទូលទៅវាថា៖ «អារក្សសាតាំង ចេញទៅ! ដ្បិតមានសេចក្ដីចែងទុកមកថា អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយប៉ុណ្ណោះ» | |
Matt | KhmerNT | 4:11 | ដូច្នេះ អារក្សសាតាំងក៏ចាកចេញពីព្រះអង្គ ហើយមើល៍! ពួកទេវតាក៏ចូលមកជិត និងបម្រើព្រះអង្គ។ | |
Matt | KhmerNT | 4:13 | ពេលចាកចេញពីក្រុងណាសារ៉ែតមក ព្រះអង្គទៅរស់នៅក្នុងក្រុងកាពើណិម ស្ថិតនៅជិតបឹងក្នុងស្រុកសាប់យូឡូន និងស្រុកណែបថាលី | |
Matt | KhmerNT | 4:14 | នោះក៏សម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 4:15 | «ស្រុកសាប់យូឡូន និងស្រុកណែបថាលី ស្ថិតនៅតាមផ្លូវមាត់បឹងនៅឯនាយអូរយ័រដាន់ ជាស្រុកកាលីឡេរបស់សាសន៍ដទៃ | |
Matt | KhmerNT | 4:16 | ប្រជាជនដែលអង្គុយនៅក្នុងសេចក្ដីងងឹតបានឃើញពន្លឺមួយដ៏អស្ចារ្យ ហើយមានពន្លឺមួយរះឡើងក្នុងចំណោមពួកអ្នកអង្គុយនៅក្នុងស្រុក និងនៅក្នុងស្រមោលនៃសេចក្ដីស្លាប់» | |
Matt | KhmerNT | 4:17 | ចាប់ពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមប្រកាស ដោយមានបន្ទូលថា៖ «ចូរប្រែចិត្ដ ដ្បិតនគរស្ថានសួគ៌មកជិតបង្កើយ»។ | |
Matt | KhmerNT | 4:18 | ពេលយាងតាមមាត់បឹងកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ គឺលោកស៊ីម៉ូនហៅពេត្រុស និងលោកអនទ្រេជាប្អូន កំពុងបង់សំណាញ់ក្នុងបឹង | |
Matt | KhmerNT | 4:19 | ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ» | |
Matt | KhmerNT | 4:21 | កាលយាងហួសទីនោះបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ដែលត្រូវជាកូនរបស់លោកសេបេដេ កំពុងជួសជុលសំណាញ់ក្នុងទូកជាមួយលោកសេបេដេជាឪពុក ព្រះអង្គក៏ហៅអ្នកទាំងពីរនោះ | |
Matt | KhmerNT | 4:22 | ភ្លាមនោះ ពួកគេក៏ចាកចេញពីទូក និងឪពុករបស់ពួកគេ ហើយដើរតាមព្រះអង្គទៅ។ | |
Matt | KhmerNT | 4:23 | ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។ | |
Matt | KhmerNT | 4:24 | កេរ្ដិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយពាសពេញស្រុកស៊ីរី គេបាននាំយកមនុស្សទាំងអស់ដែលមានជំងឺរោគាផ្សេងៗមកឯព្រះអង្គ មានទាំងមនុស្សឈឺធ្ងន់ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃជើងផង ហើយព្រះអង្គបានប្រោសគេឲ្យជាទាំងអស់គ្នា។ | |