MATTHEW
Chapter 21
Matt | KhmerNT | 21:1 | កាលពួកគេមកជិតដល់ក្រុងយេរូសាឡិម គឺត្រង់ក្រុងបេតផាសេ ជិតភ្នំដើមអូលីវ ព្រះយេស៊ូក៏ចាត់សិស្សពីរនាក់ឲ្យទៅ | |
Matt | KhmerNT | 21:2 | ដោយមានបន្ទូលទៅពួកគេថា៖ «ចូរទៅភូមិនៅទល់មុខអ្នក ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយដែលគេចងទុកជាមួយកូនរបស់វា ចូរស្រាយនាំមកឲ្យខ្ញុំ | |
Matt | KhmerNT | 21:3 | ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក នោះចូរប្រាប់ថា ព្រះអម្ចាស់ត្រូវការពួកវា ហើយគេនឹងប្រគល់ពួកវាឲ្យអ្នកភ្លាម»។ | |
Matt | KhmerNT | 21:4 | ការនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលបានថ្លែងទុក តាមរយៈអ្នកនាំព្រះបន្ទូលថា៖ | |
Matt | KhmerNT | 21:5 | «ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។ | |
Matt | KhmerNT | 21:7 | ពួកគេបានដឹកមេលា និងកូនរបស់វាមក ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គគង់លើវា | |
Matt | KhmerNT | 21:8 | ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ | |
Matt | KhmerNT | 21:9 | បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត» | |
Matt | KhmerNT | 21:10 | កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?» | |
Matt | KhmerNT | 21:11 | បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។ | |
Matt | KhmerNT | 21:12 | ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប | |
Matt | KhmerNT | 21:13 | ហើយព្រះអង្គមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកថា ដំណាក់របស់យើងត្រូវហៅថាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះត្រលប់ជាសំបុកចោរទៅវិញ»។ | |
Matt | KhmerNT | 21:14 | ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបានចូលមកជិតព្រះអង្គនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យបានជា | |
Matt | KhmerNT | 21:15 | ប៉ុន្ដែកាលពួកសម្ដេចសង្ឃ និងគ្រូវិន័យបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ទាំងក្មេងៗនាំគ្នាស្រែកនៅក្នុងព្រះវិហារថា ហូសាណាដល់ពូជពង្សដាវីឌ ផងនោះ ពួកគេក៏ទាស់ចិត្ដជាខ្លាំង | |
Matt | KhmerNT | 21:16 | ហើយពួកគេទូលព្រះអង្គថា៖ «តើអ្នកឮអ្វីដែលក្មេងៗទាំងនេះកំពុងនិយាយដែរទេ?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បាទ ខ្ញុំឮហើយ តើពួកលោកមិនដែលអានទេឬថា ព្រះអង្គបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងៗ និងទារកដែលនៅបៅ?» | |
Matt | KhmerNT | 21:17 | ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។ | |
Matt | KhmerNT | 21:19 | កាលបានឃើញដើមល្វាមួយដើមនៅតាមផ្លូវ ព្រះអង្គក៏យាងទៅជិតដើមល្វានោះ ប៉ុន្ដែមិនឃើញមានផ្លែសោះនៅលើដើម មានតែស្លឹកប៉ុណ្ណោះ ព្រះអង្គមានបន្ទូលទៅដើមល្វានោះថា៖ «ដរាបតទៅ កុំឲ្យឯងមានផ្លែទៀតឡើយ» ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច។ | |
Matt | KhmerNT | 21:20 | ពេលពួកសិស្សឃើញដូច្នេះ ក៏នឹកឆ្ងល់ទាំងនិយាយថា៖ «តើហេតុដូចម្ដេចបានជាដើមល្វានេះ ក្រៀមស្វិតមួយរំពេចដូច្នេះ?» | |
Matt | KhmerNT | 21:21 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿ ហើយឥតសង្ស័យសោះ នោះអ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមហេតុការណ៍ដែលកើតឡើងចំពោះដើមល្វាប៉ុណ្ណោះទេ សូម្បីតែអ្នករាល់គ្នានិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ នោះនឹងកើតឡើងដូច្នោះមែន | |
Matt | KhmerNT | 21:22 | ហើយគ្រប់សេចក្ដីទាំងអស់ដែលអ្នករាល់គ្នាសុំក្នុងសេចក្ដីអធិស្ឋានដោយជំនឿ នោះនឹងបានទទួល»។ | |
Matt | KhmerNT | 21:23 | កាលព្រះអង្គបានចូលទៅក្នុងព្រះវិហារហើយ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ពេលព្រះអង្គកំពុងបង្រៀន ពួកគេទូលសួរថា៖ «តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាឲ្យសិទ្ធិអំណាចនេះដល់អ្នក?» | |
Matt | KhmerNT | 21:24 | ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ខ្ញុំនឹងសួរពួកលោកមួយសំនួរដែរ ប្រសិនបើពួកលោកប្រាប់ខ្ញុំបាន នោះខ្ញុំនឹងប្រាប់វិញដែរថាខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី | |
Matt | KhmerNT | 21:25 | តើពិធីជ្រមុជទឹករបស់លោកយ៉ូហានមកពីណា? មកពីស្ថានសួគ៌ ឬក៏មកពីមនុស្ស?» ពួកគេក៏ពិគ្រោះគ្នាថា៖ «ប្រសិនបើយើងឆ្លើយថាមកពីស្ថានសួគ៌ នោះគាត់នឹងនិយាយថា ចុះហេតុអ្វីបានជាពួកលោកមិនជឿលោកយ៉ូហាន? | |
Matt | KhmerNT | 21:26 | ប៉ុន្ដែបើយើងឆ្លើយថាមកពីមនុស្ស នោះខ្លាចបណ្ដាជន ព្រោះមនុស្សគ្រប់គ្នារាប់លោកយ៉ូហានថា ជាអ្នកនាំព្រះបន្ទូល» | |
Matt | KhmerNT | 21:27 | ពួកគេក៏ទូលឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ»។ ព្រះអង្គមានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំក៏មិនប្រាប់ពួកលោកដែរថា ខ្ញុំធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វីនោះ។ | |
Matt | KhmerNT | 21:28 | តើពួកលោកគិតយ៉ាងដូចម្ដេច? មានបុរសម្នាក់មានកូនពីរនាក់ គាត់បានចូលមកជិតកូនទីមួយប្រាប់ថា កូនអើយ! ថ្ងៃនេះកូនទៅធ្វើការនៅក្នុងចម្ការទំពាំងបាយជូរចុះ | |
Matt | KhmerNT | 21:29 | វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។ | |
Matt | KhmerNT | 21:30 | បុរសនោះបានទៅប្រាប់កូនម្នាក់ទៀតដូចមុន នោះវាតបវិញថា លោកឪពុកអើយ! ខ្ញុំទៅ ប៉ុន្ដែវាមិនបានទៅទេ | |
Matt | KhmerNT | 21:31 | ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនមួយណាធ្វើតាមបំណងរបស់ឪពុក?» ពួកគេឆ្លើយថា៖ «កូនទីមួយ»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់ពួកលោកជាប្រាកដថា ពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យានឹងចូលទៅក្នុងនគរព្រះជាម្ចាស់មុនពួកលោក។ | |
Matt | KhmerNT | 21:32 | ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។ | |
Matt | KhmerNT | 21:33 | ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។ | |
Matt | KhmerNT | 21:34 | លុះជិតដល់រដូវប្រមូលផល គាត់ក៏ចាត់ពួកបាវបម្រើឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលនៃចម្ការទំពាំងបាយជូរនោះ | |
Matt | KhmerNT | 21:35 | ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។ | |
Matt | KhmerNT | 21:36 | គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។ | |
Matt | KhmerNT | 21:37 | នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ | |
Matt | KhmerNT | 21:38 | ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។ | |
Matt | KhmerNT | 21:40 | ដូច្នេះ ពេលម្ចាស់ចម្ការមកវិញ តើគាត់នឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកអ្នកចម្ការទាំងនោះ?» | |
Matt | KhmerNT | 21:41 | ពួកគេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ពួកមនុស្សអាក្រក់ទាំងនោះដោយឥតប្រណីឡើយ ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យទៅពួកអ្នកចម្ការផ្សេងទៀត ដែលផ្ដល់ផលឲ្យគាត់តាមរដូវ»។ | |
Matt | KhmerNT | 21:42 | ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើពួកលោកមិនដែលអាននៅក្នុងបទគម្ពីរទេឬថា ថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង។ | |
Matt | KhmerNT | 21:43 | ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។ | |
Matt | KhmerNT | 21:44 | អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។ | |
Matt | KhmerNT | 21:45 | កាលពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានស្ដាប់រឿងប្រៀបប្រដូចរបស់ព្រះអង្គនេះរួចហើយ ក៏ដឹងថា ព្រះអង្គមានបន្ទូលអំពីពួកគេ | |