MATTHEW
Chapter 26
Matt | KhmerNT | 26:1 | កាលព្រះយេស៊ូបានបញ្ចប់ព្រះបន្ទូលទាំងអស់នេះហើយ ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ | |
Matt | KhmerNT | 26:2 | «អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។ | |
Matt | KhmerNT | 26:3 | នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា | |
Matt | KhmerNT | 26:5 | ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។ | |
Matt | KhmerNT | 26:6 | ពេលព្រះយេស៊ូកំពុងគង់នៅក្នុងផ្ទះរបស់លោកស៊ីម៉ូន ជាមនុស្សឃ្លង់នៅក្រុងបេថានី | |
Matt | KhmerNT | 26:7 | នោះស្ដ្រីម្នាក់បានចូលមកជិតព្រះអង្គ ដោយមានកាន់ប្រេងក្រអូបមួយដបដ៏មានតម្លៃបំផុតផង។ នាងក៏ចាក់ប្រេងក្រអូបនោះលើព្រះសិររបស់ព្រះអង្គ ពេលព្រះអង្គកំពុងអង្គុយនៅតុអាហារ។ | |
Matt | KhmerNT | 26:10 | កាលព្រះយេស៊ូជ្រាបហើយ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាបង្ករឿងនឹងស្ដ្រីនេះដូច្នេះ? គឺនាងបានធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំ។ | |
Matt | KhmerNT | 26:11 | ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច ឯខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ | |
Matt | KhmerNT | 26:12 | ប៉ុន្ដែស្ដ្រីនេះបានចាក់ប្រេងក្រអូបនេះលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពរបស់ខ្ញុំ | |
Matt | KhmerNT | 26:13 | ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល នៅទីណាក៏ដោយដែលគេប្រកាសដំណឹងល្អ គេក៏និយាយអំពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។ | |
Matt | KhmerNT | 26:14 | នៅពេលនោះ សាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ | |
Matt | KhmerNT | 26:15 | ប្រាប់ថា៖ «ខ្ញុំនឹងប្រគល់គាត់ឲ្យពួកលោក តើពួកលោកនឹងឲ្យអ្វីខ្ញុំ?» ពួកគេក៏ឲ្យគាត់សាមសិបកាក់ប្រាក់។ | |
Matt | KhmerNT | 26:17 | នៅថ្ងៃទីមួយនៃថ្ងៃបុណ្យនំបុ័ងឥតមេ ពួកសិស្សបានចូលមកជិតព្រះយេស៊ូ ទូលសួរថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅទីណា?» | |
Matt | KhmerNT | 26:18 | ព្រះអង្គមានបន្ទូលថា៖ «ចូរទៅឯបុរសម្នាក់នៅក្នុងក្រុង ហើយប្រាប់គាត់ថា លោកគ្រូនិយាយថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក»។ | |
Matt | KhmerNT | 26:19 | ពួកសិស្សក៏ធ្វើដូចដែលព្រះយេស៊ូបានបង្គាប់ ហើយពួកគេក៏រៀបចំពិធីបុណ្យរំលង។ | |
Matt | KhmerNT | 26:21 | ហើយពេលពួកគេកំពុងបរិភោគ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ | |
Matt | KhmerNT | 26:22 | ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?» | |
Matt | KhmerNT | 26:23 | ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «គឺអ្នកដែលយកដៃជ្រលក់ក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ | |
Matt | KhmerNT | 26:24 | ដ្បិតកូនមនុស្សត្រូវទៅដូចដែលមានចែងអំពីលោកមែន ប៉ុន្ដែវេទនាដល់អ្នកដែលក្បត់កូនមនុស្ស ហើយជាការប្រសើរជាង បើអ្នកនោះមិនបានកើតមកទេ» | |
Matt | KhmerNT | 26:25 | នោះយូដាស ជាអ្នកក្បត់ព្រះអង្គ បានទូលតបថា៖ «លោកគ្រូ មិនមែនខ្ញុំទេ មែនទេ?» ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនិយាយត្រូវហើយ»។ | |
Matt | KhmerNT | 26:26 | កាលពួកគេកំពុងបរិភោគ នោះព្រះយេស៊ូបានយកនំប៉័ងមកឲ្យពរ ហើយកាច់ចែកឲ្យពួកសិស្សទាំងមានបន្ទូលថា៖ «ចូរទទួល ហើយបរិភោគចុះ នេះជារូបកាយរបស់ខ្ញុំ» | |
Matt | KhmerNT | 26:27 | បន្ទាប់មក ព្រះអង្គយកពែងមកអរព្រះគុណ ហើយឲ្យពែងនោះដល់ពួកគេ ទាំងមានបន្ទូលថា៖ «ចូរអ្នកទាំងអស់គ្នាផឹកពីពែងនេះចុះ | |
Matt | KhmerNT | 26:28 | ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរ ដើម្បីលើកលែងទោសបាបដល់មនុស្សជាច្រើន។ | |
Matt | KhmerNT | 26:29 | ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនផឹកពីផលទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងនគរព្រះវរបិតារបស់ខ្ញុំ»។ | |
Matt | KhmerNT | 26:31 | ក្រោយមក ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «យប់នេះ ដោយព្រោះខ្ញុំ អ្នកទាំងអស់គ្នានឹងជំពប់ដួល ដ្បិតមានសេចក្ដីចែងទុកមកថា យើងនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយទៅ | |
Matt | KhmerNT | 26:32 | ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ | |
Matt | KhmerNT | 26:33 | លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ» | |
Matt | KhmerNT | 26:34 | ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ» | |
Matt | KhmerNT | 26:35 | នោះលោកពេត្រុសទូលទៅព្រះអង្គវិញថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយលោកក៏ដោយ ក៏ខ្ញុំមិនបដិសេធលោកជាដាច់ខាត»។ ពួកសិស្សទាំងអស់គ្នាក៏និយាយដូច្នោះដែរ។ | |
Matt | KhmerNT | 26:36 | ក្រោយមក ព្រះយេស៊ូជាមួយពួកសិស្សបានមកដល់កន្លែងមួយដែលមានឈ្មោះថា សួនគែតសេម៉ានី ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។ | |
Matt | KhmerNT | 26:37 | ព្រះអង្គយកលោកពេត្រុស និងកូនប្រុសទាំងពីរនាក់របស់លោកសេបេដេទៅជាមួយ ហើយព្រះអង្គចាប់ផ្ដើមមានទុក្ខព្រួយ និងពិបាកចិត្ដយ៉ាងខ្លាំង។ | |
Matt | KhmerNT | 26:38 | ព្រះអង្គមានបន្ទូលទៅអ្នកទាំងបីនោះថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរស្លាប់ទៅហើយ ចូរនៅទីនេះជាមួយខ្ញុំ ហើយប្រុងស្មារតីឡើង»។ | |
Matt | KhmerNT | 26:39 | កាលយាងទៅមុខបានបន្ដិច ព្រះអង្គក៏ក្រាបផ្កាប់មុខចុះ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងផុតពីខ្ញុំទៅ ប៉ុន្ដែកុំតាមបំណងរបស់ខ្ញុំឡើយ គឺតាមបំណងរបស់ព្រះអង្គវិញ» | |
Matt | KhmerNT | 26:40 | រួចព្រះអង្គយាងមកឯពួកសិស្សវិញ ក៏ឃើញពួកគេដេកលក់អស់ នោះព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «តើពួកអ្នកទ្រាំនៅជាមួយខ្ញុំដោយមិនដេកតែមួយម៉ោងមិនបានទេឬ? | |
Matt | KhmerNT | 26:41 | ចូរប្រុងស្មារតីឡើង ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែរូបកាយខ្សោយទេ»។ | |
Matt | KhmerNT | 26:42 | ព្រះអង្គក៏យាងទៅម្ដងទៀត ហើយអធិស្ឋានជាលើកទីពីរថា៖ «ឱព្រះវរបិតារបស់ខ្ញុំអើយ! ប្រសិនបើខ្ញុំត្រូវតែផឹកពីពែងនេះដោយចៀសពុំរួចមែន សូមឲ្យសម្រេចតាមបំណងព្រះអង្គចុះ» | |
Matt | KhmerNT | 26:43 | ពេលព្រះអង្គយាងមកវិញ ក៏ឃើញពួកគេដេកលក់ទៀត ព្រោះពួកគេបើកភ្នែកមិនរួច | |
Matt | KhmerNT | 26:44 | ព្រះអង្គក៏យាងចេញពីពួកគេម្ដងទៀត ហើយមានបន្ទូលអធិស្ឋានជាលើកទីបីតាមពាក្យដដែល។ | |
Matt | KhmerNT | 26:45 | ក្រោយមក ព្រះអង្គក៏យាងមកឯពួកសិស្សវិញ ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នានៅដេក និងសម្រាកដល់ពេលណាទៀត មើល៍ ជិតដល់ពេលកំណត់ហើយ កូនមនុស្សនឹងត្រូវគេប្រគល់ទៅក្នុងដៃរបស់ពួកមនុស្សបាប | |
Matt | KhmerNT | 26:47 | កាលព្រះអង្គកំពុងមានបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរក៏មកដល់ ហើយមានបណ្ដាជនជាច្រើនប្រដាប់ដោយដាវ និងដំបងមកជាមួយគាត់ដែរ អ្នកទាំងនោះមកពីខាងពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជន។ | |
Matt | KhmerNT | 26:48 | អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាដល់ពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ចុះ» | |
Matt | KhmerNT | 26:49 | គាត់ចូលមកជិតព្រះយេស៊ូភ្លាម ហើយទូលថា៖ «ជម្រាបសួរលោកគ្រូ» រួចក៏ថើបព្រះអង្គ។ | |
Matt | KhmerNT | 26:50 | ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ! អ្នកមកដើម្បីអ្វី ចូរធ្វើចុះ» បន្ទាប់មក ពួកគេក៏ចូលមកជិត ហើយលូកដៃចាប់ព្រះយេស៊ូ | |
Matt | KhmerNT | 26:51 | នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូ បានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ | |
Matt | KhmerNT | 26:52 | ពេលនោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នកទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ | |
Matt | KhmerNT | 26:53 | ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំឲ្យព្រះអង្គប្រទានពួកទេវតាលើសពីដប់ពីរកងដល់ខ្ញុំបានទេឬ? | |
Matt | KhmerNT | 26:54 | បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្ដេច?» | |
Matt | KhmerNT | 26:55 | នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ | |
Matt | KhmerNT | 26:56 | ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។ | |
Matt | KhmerNT | 26:57 | ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។ | |
Matt | KhmerNT | 26:58 | លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។ | |
Matt | KhmerNT | 26:59 | ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន | |
Matt | KhmerNT | 26:60 | ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក | |
Matt | KhmerNT | 26:61 | និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។ | |
Matt | KhmerNT | 26:62 | សម្ដេចសង្ឃក៏ក្រោកឈរឡើង និយាយទៅព្រះអង្គថា៖ «តើអ្នកគ្មានចម្លើយអ្វីសម្រាប់ការដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?» | |
Matt | KhmerNT | 26:63 | ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?» | |
Matt | KhmerNT | 26:64 | នោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកនិយាយត្រូវហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»។ | |
Matt | KhmerNT | 26:65 | ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា៖ «វាប្រមាថព្រះជាម្ចាស់ហើយ តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ពេលនេះ អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ | |
Matt | KhmerNT | 26:67 | បន្ទាប់មក ពួកគេស្ដោះទឹកមាត់ដាក់ព្រះភក្ដ្រព្រះអង្គ ដាល់ព្រះអង្គ ហើយទះកំផ្លៀងព្រះអង្គ | |
Matt | KhmerNT | 26:69 | ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ» | |
Matt | KhmerNT | 26:70 | ប៉ុន្ដែលោកពេត្រុសបដិសេធនៅចំពោះមុខមនុស្សគ្រប់គ្នាថា៖ «ខ្ញុំមិនដឹងថា អ្នកកំពុងនិយាយអំពីអ្វីទេ»។ | |
Matt | KhmerNT | 26:71 | ពេលចេញទៅក្រៅដល់មាត់ទ្វារ មានស្រីម្នាក់ទៀតបានឃើញគាត់ ក៏ប្រាប់ពួកអ្នកនៅទីនោះថា៖ «ម្នាក់នេះក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ» | |
Matt | KhmerNT | 26:72 | នោះលោកពេត្រុសបានបដិសេធដោយស្បថម្ដងទៀតថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» | |
Matt | KhmerNT | 26:73 | បន្តិចក្រោយមក ពួកអ្នកកំពុងឈរ ក៏ចូលមកជិតលោកពេត្រុស និយាយថា៖ «ប្រាកដណាស់ អ្នកជាម្នាក់នៅក្នុងចំណោមពួកគេដែរ ព្រោះសូម្បីតែសម្លេងរបស់អ្នកក៏បញ្ជាក់ច្បាស់ដែរ» | |
Matt | KhmerNT | 26:74 | ពេលនោះ លោកពេត្រុសក៏ចាប់ផ្ដើមប្រមាថ ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់មនុស្សនោះទេ» ស្រាប់តែមាន់រងាវឡើង។ | |